ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ព្រៃ​ភ្ញាក់​ខ្លួន​ដែល​កូនចៅ​ជា​មេខ្មូត​លាក់​បាំង​ឈើ​រាប់​រយ​ម៉ែត្រ​គូប​

11 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ​រោង​សិប្ប​ក​ម្ម​​កែ​ច្នៃ​​ធ្វើ​​គ្រឿង​សង្ហារ​​រឹម ​​គ្រែ តុ ​ទូ ទ្វារ ​​​​ដ៏​ធំ​​មួយ​កន្លែង​​ត្រូវបាន​​​សមត្ថកិច្ច​​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ​​​ដឹក​នាំ​ដោយ​​លោក​ស៊ឹម ឡាប៉័ង ​​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​​ឈើ​ខេត្ត ​​និងកម្លាំង​បង្ក្រាប​បទ​ល្មើស ​ការិ​យា​​ល័យ​​​កណ្តាល​​នគរបាល​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ដឹក​នាំ​ដោយ​​លោក​ឧត្តម​សេនីយ៍​​ត្រី ​​ម៉ៅ​ ច័ន្ទ​មធុរិទ្ធ ​ស្នងការ​​រង​បាន​ចុះ​ទៅ​បង្ក្រាប​​និង​ប្រមូល​​ឈើ​​ហុប ​​

ខេត្ត​កំពត​ ៖ ​រោង​សិប្ប​ក​ម្ម​​កែ​ច្នៃ​​ធ្វើ​​គ្រឿង​សង្ហារ​​រឹម ​​គ្រែ តុ ​ទូ ទ្វារ ​​​​ដ៏​ធំ​​មួយ​កន្លែង​​ត្រូវបាន​​​សមត្ថកិច្ច​​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ​​​ដឹក​នាំ​ដោយ​​លោក​ស៊ឹម ឡាប៉័ង ​​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​​ឈើ​ខេត្ត ​​និងកម្លាំង​បង្ក្រាប​បទ​ល្មើស ​ការិ​យា​​ល័យ​​​កណ្តាល​​នគរបាល​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ដឹក​នាំ​ដោយ​​លោក​ឧត្តម​សេនីយ៍​​ត្រី ​​ម៉ៅ​ ច័ន្ទ​មធុរិទ្ធ ​ស្នងការ​​រង​បាន​ចុះ​ទៅ​បង្ក្រាប​​និង​ប្រមូល​​ឈើ​​ហុប ​​ឈើ​ដុល ​ប្រភេទ​​ឈើ​លេខ​​១ ​​លេខ​២ ​​និង​លេខ​៣ ​បាន​ជាង​៤​០០​កំណាត់​ ព្រមទាំង​​រឹប​​អូស​ម៉ាស៊ីន​​ ច្រៀក​​​ឈើ​​​៥គ្រឿង​ដឹក​មក​​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​​​ព្រៃ​ឈើ​​កំពត ។

លោក​ស៊ឹម​​ ឡាប័ុង ​នាយ​​​ខណ្ឌរដ្ឋ​បាល​ព្រៃ​ឈើ​​កំ​ពត​បាន​​ប្រាប់​​កោះ​សន្តិ​ភាព​​ថា ​​មុន​ពេល​ឈាន​ទៅ​បង្ក្រាប​ឈើ​​ខុស​ច្បាប់​​នៅក្នុង​ទី​តាំង​សិប្ប​កម្ម​​កែច្នៃ​​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​​​ពោធិ៍​​ដុះ​ ឃុំ​​បឹង​​និមល ​ស្រុ​ក​ឈូក ​ដែល​ជា​សិប្ប​កម្ម​ឥត​ច្បាប់ ​​ហើយ​ម​ាន​ស្តុក​​​​ឈើ​គ្រប់​​ប្រភេទ​​នេះ​ ​ដំបូង​លោក​បាន​​​ចាត់​បញ្ជា​មន្ត្រី​រដ្ឋ​បាល​​ព្រៃ​ឈើ​​ចុះ​សើុប​អង្កេត ​ស្រាវ​ជ្រាវ​ពីពីរ​ទៅ​បីថ្ងៃ​​មុន ដើម​្បី​​ប្រមូល​ព័ត៌​មាន​​​ពិត ​រួច​​​ទើប​​រាយ​ការណ៍​ជូន​ទៅ​លោក​អភិបាល​ខេត្តសុំ​​យោ​បល់​​និងការ​ឯក​​ភាព ​។ ​

