ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សេដ្ឋ​កិ​ច្ចៈ ការ​អប់រំ​ចំណេះដឹង​ហិរញ្ញវត្ថុ​ដល់​អតិថិជន​យឺត​ពេល​បន្តិច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បច្ចុប្បន្ន​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ទាំង​ទំហំ​ឥណទាន និង​ទំហំ​ប្រតិបត្តិការ ប៉ុន្តែ​ការ​អប់រំ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ត្រូវ​បាន​អ្នក​សេដ្ឋកិច្ច​មើលឃើញ​ថា​មានការ​យឺត​ពេល​បន្តិច​ទៅ​ហើយ និង​បើ​បន្ត​មិន​យកចិត្តទុកដាក់​អាច​នឹង​ហួសពេល ។ បើ​តាម​អ្នក​សេដ្ឋកិច្ច និង​ជាទី​ប្រឹក្សា​នៃ​ក្រុមហ៊ុន EMC…

រាជធានី​ភ្នំពេញ​៖ បច្ចុប្បន្ន​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ទាំង​ទំហំ​ឥណទាន និង​ទំហំ​ប្រតិបត្តិការ ប៉ុន្តែ​ការ​អប់រំ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ត្រូវ​បាន​អ្នក​សេដ្ឋកិច្ច​មើលឃើញ​ថា​មានការ​យឺត​ពេល​បន្តិច​ទៅ​ហើយ និង​បើ​បន្ត​មិន​យកចិត្តទុកដាក់​អាច​នឹង​ហួសពេល ។

បើ​តាម​អ្នក​សេដ្ឋកិច្ច និង​ជាទី​ប្រឹក្សា​នៃ​ក្រុមហ៊ុន EMC លោក ង៉ែត ជូរ បានឱ្យ​ដឹង​ថា «​ខ្ញុំ​បាន​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​អប់រំ​ចំណេះដឹង​ហិរញ្ញវត្ថុ​ដល់​អតិថិជន​របស់​មីក្រូហិរញ្ញវត្ថុ​ចាប់តាំងពី​ឆ្នាំ ២០១១ មក​ម្លេះ ។ ប៉ុន្តែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ទើរតែ​ទាំងអស់​ហាក់​មិន​យកចិត្តទុកដាក់ ឬ​បាន​យកចិត្តទុកដាក់​នឹង​បញ្ហា​នេះ​តិចតួច​បំផុត ។ ក្រោយមក​របាយការណ៍​ស្រាវជ្រាវ​មួយ​ដែល​ធ្វើ​ឡើង​នៅ​ឆ្នាំ ២០១៧ បាន​បង្ហាញ​ថា​មាន​តែ​ប្រជាជន​ខ្មែរ​ប្រមាណ ១៨% ប៉ុណ្ណោះ​ដែល​មានចំណេះ​ដឹង​មូលដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ​» ។

លោក គូសបញ្ជាក់​បន្ថែម​ថា «​ស្ថានភាព​ឥឡូវ​ហាក់ដូចជា​យឺត​ពេល​បន្តិច​ក្នុង​ការ​អប់រំ​ចំណេះដឹង​ហិរញ្ញវត្ថុ​ដល់​អតិថិជន ។ ប៉ុន្តែ​បើ​មិន​បាន​យកចិត្តទុកដាក់​ធ្វើ​ឱ្យ​បាន​ខ្លាំង​ចាប់ពី​ពេល​នេះ​ទេ គឺ​អាច​នឹង​ហួសពេល​ហើយ ។ ព្រះពុទ្ធ​ទូន្មាន​ថា អវិជ្ជា​ជា​ប្រភព​នៃ​សេចក្តី​ទុក្ខ ។ ភាព​អវិជ្ជា​ផ្នែក​ចំណេះដឹង​ហិរញ្ញវត្ថុ​មិនមែន​ជា​ទុក្ខ​របស់​ហិរញ្ញវត្ថុ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​ជា​ទុក្ខ​របស់​អ្នក​ប្រើប្រាស់ និង​អ្នក​ផ្តល់​សេវា​ហិរញ្ញវត្ថុ​» ។

