ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាម​អាជីវកម្ម​​ស៊ីសា សម្តេចតេជោ ៖ យើង​ត្រូវបិទ​ក្រាល​សេះ​មុន​ពេល​ដែល​សេះ​ចេញ​ផុត​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សម្តេច​​អគ្គ​មហា​​សេនា​បតី​តេជោ ហ៊ុន​​ សែន ​នាយ​ករដ្ឋ​មន្ត្រី​​នៃ​​​ព្រះរាជា​ណាចក្រកម្ពុជា​​ ​ក្នុង​ឱកាស​​អញ្ជើញ​​ជា​អធិប​តី​ភាព​​ ​ក្នុង​​ពិធី​​បិទ​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​​ទេសចរណ៍​​​ឆ្នាំ​២០១២​-២០១​៣ ​និង​​លើក​​ទិស​ដៅ​អនុ​វត្ត​បន្ត ​«​ទេស​ចរណ៍​​កម្ពុជា ​ឆ្ពោះ​ទៅ​សមា​ហរ​ណ​កម្ម​​អាស៊ាន​​ឆ្នាំ​២០១៥ ​» ​បាន​​មាន​​ប្រសាសន៍​អំពាវ​នាវ​​ទៅកាន់​អាជ្ញា​ធរ​គ្រប់​ទី​​​កន្លែង​​ទាំង​អស់ ​ត្រូវដំណើរ​​

រាជធានីភ្នំពេញ​ ៖ សម្តេច​​អគ្គ​មហា​​សេនា​បតី​តេជោ ហ៊ុន​​ សែន ​នាយ​ករដ្ឋ​មន្ត្រី​​នៃ​​​ព្រះរាជា​ណាចក្រកម្ពុជា​​ ​ក្នុង​ឱកាស​​អញ្ជើញ​​ជា​អធិប​តី​ភាព​​ ​ក្នុង​​ពិធី​​បិទ​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​​ទេសចរណ៍​​​ឆ្នាំ​២០១២​-២០១​៣ ​និង​​លើក​​ទិស​ដៅ​អនុ​វត្ត​បន្ត ​«​ទេស​ចរណ៍​​កម្ពុជា ​ឆ្ពោះ​ទៅ​សមា​ហរ​ណ​កម្ម​​អាស៊ាន​​ឆ្នាំ​២០១៥ ​» ​បាន​​មាន​​ប្រសាសន៍​អំពាវ​នាវ​​ទៅកាន់​អាជ្ញា​ធរ​គ្រប់​ទី​​​កន្លែង​​ទាំង​អស់ ​ត្រូវដំណើរ​​ការ​សំខាន់​​គ្រប់​​គ្រង​​លើ​បញ្ហា​ស៊ី​​សា ​​ដោយ​​ហាម​​មិន​ឱ្យ​ធ្វើ​អាជីវ​កម្ម​​​ជា​​ដាច់​​ខាត ។ ​​​មិន​​​មែន​​ទៅ​​បិទ​ហាង​របស់​គេ​ទេ គឺ​​ហាម​បញ្ឈប់​​ការ​ធ្វើ​អាជីវ​កម្ម​​​​​ការ​ជក់​ស៊ី​សានេះ ​​ប៉ុន្តែ​ក្នុង​ករណី​​មិន​​រាង​​​ចាល​គឺត្រូវ​បិទ​ហាង​តែ​ម្តង​​នៅ​កន្លែង​​​​ធ្វើ​​អាជីវ​កម្ម​នេះ ​។