លោក​​និយាយ​ទៀត​ថា​ ​ក្រោ​យ​ពីបាន​ចំណារ​ឯក​ភាព​ពី​លោក​ខូយ ​ឃុន​ហ៊ួរ​ ​​អភិបាល​​ខេត្ត​ លោក​ក៏​បាន​​សុំ​ដីកា​​ពី​ព្រះរាជអាជ្ញា​អម​តុលា​ការ​​​ខេត្ត ​ដើម្បី​​ចេញ​ដីកា​​ចុះ​បង្ក្រាប​ និងរឹប​អូស​វត្ថុ​តាង​បទ​ល្មើស​ ។ ទើប​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ កុម្ភៈ ​​លោក​បាន​សហការ​​ជាមួយ​កម្លាំង​ក្រុម​អន្តរា​គមន៍​និង​បង្ក្រាប​របស់ការិយា​ល័យ​​កណ្តាល​នគរ​បាល​ព្រហ្ម​ទណ្ឌ​​​ខេត្ត ​ដែល​ដឹកនាំ​ដោយ​លោក​​ឧត្តម​សេនីយ៍​​​ម៉ៅ ច័ន្ទ​ម​ធុរិទ្ធ ​ស្នង​ការ​រង​ចុះ​​បង្ក្រាប​ ព្រមទាំង​រឹបអូស​បាន​ឈើ​ប្រណីត​ប្រភេទ​ច្រៀក​​ហើយ​ខ្លះ​ និង​ឈើ​​ដុល​មិន​ទាន់​ច្រៀក​ជាង​​​៤​​រយ​កំណាត់​នាំមក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​​ព្រៃឈើ​​កំពត​ ដើម្បីកសាង​សំណុំ​​រឿង​បញ្ជូន​ទៅតុលាការ​​ចាត់​ការ​តាម​ច្បាប់ ។

​លោក​ជួន ​សារ៉ា ​នាយ​ផ្នែក​​រដ្ឋ​បាល​ព្រៃ​ឈើ​​កែប​ឱ្យដឹងថា ​​ម្ចាស់​រោង​​សិប្ប​កម្ម​​ថ្លើម​ធំ​​អត់​ច្បាប់​មួយ​នេះ ​​ក្រោយ​​ពីដឹង​ថា ​​​មាន​កម្លាំង​សមត្ថ​កិច្ច​ចុះ​បង្ក្រាប​​ហើយ និង​​​​ដោយ​ពួក​​គេ​​ដឹង​មុន​​ក៏​បានគេច​ខ្លួន​ពី​រោង​​សិប្បកម្ម​បាន​មុន​ដែរ ។ សង្ស័យ​ខ្មោច​ស្រុក​​ឱ្យដៃ​​ទើប​ខ្មោច​​ព្រៃ​គេច​ខ្លួន​​ទាន់​ពេល​ ។ ​​គួរ​កត់សម្គាល់​ថា រោង​សិប្ប​កម្ម​ជាច្រើន​កន្លែង​នៅ​ក្នុង​ចំណុច​ភូមិ​-ឃុំ​​ខាងលើ​នេះ​ កន្លង​មក​​​​គឺនាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​ឈូក​ និងស្រុក​ជុំគិរី ​បាន​រាយ​ការណ៍​​ទៅ​ខណ្ឌ​រដ្ឋ​បាល​​ព្រៃ​ឈើ​​កំពត​​ តែ​មួយ​​ចំនួន​តូច​​ដែល​មាន​ច្បាប់។
រី​ឯ​​រោង​​សិប្ប​កម្ម​​មួយ​​ចំនួន​​ធំ​ដែល​គ្មាន​ច្បាប់ ​ដែល​​សម្បូរ​ណ៌​ទៅ​ដោយ​​ខ្លាញ់​ ត្រូវ​បាន​នាយ​សង្កាត់​​មេ​ព្រៃ ស្រុក​ឈូក ​និង​ស្រុក​​​​ជុំ​គិរី ​ពុំ​បាន​រាយ​ការណ៍​ទៅ​ខណ្ឌរដ្ឋ​បាល​ព្រៃ​ឈើ​​កំពត​​​បាន​ដឹង​និង​បង់​ចំណូល​ចូល​រដ្ឋ​ឡើយ  ​សង្ស័យ​ទុក​​សម្រាប់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ​

