ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​សភាព​​គូ​ប្រកួត​ប្រដាល់​​កំពូល​អ្នក​​ប្រយុទ្ធ​គុន​​ខ្មែរ​វគ្គ​2​​នៅ​រេញ​​CTN

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមា​ស​ភាព​គូ​ប្រកួត​ប្រដាល់​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​២​នៅ​លើ​សង្វៀន​ CTN ថ្ងៃ​អាទិត្យ​ ទី​២​ មីនា ខាង​មុខ​នេះ​ មាន​​ទាំង​អស់​៦​គូ ក្នុង​នោះ​គូ​ដណ្តើម​​​ខ្សែ​ក្រវាត់​មាន​៥​គូ​ គឺ​ប្រភេទ​ទម្ងន់​៥៧​គី​ឡូ​ក្រាម​មាន​២​គូ​ ៦០​គី​ឡូ​ក្រាម​មាន​២​គូ និង៦៥​គី​ឡូ​ក្រាម​មាន​១​គូ ។

រាជធានី​ភ្នំពេញ ៖ សមា​ស​ភាព​គូ​ប្រកួត​ប្រដាល់​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​២​នៅ​លើ​សង្វៀន​ CTN ថ្ងៃ​អាទិត្យ​ ទី​២​ មីនា ខាង​មុខ​នេះ​ មាន​​ទាំង​អស់​៦​គូ ក្នុង​នោះ​គូ​ដណ្តើម​​​ខ្សែ​ក្រវាត់​មាន​៥​គូ​ គឺ​ប្រភេទ​ទម្ងន់​៥៧​គី​ឡូ​ក្រាម​មាន​២​គូ​ ៦០​គី​ឡូ​ក្រាម​មាន​២​គូ និង៦៥​គី​ឡូ​ក្រាម​មាន​១​គូ ។ ប្រភេទ​ទម្ងន់​៥៧​គី​ឡូ​ក្រាម​ដែល​មាន​ចំនួន​២​គូ​នោះ​ រឿង​ ដេត​ មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្ត​បាត់​ដំបង​ ជួប​ជាមួយ​ ណាម​ ម៉ូ​រា៉ក់​ មក​ពី​ក្លិប​ពន្លឺ​សាម​គ្គី​ខេត្ត​បាត់​ដំបង​ និង​ម៉ុន​ វណ្ណា​ ​មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡា​ខេត្ត​ពោធិ៍​សាត់​ ជួប​ជាមួយ​ សឹុម ប៊ុន​ស្រ៊ន់ មក​ពី​ក្លិប​ខេត្ត​កំពង់​ចាម។

រឿង​ ដេត​ និង​ណាម ម៉ូរា៉ក់ ចំនួន​ការ​ប្រកួត​របស់​គេ​ទាំង​២​មិន​ដូច​គ្នា​ឡើយ​ ។ រឿង​ដេត​ប្រកួត​បាន​៥​លើក​ ឈ្នះ​៣​លើក​ ចាញ់​២​លើក​ ចំណែក​ឯ​ ណាម ម៉ូ​រាក់​ វិញ​នោះ​ប្រកួត​បាន​៤​លើក​ឈ្នះ​ទាំង​៤​លើក​ ។ រឿង​ ដេត​ បើ​សិន​ជា​ឈ្នះ​អាច​នៅ​មាន​ផ្លូវ​អ៊ុត​ក្នុង​ការ​ឈាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​បន្ត​ទៀត​បាន​ តែ​បើ​សិន​ជា​ចាញ់​វិញ​នោះ​ក៏​ពិបាក​បន្តិ​ច​ដែរ​ ។ ឯ​ ណាម​ ម៉ូ​រា៉ក់​ ពេល​នេះ​គេ​អាច​រក​កន្លែង​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ជា​បន្ត​ទៀត​​បាន​ហើយ​ បើ​ទោះ​ជា​ចាញ់​ឬ​ឈ្នះ​ក៏​ដោយ​ ។ ម៉ុន​ វណ្ណា និង​ សឹុម ប៊ុន​ស្រ៊ន់ វិញ​នោះ​ វាសនា​របស់​គេ​ទាំង​២​ មិន​ដូច​គ្នា​នោះ​ឡើយ ។ វណ្ណា​ ប្រកួត​បាន​៥​លើក​ ឈ្នះ​ទាំង​៥​លើក​តែ​ម្តង​ ដូច្នេះ​ពិន្ទុ​របស់​គេ​នា​ពេល​នេះ​អាច​រក​កន្លែង​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​បន្ត​ទៀត​​បាន​  ហើយ ។ ចំណែក​ឯ​ សឹុម​ ប៊ុន​ស្រ៊ន់​ វិញ​នោះ​ គឺ​អស់​ផ្លូវ​អ៊ុត​ហើយ​ ព្រោះ​អី​ការ​ប្រកួត​ទាំង​៤​លើក​របស់​គេ​មក​នេះ​ឈ្នះ​២​លើក​ ចាញ់​២​លើក​ ដូច្នេះ​ការ​ប្រកួត​របស់​គេ​លើក​នេះ​អាច​ថា​ជា​ការ​បង្គ្រប់​កិច្ច​ច្រើន​ជាង​ ។

