ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ការ​ងារថ្នាក់​​កណ្តាល​ចុះ​មូល​ដ្ឋាន​​ក្រុងស្វាយ​​រៀង​​បើក​​ធ្វើ​វេ​ទិ​ការ​សា​ធា​រណះ​​ជា​មួយ​​គ្រូបង្រៀន​​​​២៩២នាក់

11 ឆ្នាំ មុន

ខេត្តស្វា​យ​រៀង​​ ៖ ក្រុម​ការ​ងារថ្នាក់​​កណ្តាល​ចុះ​មូល​ដ្ឋាន​​ក្រុងស្វាយ​​រៀង​​បាន​បើក​​ធ្វើ​វេ​ទិ​ការ​សា​ធា​រណះ​​ជា​មួយ​​ក្រុមគ្រូបង្រៀន​​ក្នុង​ក្រុង​ស្វាយ​រៀង​​ដើម្បី​ផ្តល់ឱកាស​​ឱ្យគ្រូ​បង្រៀនបាន​​​បញ្ចេញ​មតិ​យោ​បល់​ទាក់ទងនិ​ង​ក្តី​​កង្វល់​នានានិង​សំណូមពរ​ដល់រាល់រាជ​រដ្ឋា​ភិ​បាល​​​​​បានដឹង​និង​ដោះ​ស្រាយ​។ វេទិ​​​​​​​​​​​​​​​​​​​​ការ​សាធា​រណះ​នេះ​បាន​ប្រា​

