ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចនៅច្រករបៀង១៩ និងភ្នំក្រហម ​ក្នុងស្រុកអូរយ៉ាវ ​រងការចោទពីបទឃុបឃិត​ឲ្យឈ្មួញដឹក​ឈើប្រណីតចេញ​ទៅវៀតណាម​ភ្លូកទឹកភ្លូកដី

11 ឆ្នាំ មុន

ខេត្តរតនគិរី៖ ឈើប្រណីតជាច្រើនប្រភេទ​និងម៉ែត្រគូប​ បានត្រូវក្រុមឈ្មួញដឹក​ចេញពេលយប់តាមច្រករបៀង ​១៩ ក្បែរកាស៊ីណូ​ និង ច្រកភ្នំក្រហម ​ស្ថិតក្នុងស្រុកអូរយ៉ាដាវ ​ឆ្ពោះកាន់ប្រទេស​វៀតណាម​ដូច​ហែកឋិន​ ​ដោយសារមានការបើកភ្លើង​ខៀវពីសមត្ថកិច្ច​ចម្រុះចំនួន​៥២ស្ថាប័ន ។

ខេត្តរតនគិរី៖ ឈើប្រណីតជាច្រើនប្រភេទ​និងម៉ែត្រគូប​ បានត្រូវក្រុមឈ្មួញដឹក​ចេញពេលយប់តាមច្រករបៀង ​១៩ ក្បែរកាស៊ីណូ​ និង ច្រកភ្នំក្រហម ​ស្ថិតក្នុងស្រុកអូរយ៉ាដាវ ​ឆ្ពោះកាន់ប្រទេស​វៀតណាម​ដូច​ហែកឋិន​ ​ដោយសារមានការបើកភ្លើង​ខៀវពីសមត្ថកិច្ច​ចម្រុះចំនួន​៥២ស្ថាប័ន ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​ បានបញ្ជាក់ឲ្យដឹងថា ​ឈើប្រណីតប្រភេទធ្នង់ ​បេង នាងនួន ​ដែលត្រូវឈ្មួញដឹកតាម​រថយន្តប្រភេទ​ Landcruiser ​Luxus ​Tacoma​ Sangyung ​និងម៉ូតូ ចេញ​ពី​ស្រុកវ៉ឺនសៃ​ តាវែង​ និង ស្រុកកូនមុំ​ ឆ្លងកាត់ច្រករបៀងទំាងពីរខាងលើនេះ​  បើដឹកតាមម៉ូតូចាប់ពី៥០ទៅ៦០ម៉ូតូ​ និង រថយន្តមិនក្រោម​១០រថយន្តទេ​ក្នុងមួយយប់ៗ ។

សេចក្តីរាយការណ៏​បានបញ្ជាក់បន្ថែមថា​ ​ការណ៏ដែលក្រុមឈ្មួញ​អាចដឹកឈើប្រណីត​ចេញបានយ៉ាងងាយបែបនេះ ​ដោយសារក្រុមឈ្មួញបានបង់លុយ​ឲ្យសមត្ថកិច្ច​ជំនាញ​ក្នុងមួយរថយន្ត​និងម៉ូតួ ចាប់ពី១០ម៉ឺនរៀល ​រហូតដល់១០០០ដុល្លារ ​ហើយថាបើនិយាយពីខាងរដ្ឋបាលព្រៃឈើវិញ​ គឺក្រុមឈ្មួញបានបង់លុយ​តាមឋានានុក្រមចាប់ពីថ្នាក់មន្រ្តី​ សាមញ្ញនៅសង្កាត់រដ្ឋបាល​ រហូតដល់​នាយ​ខណ្ឌរដ្ឋបាល​ព្រៃឈើ ។

ដោយឡែកបើ​​តាមប្រភពដែល​ស្រង់​សម្តី​ប្រជាពលរដ្ឋ​និង​ ក្រុមអាជីវករ​ក៏បានរអ៊ូរទំា​ពី​ការជម្រិតទារលុយ​​ពីសំណាក់សមត្ថកិច្ច​ ជំនាញនៅច្រក១៩​ ​និង ភ្នំក្រហម ​​ក្នុងស្រុកអូរយ៉ាដាវ​​នេះផងដែរ ។ ពាក់ព័ន្ឋនឹង​ការដឹកឈើចេញ​យ៉ាងច្រើនក្នុងមួយយប់ៗ​នៅច្រកទំាងពីរខាងលើនេះ​ ប្រភពបានបន្តទៀតថា​ កន្លងមកអាជ្ញាធរខេត្តធ្លាប់​បានបង្កើតគណៈកម្មការ​ មួយដើម្បីត្រួតពិនិត្យទប់ស្កាត់ការ​ចរាចរណ៏ឈើ​ចេញដោយខុសច្បាប់នេះ​ ប៉ុន្តែសមត្ថកិច្ចនៅច្រក១៩ និង ច្រកភ្នំក្រហម ​ដែលស្ថិតនៅក្បែរច្រកទ្វារ​អន្តរជាតិអូរយ៉ាដាវនេះ​មិនអនុវត្តន៏ ។ 

នៅព្រឹកថ្ងៃទី២៨​ កុម្ភៈ ​២០១៤នេះ​ កោះសន្តិភាព​មិនទាន់អាចរកការ​សុំបំភ្លឺបាននៅឡើយទេ​ពីមន្រ្តីជំនាញនៅ​ច្រករបៀងទំាងពីរខាងលើ ។