ប្រភេទ​ទម្ងន់​៦០​គី​ឡូ​ក្រាម​ ដែល​មាន​២​គូ​ដែរ​នោះ​ អៀង អាន​ មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា ជួប​ជាមួយ​ ជឹម​ ចិត្រា មក​ពី​ក្លិប​ខេត្ត​កំពង់​ឆ្នាំង​ និង​ ផន​ ភឿត​ មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡា​ខេត្ត​ពោធិ៍​សាត់​ ជួប​ជាមួយ​ ឈាន ហំ​ មក​ពី​មជ្ឈ​មណ្ឌល​កីឡា​នៃ​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​ ។ អៀង អាន​ ជួប​ជឹម​ ចិត្រា​ លើក​នេះ​អាច​ជា​ការ​ឡើង​មក​ប្រកួត​កំដរ​រេញ​ប៉ុណ្ណោះ​ ព្រោះ​តែ​ការ​ប្រកួត​ទាំង​៥​លើក​របស់​គេ​មក​​នេះ​អត់​ដែល​ស្គាល់​ឈ្នះ​ម្តង​ណា​ឡើយ ។ ឯ​ជឹម ចិត្រា​ វិញ​នោះ​ ប្រកួត​បាន​៥​លើក​​ដូច​គ្នា​ ឈ្នះ​ទាំង​៥​លើក​ ធ្វើ​ឱ្យ​ពិន្ទុ​របស់​គេ​នា​ពេល​នេះ​អាច​ល្មម​នឹង​រក​កន្លែង​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​បន្ត​ទៀត​បាន​ហើយ​ ។ ដោយ​ឡែក​ ផន​ ភឿត​ និង​ឈាន​ ហំ​ វិញ​នោះ​ វាសនា​របស់​​គេ​ទាំង​២​មិន​ដូច​គ្នា​ទេ ។ ផន​ ភឿក​ ប្រកួត​បាន​៥​លើក​ឈ្នះ​ទាំង​៥​លើក​តែ​ម្តង រី​ឯ​ ឈាន ហំ​ វិញ​ ប្រកួត​បាន​៤​លើក​​នៅ​មិន​ទាន់​ស្គាល់​ឈ្នះ​ម្តង​ណា​ឡើយ​ ។ ដូច្នេះ​អ្នក​ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ មាន​តែ​ ផន​ ភឿត ប៉ុណ្ណោះ​ ទោះ​លើក​នេះ​ឈ្នះ​ឬ​ចាញ់​ក៏​ដោយ​ ។

ប្រភេទ​ទម្ងន់​៦៥​គី​ឡូ​ក្រាម​វិញ​ រិន​ សារ័ត្ន​ មក​ពី​ក្លិប​ខេត្ត​ព្រៃ​វែង​ ជួប​ជាមួយ​ វុន​ ម៉ន​ មក​ពី​ក្លិប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣​ព្រះ​វិហារ ។ គូ​នេះ​ប្រកួត​បាន​៤​លើក​​ដូច​គ្នា ប៉ុន្តែ​ រិន​ សារ័ត្ន អត់​ដែល​ស្គាល់​ចាញ់​ម្តង​ណា​ឡើយ ឯ​វ៉ុន​ ម៉ន ឈ្នះ​២​លើក​ និង​ចាញ់​២​លើក​ ។ វុន​ ម៉ន បើ​ឈ្នះ​លើក​នេះ​អាច​មាន​ផ្លូវ​អ៊ុត​ខ្លះ​ តែ​បើ​ចាញ់​វិញ​មាន​តែ​ហាល​ខោ​ប៉ុណ្ណោះ​ ។ ចំណែក​គូ​ប្រកួត​មិត្ត​ភាព​វិញ​ តក់​ សោ​ភ័ណ​ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា​ ជួប​ជាមួយ​ សុខ​ ចិន្តា មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡា​ខេត្ត​ពោធិ៍​សាត់ ៕