ខេត្តស្វា​យ​រៀង​​ ៖ ក្រុម​ការ​ងារថ្នាក់​​កណ្តាល​ចុះ​មូល​ដ្ឋាន​​ក្រុងស្វាយ​​រៀង​​បាន​បើក​​ធ្វើ​វេ​ទិ​ការ​សា​ធា​រណះ​​ជា​មួយ​​ក្រុមគ្រូបង្រៀន​​ក្នុង​ក្រុង​ស្វាយ​រៀង​​ដើម្បី​ផ្តល់ឱកាស​​ឱ្យគ្រូ​បង្រៀនបាន​​​បញ្ចេញ​មតិ​យោ​បល់​ទាក់ទងនិ​ង​ក្តី​​កង្វល់​នានានិង​សំណូមពរ​ដល់រាល់រាជ​រដ្ឋា​ភិ​បាល​​​​​បានដឹង​និង​ដោះ​ស្រាយ​។ វេទិ​​​​​​​​​​​​​​​​​​​​ការ​សាធា​រណះ​នេះ​បាន​ប្រា​រព្ធ​ធ្វើ​ចាប់ពី​វេលា​ម៉ោង​៨ ព្រឹក​ដល់​ម៉ោង​១១​និង​៣០​នាទី​​ថ្ងៃ​ទី​០១​មិនា​ ២០១៤ នៅ​សាល​ប្រ​ជុំឆ្នេរទន្លេស្ថិត​នៅ​ភូមិ​ដាំ​បន្លែ​ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​ក្រោម​អធិបតីភាព​លោក​ដុក មុនី​ អនុ​រដ្ឋលេខាធិការក្រសួង​មុខ​​ងារ​សាធារណះ​ លោក​ទិត សុខ ប្រតិភូរាជរដ្ឋាភិបាល​ លោកឧកញ្ញ៉ា​មែន វិបុល អភិបាល​រង​ខេត្តព្រម​ទាំង​មន្រ្តី​នានា​ក្រុមព្រឹក្សាខេត្ត​ក្រុង​ ឃុំ ​សង្កាត់​​​​​​​​​​​​​​​​​​​និង​លោកគ្រូ​អ្នក​គ្រូ​សរុប​ជាង​៣០០​នាក់​ក្នុង​ស្រី​១០៩។ លោក​ឥន​ សុគុន ប្រធាន​អប់រំ​ការិយាល័យ​ក្រុង​ស្វាយ​រៀង​បាន​មាន​ប្រ​សាសន៏​ថា​មន្រ្តី​និង​គ្រូ​សរុប​៣៦២​នាក់ស្រី​១៥៤​នាក់​សាលារៀន​មាន​១៩​កន្លែង​មាន៧៨​ខ្នង​ ស្មើរ​៣៤៥​បន្ទប់ឆ្នាំ២០១២-​២០១៤សិស្ស​មតេយ្យមាន​សរុប​៦៨៣​នាក់ស្រី​៣៤៨​នាក់​ផ្នែក​បឋម​សិក្សា​មាន​សិស្ស​៤៤១៦​នាក់ ស្រី​២១៧៨នាក់​​សិស្ស​ទទួល​អាហារូបកណ៏​ស្បៀង​១៧៧នាក់​ស្រី​៨៤​នាក់​មាន​អង្ករ​១០០​គីឡូ​ក្រាម​ប្រេង​ឆា​ពីរលីត្រ។ ​​​ផ្នែក​មធ្យម​សិក្សា​មាន​សិស្ស​បឋមភូមិ​៤១២​នាក់ស្រី​១៩១​នាក់​ស្មើរ​នឹង​១២ថ្នាក់។ផ្នែក​មធ្យម​សិក្សា​ទុតិយភូមិមាន​សិស្ស​១៥០​នាក់​ស្រី​១៣៨​នាក់ចែក​ចេញ​ជា​៩​ថ្នាក់​។ ផ្នែក​ក្រៅ​ប្រពន្ធ័​អក្ខរកម្ម​៣ថ្នាក់​មានសិស្ស​៧៥​​នាក់​ស្រី​៥០​នាក់​។បញ្ហា​​ប្រឈម​​ចំនួន​អ្នក​គ្រូ​លោ​ក​គ្រូ​អ្នកគ្រូ​បឋមសិក្សា​និងកំរិត​មូល​ដ្ឋាន​នៅមាន​ចំនួន​លើសពី​និ​យាម​។ នៅ​ក្នុង​វេទិការសាធារណះ​លោកគ្រូ​អ្នក​គ្រូបានមានប្រសាសន៏​អំពី​ប្រាក់​បៀវត្ស​គ្រូបង្រៀនថ្នាក់បឋមសិក្សាមានកំរិតទាបពេក​បើប្រៀបធៀបទៅនិងគ្រូ​មធ្យមសិក្សាទុតិយភូមិ ហើយកាន់តែប្រឈមទៀតនោះ​គឺប្រាក់បៀវត្ស​ទាបប៉ុន្តែទំនិញ​ឡើង​ថ្លៃ។ ដូច្នេះ​លោក​គ្រូអ្នកគ្រូសំណូមពរទៅរាជរដ្ឋាភិបាលជាពិសេសសម្តេចអគ្គមហាសេនាបតី​តេជោហ៊ុនសែន​មេត្តាជួយដោះ​ស្រាយកំឱ្យប្រាក់បៀវត្សមានគម្លាតឆ្ងាយគ្នា និងកុំអោយទំនិញ​ឡើងថ្លៃខ្លាំងពេក​ពីព្រោះអ្នកមានប្រាក់បៀវត្ស​ទាបមាន​ច្រើន​ជាង​អ្នក​មាន​ប្រាក់​បៀវត្ស​ខ្ពស់​។អ្នកគ្រូម្នាក់បានលើកឡើងថាប្រាក់ខែទាបហើយលោក​នាយក​កាត់ចូល​សមាគមទៀត។លោកដុក មុនី​បាន​មាន​ប្រសាសន៏​បន្តថាប្រាក់បៀវត្សគឺអនុវត្តន៏តាមចរាចរណ៏លេខ​០១ស្តី​ពី​កំណែរទម្រង់ជីវភាព​មន្រ្តី​រាជការ​ស៊ីវិល​ហើយ​​លោក​និង​នាំ​យក​មតិរបស់​លោក​គ្រូ​អ្នក​គ្រូ​ទៅ​រាយ​ការណ៏​​ជូន​ក្រ​សួង​អប់រំ​និង​រាជរដ្ឋា​ភិបាល។ រី​ឯនាយក​កាត់​ប្រាក់​ចូល​សមា​គម​គឺ​ជាផ្ទៃ​ក្នុង​សាលា។ លោក​ដុក មុនី​បាន​បន្តទៀតថា​ក្រុមការកា​ថ្នាក់​ជាតិចុះ​មូលដ្ឋាន​មកចុះជួយដល់​គ្រូ​បង្រៀន​មានអាណត្ត៥ឆ្នាំ។ ដូច្នេះ​លោក​​គ្រូ​អ្នក​គ្រូ​អាចផ្តល់ពី​បញ្ហា​​និង​ក្តី​កង្វល់​នានា​ឬចង់សំណូមពរអ្វី​អាច​ផ្តល់ឬមានមតិយោបល់បាន​នៅ​ពេល​ក្រោយ​ទៀត​។