អាវុធ​ជាង​១​ពាន់​ដើម​គ្រោង​កម្ទេច​ចោល​នា​ពេល​ខាង​មុខ​នេះ (មានវីដេអូ)


ខេត្តកំពត ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ប្រមូល​អាវុធ​ខូចគុណភាព​ប្រើ​ការ​មិនកើត​ពី​តាម​បណ្ដា​ក្រុង និង​ស្រុក​ទាំង​៨​ទូ​ទាំង​ខេត្តកំពត មាន​ចំនួន​សរុប​១៣៩២​ដើម​យក​មក​រក្សា​ទុក​ក្នុង​ឃ្លាំង រង់ចាំ​ទទួលបទ​បញ្ជា​ពី​ថ្នាក់លើ និ​ង​គ្រោង​ដឹក​យក​ទៅ​កិនកំទិច​ចោល​នៅ​ចុងខែ​សីហា​ពេល​ខាង​មុខ​នេះ ។

បើ​យោង​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​នគរបាល​ការិយាល័យ​អាវុធ​ជាតិ​ផ្ទុះ​ខេត្តកំពត​បានឱ្យ​ដឹង​អោយ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ សីហា កន្លង​ទៅ​នេះ​ថា អាវុធ​តូច​ធំ​នៅ​តាម​បណ្ដា​ក្រុង​ស្រុក​ទាំង​៨​ក្នុង​ខេត្តកំពត ដោយ​ពិនិត្យ​ឃើញ​ថា មាន​កាំភ្លើង​ខូចគុណភាព​ចំនួន​១៣៩២​ដើម ត្រូវ​បាន​នគរបាល​ជំនាញ​ដឹក​មក​រក្សា​ទុក​ក្នុង​ឃ្លាំង​អស់ហើយ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា អាវុធ​តូច​ធំ​ខាងលើ​រួម​មាន អាវុធ​ធុន M16 ចំនួន​១០២​ដើម​, អាវុធ​ធុន​៨០​មី​ល្លី​ម៉ែត្រ ចំនួន​១​ដើម​, អាវុធ​ធុន​M79 ចំនួន​១៥​ដើម​, កាំភ្លើងយន្ត ចំនួន​៤​ដើម​, អាវុធ​ធុន​៦០​មី​ល្លី​ម៉ែត្រ ចំនួន​៦​ដើម និង​អាវុធ​ធុន B40 ចំនួន​៥៣​ដើម ក្រៅពី​នោះ​មាន​អាវុធ​AK និង​អាវុធ​អឹ​ម​សី​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា អាវុធ​ធុន​តូច​ធ​ម​ដែល​ពិនិត្យ​ឃើញ​ថា​ខូចគុណភាព​ទាំង នោះ​បាន​រៀបចំ​រួចរាល់​អស់ហើយ រង់​ចាំតែ​ទទួល​បទបញ្ជា​ពី​ថ្នាក់លើ​តែ​ប៉ុណ្ណោះ​នឹង​ត្រូវ​ដឹក​ចេញពី​ស្នងការ​ទៅ​កិនកម្ទេច​ចោល ទំនងជា​ធ្វើការ​កិនកម្ទេច​ចោល​នៅ​ខេត្តកំពង់ស្ពឺ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