ទាក់ទង​និង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នេះ​បើ​តាម​ការ​ធ្វើ​បទ​បង្ហាញ​របស់​ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុ​ជានា​ពេល​កន្លង​មក​បង្ហាញ​ថា​ក្នុង​បរិបទ​នា​ពេល​បច្ចុប្បន្ន​កម្ពុជា​មាន​ប្រជាជន​ពេញវ័យ​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​ទៅ​មាន ១០ លាន​នាក់ បុរស​មាន ៤៨% ស្ត្រី​មាន ៥២% ហើយ​នៅ​ចំនួន​សរុប​នេះ​មាន​ប្រមាណ ២៩% នៅ​មិន​ទាន់​ទទួល​បានការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នៅឡើយ ។

លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ធ្លាប់​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​វិស័យ​ធនាគារ​មានការ​រីក​ចម្រើន​គួរ​ជាទី​កត់សម្គាល់ ជាក់ស្តែង ទ្រព្យសកម្ម​របស់​ធនាគារ​ហិរញ្ញវត្ថុ បាន​បន្ត​កើនឡើង ១៨០ ទ្រី​លាន​រៀល ស្មើ​ប្រមាណ ៤៥ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​, មូលនិធិ​កម្ចី ១៦ ទ្រី​លាន​រៀល ស្មើ​ប្រមាណ ៤ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​, ដើមទុន​មាន​កំណើន ជាង ២១ ទ្រី​លាន​រៀល ស្មើ​ប្រមាណ ៥ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​, ប្រាក់​បញ្ញើរ​អតិថិជន​បន្ត​កើនឡើង ១០៧ ទ្រី​លាន​រៀល ប្រហាក់ប្រហែល ២៦ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក និង​ឥណទាន​បាន​កើនឡើង​ជាង ១១១ ទ្រី​លាន​រៀល ប្រហែល ២៧ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​បញ្ជាក់​ថា «​បច្ចុប្បន្ន​វិស័យ​ធនាគារ​កំពុង​ដំណើរការ​នៅ​កម្ពុជា​រួម​មាន​៖ ធនាគារពាណិជ្ជ​មាន​ចំនួន ៤៤ កន្លែង ក្នុង​នោះ​មាន​ធនាគារ​ក្នុងស្រុក​ចំនួន ១៤ ធនាគារ​បុត្រ​សម្ព័ន្ធ​ចំនួន ១៧ សាខា​មាន​ចំនួន ១៣, ធនាគារ​ឯកទេស​ចំនួន ១៥ ក្នុង​នោះ​ធនាគារ​រដ្ឋ​ចំនួន ១ ធនាគារ​ក្នុងស្រុក ១១ និង​ធនាគារ​បុត្រ​សម្ព័ន្ធ ៨, និង​មាន​គ្រឹះស្ថាន​ម៉ា​ក្រូ​ហិ​រ​វត្ថុ​ទទួល​ប្រាក់​បញ្ញើរ​ពី​សាធារណៈជន​មាន​ចំនួន ៧, គ្រឹះស្ថាន​ម៉ា​ក្រូ​ហិ​រ​វត្ថុ​មិន​ទទួល​ទទួល​ប្រាក់​បញ្ញើរ​ចំនួន ៧៤, គ្រឹះស្ថាន​អភិវឌ្ឍន៍ជនបទ ២៥៦, ក្រុមហ៊ុន​កិច្ចសន្យា​ហិរញ្ញវត្ថុ ១៥ , តំណាង​អ្នក​ផ្ទេ​ភាគី ៤, គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់ ១៦, ក្រុមហ៊ុន​ក្រេ​ឌី​តរង ចំនួន ៦, ការិយាល័យ​តំណាង​ធនាគារ​បរទេស ៦ និង​អាជីវកម្ម​ប្តូរ​ប្រាក់​មាន​ចំនួន​ជិត ៣ ពាន់​កន្លែង​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