ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​កម្ពុជា​បដិសេធវៀតណាម…​ដែលចង់​សុំ​​សញ្ជាតិ​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ កម្ពុជា​បាន​ធ្វើការ​បដិសេធ​ចំពោះ​ការ​ស្នើ​សុំ​ពី​ភាគី​វៀតណាម​ ក្នុង​ការ​ចង់​ឱ្យ​​កម្ពុជា​ផ្តល់​សញ្ជាតិដល់ជនជាតិវៀតណាម​ ដែល​កំពុង​រស់នៅ​លើ​​ទឹកដី​កម្ពុជា ​។ ​នេះ​បើ​យោងតាម​លោក​ឈាង វុន​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ…

​រាជធានី​ភ្នំពេញ​ ៖ កម្ពុជា​បាន​ធ្វើការ​បដិសេធ​ចំពោះ​ការ​ស្នើ​សុំ​ពី​ភាគី​វៀតណាម​ ក្នុង​ការ​ចង់​ឱ្យ​​កម្ពុជា​ផ្តល់​សញ្ជាតិដល់ជនជាតិវៀតណាម​ ដែល​កំពុង​រស់នៅ​លើ​​ទឹកដី​កម្ពុជា ​។ ​នេះ​បើ​យោងតាម​លោក​ឈាង វុន​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​កាល ពី​ល្ងាច​ថ្ងៃ​ទី​១៩ សីហា​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

ការថ្លែងបែបនេះ ក្រោយ​ពី​បាន​ចូលរួមជា​ផ្លូវការណ៍​​នៃ​សន្និសីទ​លើក​ទី​៧ គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​ប្រទេស​ទាំង​បី កម្ពុជា​-​ឡាវ​-​វៀតណាម ស្តី​ពី​តួនាទី​របស់​រដ្ឋសភា​ ក្នុង​ការ​ជម្រុញ និង​អនុវត្ត​កិច្ច ព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​៣ កម្ពុជា​-​ឡាវ​-​វៀតណាម ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​

លោក ឈាង វុន​ បាន​លើក​ឡើង​ថា ​យើង​បាន​តស៊ូ​មតិ​ ដើម្បី​ផលប្រយោជន៍​ជាតិ​យើង ​បាន​ច្រើន​ដូច​ជា​ការពារ​ពី​ជីវភាព​របស់​ប្រជាជន​ខ្មែរ​រស់នៅ​ក្នុង​តំបន់ត្រីកោណ ហើយ​ជាមួយ​គ្នា​នោះ​ក៏​បាន​ឆ្លើយ​តប​ពី​ការ​លើក​ឡើង​ពី​ភាគី​វៀតណាម និង​ឡាវ​មួយ​ចំនួន​ធំ​ផង​ដែរ​ ។ លោក​បន្ត​ថា​ ចំណុច​ជា​ច្រើន​ត្រូវ​បាន​ពិភាក្សា​គ្នា​ក្នុង​កិច្ចប្រជុំ​ ក្នុង​នោះ​ភាគី​កម្ពុជា​បាន​​ធ្វើការ​ទាមទារឱ្យ​ភាគី​វៀតណាម ​ធ្វើ​​យ៉ាងណា​នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​​នាំ​ទំនិញ​មាន​មាន់ គោ ក្របី​ទៅ​លក់​នៅ​វៀតណាម សូមកុំ​ឲ្យ​ចាប់​ ។​ លោក​បញ្ជាក់​ថា​៖«​ភាគី​វៀតណាម​ក៏​ខឹងដែរ តែ​យើង​ទាមទា​រយ៉ាង​ស្វិតស្វាញ​មែន​ ព្រោះថា​កន្លង​មក ​ភាគី​វៀត​ណាម​បាន​ចាប់ យក​ទំនិញ ហើយ​លុយ​ក៏​មិន​បាន​ក៏​មាន​»​។

​លោក​ក៏​បាន​ឱ្យដឹង​ថា​ ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ ភាគី​វៀតណាម​ក៏​ស្នើ​ដល់​ភាគី​កម្ពុជា​ឲ្យ​ផ្តល់​សញ្ជាតិ​ដល់​ប្រជា​ជន​វៀតណាម ​ដែល​កំពុង​រស់នៅ​លើក​ទឹកដី​កម្ពុជា​អី​ញ្ចឹ​ង? តែ​ខ្ញុំ​នឹង​គណៈប្រតិភូ​ួ​ថា​ កម្ពុជា​មានច្បាប់​ទំ​ម្លា​ប់​របស់​យើង ក្នុង​មានច្បាប់​សញ្ជាតិ និង​ច្បាប់​អន្តោប្រវេសន៍​ផង​ ។ យើង​មិន​អាច​ឲ្យ​គ្រប់​សញ្ជាតិ​ដោយ​អូ​តូ​ម៉ា​ទិច ឬ​ស្វ័យប្រវត្តិ​ស​ចំពោះ​បងប្អូន​វៀតណាម​របស់​គាត់​ដែល​កំពុង​រស់នៅ​ខុសច្បាប់​ក្នុង​ផែនដី​កម្ពុជា​កន្លង​ទៅ យើង​មិន​អាច​ឲ្យ​កើត​ទេ​»​។

លោក​បន្ថែម​ថា ​ភាគី​វៀតណាម​អាច​ស្នើ​សុំ​សញ្ជាតិ​បាន​ព្រោះ​ច្បាប់​កម្ពុជា​បាន​ចែងអី​ញ្ចឹ​ង ។ ការ​សុំ​សញ្ជាតិ​នេះ​ មានការ​តឹង​តែង​ផង​ដែរ​នៅ​កម្ពុជា​ ដើម្បី​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ហើយ​ការ​អនុវត្ត​នេះ ដើម្បី​ការពារ​ផលប្រយោជន៍​របស់​កម្ពុជា​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