សម្តេច​អគ្គ​​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​​មានប្រសាសន៍​​​​បែប​នេះ​នា​រសៀល​​ថ្ងៃទី​​២៨ ​កុម្ភៈ ​​នៅ​សាល​បុរី​កោះពេជ្រ ​ក្នុង​ឱកាស​​បិទ​ស​ន្និ​​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​​ទេស​ចរណ៍​​ឆ្នាំ​​២០១២-២០១៣ ​​និង​អប​អរ​សា​ទរ​ទិវា​ជាតិ​ទី​ក្រុងស្អាត​​ឆ្នាំ​២០១៤ ។ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្តថា ​បន្ទាប់ពី​​ការ​​លេច​​​ឡើ​ង​នៅ​ខេត្ត​សៀម​រាប ​និង​នៅ​​​រាជ​ធានីភ្នំពេញ ​គឺ​អាជីវ​កម្ម​នានា​ដែល​បាន​​និង​​កំពុង​ប្រកប​ ហើយ​ក៏​ត្រូវ​បាន​​​ទប់​ស្កាត់​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​​ថ្ងៃ​កន្លងមក​នេះ​ បាន​ក្លាយ​​ទៅជា​ប្រធាន​បទ​ក្តៅ​​គគុក​មួយ​ដែលត្រូវ​​ចាត់​ការ​​បន្ទាន់ ។ «​យើងត្រូវ​បិទ​ក្រោល​សេះ ​នៅ​មុន​ពេល​​​សេះ​ចេញ​​ផុត ​ឬ​ក៏សេះ​​ណា​ទើប​នឹង​ចេញ​ពីក្រោល​ យើងត្រូវចាប់​ចូ​ល​ក្រោយ​វិញ» នៅ​ត្រង់​​​ថា បញ្ហា​​នេះ​នៅមិន​​ទាន់​​យឺត​ពេល​​ពេក​ទេ ​តែ​យើង​ត្រូវ​ធ្វើ​សកម្ម​ភាព​បន្ទាន់​បំផុត​អំពី​បញ្ហា​​ស៊ី​សា​ ។ ​ទាក់​ទិន​នឹង​ស៊ី​សា ​មិ​ន​មាន​នៅ​ក្នុង​​​​បម្រាម​​ទាក​់​ទិន​ជា​មួយ​នឹង​ការហាម​ឃាត់​ទេ ​ក៏​ប៉ុន្តែ​គេ​បាន​យក​ទៅ​​ពិសោធន៍រួច​ហើយ​​ គឺវា​​មាន​ជាតិ​គ្រឿងញៀន​​កម្រិត​ខ្ពស់​​តែ​ម្តង ។

សម្តេច​​តេជោ​​មាន​ប្រសាសន៍ថា ​ឥឡូវ​នេះ​បណ្តា​កន្លែង​កម្សាន្ត​មួយ​ចំនួន​បាន​បើក​ធ្វើ​អាជីវ​កម្ម​​​​លើ​បញ្ហា​ស៊ីសា​ហ្នឹង ។ ​ខេត្ត​សៀមរាប​ក៏បាន​ប្រតិ​បត្តិ​ការ​ធ្វើ​ការ​ងារ​នេះ​ និង​នៅ​ភ្នំពេញ​​​​ក៏​បាន​ប្រតិ​បត្តិ​ការ​លើ​ការងារ​នេះ​ដែរ ។ តាម​ព័ត៌​មាន​​​គ្រាន់​តែ​​​កន្លែង​មួយ​មាន​​ទីតាំង​២​ជ្រក​ក្រោម​​ស្លា​ក​​ខារ៉ាអូខេ​​​​​​​ និង​ទី​តាំង​​មណ្ឌល​កម្សាន្ត​​​ មាន​យុវ​ជន​ក្មេង​ៗ​​ក្រោម​អាយុ​​​១៨​ឆ្នាំ​​​​ ភាគ​ច្រើន​​ជា​សិស្ស​​សាលា​​ចំនួន​​៩៦​​​នាក់​​ ក្នុង​នោះ​ស្រី​ចំនួន​​៣៣​នាក់​ យក​ទៅអប់រំ​​​​​​​​​​​​​​​​រួច​ប្រគល់​ឱ្យ​ទៅ​​​ឪពុក​ម្ដាយ​ ។ ដូច្នេះ​​ចំណុច​​​​​នេះ​ជា​ចំណុច​​​​​ត្រូវ​​ដោះ​ស្រាយ ។

