ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​កាត់​ក្បាល​ស្ត្រីម្នាក់ មន្ត្រី​ប៉ូលិសប្រាប់​ថា ជន​សង្ស័យ​មិន​អាចគេច​​ខ្លួន​មួយ​ជីវិត​បាន​ទេ​

11 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ស្ត្រី​ម្នាក់​ដែល​ឃាត​ករ​បាន​ទូរ​ស័ព្ទ​ហៅ​ទាំង​យប់​​ឱ្យ​ទៅ​ជួប​ រួច​សម្លា.ប់​កា.ប់​ក្បាល​យ៉ាងឃោរ​ឃៅ​ព្រៃ​ផ្សៃ​បំផុត​កាល​ពី​ចន្លោះ​ម៉ោង​៩​ទៅ​១០​យប់​ថ្ងៃ​ទី​២ កញ្ញា​ ឆ្នាំ​២០១៣ កន្លង​ទៅ​ រហូត​មក​ដល់​ពេល​នេះ​ ការ​វែក​មុខ​ឃាតករ​នៅ​តែ​រក​ពន្លឺ​មិន​ទាន់​ឃើញ​ថា តើ​ជន​ជា​ឃាតករ​នោះ​សម្លា.ប់​ដើម្បី​អ្វី​ ព្រោះ​តែ​ការ​សម្លា.ប់​នេះ​មាន​ចរិត​ព្រៃ​ផ្សៃ​គួរ​ឱ្យ​ថ្កោល​ទោស​ ដោយ​សម្លា.ប់​កាត់​ក្បាល

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ស្ត្រី​ម្នាក់​ដែល​ឃាត​ករ​បាន​ទូរ​ស័ព្ទ​ហៅ​ទាំង​យប់​​ឱ្យ​ទៅ​ជួប​ រួច​សម្លាប់​កាប់​ក្បាល​យ៉ាងឃោរ​ឃៅ​ព្រៃ​ផ្សៃ​បំផុត​កាល​ពី​ចន្លោះ​ម៉ោង​៩​ទៅ​១០​យប់​ថ្ងៃ​ទី​២ កញ្ញា​ ឆ្នាំ​២០១៣ កន្លង​ទៅ​ រហូត​មក​ដល់​ពេល​នេះ​ ការ​វែក​មុខ​ឃាតករ​នៅ​តែ​រក​ពន្លឺ​មិន​ទាន់​ឃើញ​ថា តើ​ជន​ជា​ឃាតករ​នោះ​សម្លាប់​ដើម្បី​អ្វី​ ព្រោះ​តែ​ការ​សម្លាប់​នេះ​មាន​ចរិត​ព្រៃ​ផ្សៃ​គួរ​ឱ្យ​ថ្កោល​ទោស​ ដោយ​សម្លាប់​កាត់​ក្បាល ។​ រី​ឯ​ស្ត្រី​រង​គ្រោះ​ បាន​បន្សល់​ទុក​កូនស្រី​ចំនួន​២​នាក់​ឱ្យ​ជីដូន​ចិញ្ចឹម​បីបាច់​ថែរក្សាមក​ដល់​សព្វ​ថ្ងៃ ។​

ស្ត្រី​ជា​​ជីដូន​ឈ្មោះ​ ស៊ុម​ គឹម​ហេង​ ហៅ​យាយ​សឿ អាយុ​៦០ឆ្នាំ រៀបរាប់​ថា ប្តី​របស់​គាត់​ឈ្មោះ​ប្រិម​ សារ៉ាន់​ អាយុ​៦៨​ឆ្នាំ​ ។ គាត់​មាន​កូន​ចំនួន​៦​នាក់​ (ស្រី​៥​នាក់​) ហើយ​កូន​ស្រី​ដែល​ក្រុម​ឃាតករ​សម្លាប់​ដោយ​កាត់​ក្បាល​យ៉ាង​​សាហាវ​នោះ​ឈ្មោះ ប្រិម​ សាវ៉ាន អាយុ​២៥​ឆ្នាំ​ មាន​កូន​ស្រី​២​នាក់​ដែល​បន្សល់​ទុក​ឱ្យ​រូបគាត់​ជាអ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា​ បន្ទាប់​ពី​ម្តាយ​ពួក​គេ​ស្លាប់​ចោល​ទៅ​ ។​

