ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ម្បី​តែ​មន្ត្រី​នគរបាល​ក៏​មិន​លើកលែង​ដែរ ចុង​ក្រោយ​មានអី​រត់​ព្រាត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់ ត្រូវពលរដ្ឋ​ដេញ​តាម​ចាប់​ឃាត់ខ្លួន និង​ស្វាគមន៍​យ៉ាង​ចាស់ដៃ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង ដែល​ម្ចាស់​គេ ចត​នៅ​ខាង​មុខ​ផ្ទះ​តែ​មិន​បាន​សម្រេច បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់ ត្រូវពលរដ្ឋ​ដេញ​តាម​ចាប់​ឃាត់ខ្លួន និង​ស្វាគមន៍​យ៉ាង​ចាស់ដៃ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង ដែល​ម្ចាស់​គេ ចត​នៅ​ខាង​មុខ​ផ្ទះ​តែ​មិន​បាន​សម្រេច បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែសីហា​នេះ នៅខាងក្រោយ និង​វត្ត​ឧណ្ណាលោម ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​ថា ចាន់ សី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។ ចំណែកឯ​បក្សពួក​ពីរ​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ រីឯ​ជន​រង​គ្រោះ​មានឈ្មោះ រ​ត្ធ​ថា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​មន្ត្រី​នគរបាល ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ​។

តាម​សម្តី​ពី​បុរស​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ស៊ី​អរ​អេស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CF-3521 ទើបតែ​ចេញ​មក​ពី​ចូលរួម​កម្ម​ពិធីជប់លៀង​នៅផ្ទះ​មិត្តភក្តិ បំណង​ត្រឡប់​មក​សម្រាក​នៅផ្ទះ​របស់​ខ្លួន​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ។ លុះ​មក​ដល់​ខាង​មុខ​ផ្ទះ​ម្តាយ​របស់​ជន​រង​គ្រោះ​ក៏​បាន​ចាក់សោ និង​បង្ហើប​ទ្វារផ្ទះ​តូច​ល្មម ដើម្បី​ឲ្យ​ជន​រង​គ្រោះ​បើក​បណ្តើរ​ម៉ូតូ​ចូល​ទៅ​សម្រាក ។ ខណៈ​ពេល​ជន​រង​គ្រោះ​ជាប់រវល់ និយាយ​ទូរស័ព្ទ​ជាមួយ​មិត្តភក្តិ រួច​ក៏​បាន​ចត​ម៉ូតូ​របស់​ខ្លួន​ចោល​នៅ​ខាង​មុខ​ផ្ទះ​ដោយ​បាន​ទុក​សោ​នៅ​ជាប់​នឹង​ម៉ូតូ​បាន​ដើរ​ចេញ​ទៅ​និយាយ​ទូរស័ព្ទ​ប្រមាណ​២០​ម៉ែត្រ​ពី​ម៉ូតូ ។

មួយ​ស្ទុះ​ក្រោយមក ស្រាប់តែ​មាន​ជនសង្ស័យ​ខាងលើ​រួម​ទាំង​បក្សពួក​ពីរ​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​បាន​មក​ធ្វើ​សកម្មភាព​លួច​បណ្តើរ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខាងលើ​បម្រុង​ជិះ​រត់គេច​ខ្លួន ប៉ុន្តែ​ក៏​ត្រូវ​បាន​ជន​រង​គ្រោះ​ឃើញ​ទាន់​ស្រែក​ឆោឡោ បង្ក​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​បាន​ផ្តួល​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចោល ។ រួច​រត់គេច​ខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​នាំ​គ្នា​ចេញ​មក​ជួយ​ស្ទាក់​ចាប់ និង​បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​រង​របួស​បាក់ជើង​ខាងឆ្វេង ។

ចំណែកឯ​បក្សពួក​ពីរ​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព ។ ក្រោយមក​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​កណ្តាល​ទី​១ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