សម្ដេច​​​​តេជោ​​មាន​ប្រសាសន៍​​​​​ថា​ បញ្ហា​នេះ​​​ពិនិត្យ​​ឃើញ​ថា ត្រូវ​ចាត់​ការ​​បន្ទាន់ ហើយ​​​​ប្រគល់​​​ឱ្យអាជ្ញាធរ​​​ជាតិប្រយុទ្ធ​​​ប្រឆាំង​​​​​​​​​​​គ្រឿង​ញៀន​​ដឹកនាំ​កា​រ​ងារ​ ។ ដូច្នេះ​​​​លោក​អភិបាល​​ខេត្ត​នានា​ដែល​​នៅទីនោះ​​​​​ ត្រូវ​ចាត់​ការ​​​​ឱ្យ​បាន​​​ហ្មត់ចត់​​​​ ពិនិត្យ​មើល​​ក្នុងភូមិសាស្ត្រ​​របស់​ខ្លួន​​​​​ទាំង​អស់​​ដើម្បី​​បញ្ចប់​​សារ​ធាតុ​​គ្រឿង​​​​ញៀន​កម្រិត​ខ្ពស​់​​សីុ​សា​នេះ ។​ សីុសា​​នេះ​​​បើ​​​មើល​​​​ឱ្យ​​​​​មែនទែន​​​ទៅ​គឺជា​​​​​កញ្ឆា​ គ្រាន់​តែ​​​ឧប​ករណ៍​ ដែល​គេ​​យក​​មក​​ប្រើ​​មាន​​លក្ខណៈ​​​​​ខុស​គ្នា​​ ។ ឥឡូវ​​​​គេ​គិត​កែ​ទម្រង់​​​​​​ទំនើប​ គឺជក់​ទាំង​​ក្មេង​ ជក់​ទាំង​វ័យ​កណ្ដាល​ វ័យមធ្យម​ ។ ​​​តាម​ការ​ដឹង​គឺ​មក​ពី​ប្រទេស​អេហ្សុីប​​​ …។ ​​​ ដូច្នេះ​សូម​ឱ្យយ​កចិត្ត​ទុក​​ដាក់​​លើ​បញ្ហា​​នេះ គឺ​​ជា​ប្រភេទ​​គ្រឿង​ញៀន​​ទាញ​យុវជន​​​ចូល​ទៅ​កាន់​ទីនោះ​តែម្ដង​​​ គ្រោះថ្នាក់ខ្លាំង​​ណាស់​។

​សម្ដេច​​តេជោ​​នាយក​រដ្ឋមន្ត្រី​ បាន​អំពាវ​នាវ​​ដល់​អាជ្ញាធរ​​និង​​​អ្នកធ្វើអាជីវ​កម្ម​​​ទាំង​ឡាយ​​ដែលបាន​ធ្វើ​មុខ​របរ​នេះ​​ត្រូវបញ្ឈប់​​ជា​បន្ទាន់​ ។ សូម​​​មេត្ដា​​យោគ​យល់​​​ទៅ​ដល់​​​សង្គម​​​ជាតិ​របស់​យើង​​ សូម​យោគ​យល់​​ដល់​អនា​គត​របស់កូន​ខ្មែរ…​​សូម​មេត្ដា​​កុំ​ចង់​​បាន​ផល​ចំណេញ​ហើយ​បង្កើត​​នូវ​​ទុក្ខ​សោក​​​ដល់​យុវ​វ័យ​​យុវ​នារី​​​របស់​កម្ពុជា​ ។​​ សូម​បញ្ឈប់​​ទៅ​វា អត់​​ចំណេញ​ធ្វើ​មហា​សេដ្ឋី​​​ដោយ​សារ​តែការលក់​​​​ឱ្យ​គេ​ចូល​ជក់​ក្នុង​រឿង​ហ្នឹង​ទេ បង្កើត​នូវ​ការ​ខូច​ខាត​​ដល់​​យុវ​ជន​របស់​យើង ។