លោក​យាយ​រៀប​រាប់​ថា​ កូនស្រី​របស់គាត់​ មុន​នឹង​ស្លាប់​នោះ​មាន​ប្តី​២នាក់​រួច​មក​ហើយ​ ដែល​ប្តី​ទី​១​-ឈ្មោះ​ ខះ​ ​ដោយសារតែ​​តូច​ចិត្ត​ខឹង​នឹង​​ប្រពន្ធ​ ក៏​លេបថ្នាំ​សម្លាប់​ខ្លួន​ក្នុង​អំឡុង​ឆ្នាំ​២០០៩​ និង​មាន​កូន​ស្រី​ចំនួន​២​នាក់​ កូន​ច្បង​ឈ្មោះ​ ខះ មី អាយុ​៨ឆ្នាំ​ និង​កូន​ប្អូន​ឈ្មោះ ខះ​ មាន ​អាយុ​៥​ឆ្នាំ​ ។ គាត់​បន្ត​ថា​ ក្រោយ​មក​កូន​ស្រី​គាត់​ក៏​មាន​ប្តី​ម្នាក់​ទៀត​ឈ្មោះទូច​ ដែល​បុរស​នេះ​មាន​ប្រពន្ធ​រួច​ហើយ និង​បាន​កូន​ស្រី​មួយ​ឈ្មោះ​ ទូច​ នីតា​ អាយុ​២ឆ្នាំ បុ៉ន្តែ​បន្ទាប់​ពីម្តាយ​ស្លាប់​ចោល​ទៅ​ ក៏​ត្រូវ​ឪពុក​យក​ទៅ​ឱ្យ​ប្រពន្ធ​ដើម​របស់​គេ​ជា​អ្នក​ចិញ្ចឹម​ ។​

លោក​យាយ​រៀប​រាប់​ទៀត​ថា​ រហូត​មកដល់​ពេល​នេះ​ ​ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ ​និង​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​គ្រប់ៗរូប​ ចង់​ដឹង​ចង់ឃើញ​​ និងរង់​ចាំ​មើល​ស្នាដៃ​​សមត្ថ​កិច្ច​ និង​ធ្វើ​ការ​អំពាវនាវ​ដ៏​ទទូច​ដល់​សមត្ថ​កិច្ច​ មេត្តា​ជួយ​វែក​រក​មុខ​ឃាត​ករ​ដែ​ល​បាន​សម្លាប់​កូន​ស្រី​គាត់​ដ៏​សាហាវ​នោះ​យក​មក​ផ្តន្ទា​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ផង​ បើ​ពុំ​ដូច្នោះ​ទេ​អ្នក​ស្លាប់​ក៏​បិទ​ភ្នែក​មិន​ជិត ហើយ​ជន​ដៃ​ដល់​ជា​ឃាតករ​ ក៏​អាច​បន្ត​ប្រព្រឹត្ត​អំពើ​បែប​នេះ​ទៀត​​ជា​មិ​នខាន​ ដោយ​សារ​តែ​យល់​ថា​ ប៉ូលិស​មិន​អាច​វែក​មុខ​ឃើញ ។​

ទាក់​ទិន​នឹង​ហេតុ​ការណ៍​នេះ​ នា​រសៀល​ថ្ងៃទី​២៧ កុម្ភៈ កោះ​សន្តិ​ភាព​បាន​ទូរ​ស័ព្ទ​សាក​សួរ​លោក​វរ​សេនីយ៍​ទោ ហម​ ភីរម្យ​ នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ និងត្រូវ​បាន​ប្រាប់​ថា​ ឃាតករ​ដែល​បាន​សម្លាប់​កាត់​ក្បាល​ស្ត្រី​ម្នាក់​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​នោះ​ គឺ​សមត្ថ​កិច្ច​បាន​កសាង​សំណុំ​រឿង​ដើម្បីសុំ​ដីកា​បង្គាប់​តាម​ចាប់​ខ្លួន​ហើយ​ បុ៉ន្តែ​សព្វ​ថ្ងៃ​នេះ​ជន​ជា​ឃាតករ​កំពុង​តែគេច​ខ្លួន​ ។ ទោះ​បី​ជា​បែបណា​ សមត្ថ​កិច្ច​នៅតែ​បន្ត​ធ្វើ​ការស្រាវ​ជ្រាវ​ស្វែង​រក​ចាប់​ខ្លួន​ឱ្យ​ខាង​តែបាន​ ដើម្បី​នាំ​ខ្លួន​ជន​នោះ​យក​មក​ផ្ត​ន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ ៕​