ជាក់​ស្តែង​ដូចជា​រោង​សិប្បកម្ម​​​ដែល​ស្តុក​​​ឈើ​​រាប់​រយ​​ម៉ែត្រ​គូប​កំពុង​ធ្វើ​អាជីវ​​កម្ម​ខុស​ច្បាប់​​​​ខាង​លើ​ បើ​យោង​តាម​ប្រភព​ព័ត៌​មាន​​ពី​​​អ្នក​ស្រុក​​​នៅ​ក្បែរ​នោះ​ឱ្យដឹងថា ​រោង​សិប្ប​កម្ម​នេះ​បាន​ធ្វើ​​អាជីវ​កម្ម​ជាច្រើន​ឆ្នាំ​មក​​ហើយ ប៉ុន្តែ​​ដោយ​លោកនាយសង្កាត់​លាក់​បាំង​​​ សម្រាប់​​​​ផល​​ប្រយោជន៍​ផ្ទាល​់ខ្លួន ក៏​យូរ​ឆ្នាំ​ដែរ ។ លុះ​មាន​ការ​ស្រា​វជ្រាវ​ដឹង​​និង​ចុះ​បង្ក្រាប​ ទើប​​នាយ​​ខណ្ឌ​ដឹង​ពី​​​ទង្វើ​​លាក់បាំង​​របស់​កូន​ចៅ ​។

​ប្រភព​​ពី​​ពលរដ្ឋ​ដដែល​ឱ្យ​ដឹង​ទៀតថា ​នៅ​ក្នុង​ភូមិ​​​សាស្ត្រ​​ខាង​លើ​នេះ ​នៅមាន​សិប្ប​កម្ម​ឥត​​ច្បាប់​​ជា​ច្រើន​ទៀត​ដែល​បង់​លុ​យ​​ឱ្យ​​មន្ត្រី​រដ្ឋ​បាល​​ព្រៃ​ឈើ​​ស្រុក​ជុំ​គិរី​ និង​​ស្រុក​ឈូក​ ដែល​ចាំ​បាច់​​ត្រូវ​បង្ក្រាប​ហើយ​ មន្ត្រី​​ណា​ពុក​រលួយ​​ ល្មម​ស្រឿ​សរសៃ​ហើយ ដើម្បី​​ជា​គំរូ​ តើ​ទុក​​ដល់​ណា​ទៀត ?​​ការ​​លាក់​ឈើ​​ច្រើន​​ម្លឹងៗ​ ពុក​រលួយ​មិន​ធម្មតា​ឡើយ អាច​ពុក​រលួយ​​មាន​ដង្កូវ​​ចោះ​​ទៀត​ផង ។ ​មេ​ព្រៃ​សង្កាត់​ធ្វើ​ការ​បែប​នេះ ​គេ​លែង​​ហៅ​ថា ​មេ​​ព្រៃ​​ហើយ ។ ​តាម​ក្រុម​​អ្នក​វិភាគ​និយាយ​ គួរ​ហៅ​ថា ​«​មេ​ខ្មូត​» វិញ​ត្រូវ​ជាង ៕