សម្តេច​​តេជោ​​ បាន​អំពាវ​នាវ​ដល់​មាតា​បិតា​ អាណា​ព្យាបាល​ទាំង​ឡាយ​ សូម​មេ​ត្តា​ជួយ​អប់រំ​កូន​ចៅ​របស់​ខ្លួន​ដែល​វា​បាន​ទៅ​ហើយ​ ត្រូវ​អប់​រំ​ទាញ​ត្រឡប់​មក​វិញ​ ។ សូម​កុំ​ដល់​គេ​បិទ​ហាង​ បែរ​ជា​ទៅ​ទិញ​យក​មក​ជក់​នៅ​តាម​ផ្ទះ​ទៅ​វិញ​ គឺ​សូម​កុំ​ឱ្យ​មាន​ ព្រោះ​សី​ុ​សា​នេះ​​វា​ជា​​គ្រឿង​ញៀន​មួយ​ប្រភេទ​ វា​អាច​ទាក់​ទាញ​យុវ​​នារី​​ទៅ​ជក់​បាន​ ។ ចំពោះ​ស្ត្រី​ខ្មែរ​គឺ​មិន​ងាយ​មាន​​​អ្នក​​​ជក់​បារី​​ទេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​​​កូន​សិស្ស​បែរ​ជា​ទៅ​ជក់​ដូច​ដែល​មន្ទីរ​ពិសោធន៍​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ធ្វើ​ការ​ពិសោធន៍​រួច​ហើយ ។
សម្តេច​តេ​ជោ ​បាន​​អង្វ​រ​ករ​ ​និង​​អំពាវ​នាវ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់ ហើយ​អាជ្ញា​ធរ​ទាំង​អស់​ត្រូវ​​សម្លឹង​​​​មើល​ បើ​សិន​ជា​មាន​ការ​ស្ម័គ្រ​ចិត្ត​ពី​អ្នក​ប្រកប​អាជីវ​កម្ម​នេះ​មិន​ចាំ​បាច់​​​រវល់​​ទៅ​​​ដល់​អាជ្ញា​ធរ​ទេ ។ អីុ​ចឹង​អ្នក​ធ្វើ​អាជីវ​កម្ម​ទាំង​ឡាយ​ បំផ្លាញ​វា​ចោល​ទៅ​​ លុប​វា​ចោល​ទៅ​​ ដូច្នេះ​សូម​មាតា​បិតា​​ អាណា​ព្យាបាល​​ អ្នក​ជក់​ខ្លួន​ឯង​ ក៏​ត្រូវ​​​​តែ​ចូល​រួម​ ត្រូវ​យល់​​ដឹង​ថា ស៊ី​សា គឺ​ជា​ប្រភេទ​សារ​ធាតុ​​​គ្រឿង​ញៀន​ហើយ ។

​អ្នក​រក​ស៊ី​​ធ្វើ​អាជីវ​កម្ម​​ស៊ីសា​ ត្រូវ​តែ​បញ្ឈប់​ អាជ្ញាធរ​​​ត្រូវ​តាម​ដាន​ពិនិត្យ​មើល​ គឺ​មិន​​បិទ​ហាង​របស់​គេ​ទេ ប៉ុន្តែ​​សូម​​ឱ្យ​បញ្ឈប់​ការ​ធ្វើ​អាជីវ​កម្ម​ ប៉ុន្តែ​ក្នុង​ករណី​មិន​​រាង​ចាល​​​ គឺ​ឈាន​ទៅ​ដល់​​ការ​​បិទ​តែ​ម្តង​ ។ ឥឡូវ​ជ្រើស​រើស​ទៅ​ បើ​សាក​​ល្បង​ គឺ​ត្រូវ​បិទ​រាប់​ខែ ឬ​រាប់​ឆ្នាំ​…។សម្តេច​​បាន​អំពាវ​នាវ​​ដល់​គ្រប់​ទីកន្លែង​ទាំង​អស់​​ ត្រូវ​អនុ​វត្ត​ ។ សូម​មគ្គុ​ទ្ទេស​​ក៍​ទេស​ចរណ៍​​​ត្រូវ​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្ញៀវ​ទេស​ចរ​ ស្រាប់​តែ​នាំ​ភ្ញៀវ​ទេស​ចរ​ទៅ​ជក់​សុីសា​ ដល់​ចេញ​ពី​កម្ពុជា​ ដើរ​រក​ទិញ​សុីសា​ពី​អេហ្សុីប​មក​ទៀត​ ។​ ដូច្នេះ​សូម​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​អំពី​បញ្ហា​នេះ​ ។​

សម្តេច​តេជោ​ មាន​ប្រសាសន៍​បញ្ជាក់​ថា​ កម្ពុជា​ ជា​គោល​ដៅ​ទេស​ចរណ៍​ធម្ម​ជាតិ​ មិន​មែន​ជា​គោល​ដៅ​ទេស​ចរណ៍​ផ្លូវ​ភេទ​ ឬ​ទេស​ចរណ៍​គ្រឿង​ញៀន​ទេ​ ។​ យើង​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​ណាស់​អំពី​បញ្ហា​ហ្នឹង​ ប៉ុន្តែ​បញ្ហា​របស់​យើង​គឺ​នៅ​ក្នុង​ចំណោម​យុវ​ជន​ និង​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង​ ។​ មនុស្ស​មួយ​ចំនួន​ពិត​ជា​មាន​ការ​សាក​ល្បង​ហើយ​ គឺ​មិន​អត់​​ទេ​ ។​ ដូច្នេះ​សូម​អង្វរ​ករ​ ហើយ​បើ​មិន​ស្តាប់​ គឺ​មាន​តែ​ដោះ​ស្រាយ​​ដោយ​អាជ្ញា​ធរ​ហើយ​ ៕​