រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាជោគជាំបើកម៉ូតូទៅមុខមិនរួចក៏ឈប់ម៉ូតូឆាលីចតចោលហើយប្រាស់ដេកនៅចិញ្ចើមផ្លូវមុខក្រុមហ៊ុនស៊ុយស៊ូគី ស្ថិតតាមបណ្តោយផ្លូវសហពន្ធ័រួស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌ័សែនសុខ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃ ទី១មិនា២០១៤ ដែលបង្កឱ្យមានការផ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ។
មុនពេលមានការផ្ញាក់ផ្អើលនេះគេឃើញបុរសវ័យជាង៥០ឆ្នាំដែលឋិតក្នុងស្ថានភាពស្រវឹងស្រាជោគជាំបានជិះម៉ូតូឆាលីពណ៌ស ពាក់ស្លាកលេខ ង.7843ភព១តាមបណ្តោយផ្លូវសហពន្ធ័រូស្ស៊ីពីកើតទៅលិចហើយពេលដែលជិះមកដល់កន្លែងកើតហេតុក៏បានឈប់ម៉ូតូហើយប្រាស់ខ្លួនដេកនៅមុខក្រុមហ៊ុនស៊ុយស៊ូគីធ្វើព្រងើយដូចគ្មានជំពាក់អ្នកណាមួយរៀល។បន្ទាប់ពីមានការភ្ញាក់ផ្អើលគេក៏បានទាក់ទងសម្ថកិច្ចអោយមកមើលនៅពេលសម្ថកិច្ចមកដល់បុរសនោះក៏ងើបមកទាំងក្អួត។ពេលនេះសម្ថកិច្ចក៏បានទាក់ទងសាច់ញាតិដើម្បីអោយមកទទួលយកបុរសនេះត្រលប់ទៅផ្ទះវិញ។
ចែករំលែកព័តមាននេះ