ផ្ទៃរបស់ឬសដែលកើតលើស្បែកគឺមានការលូតលាស់លឿនជាងកោសិកាស្បែកធម្មតា ដោយសារតែមានការបង្ករោគដោយវីរុស Human Papillomavirus (HPV)។ វីរុសប្រភេទនេះមានប្រហែល ១០ប្រភេទ ដែលអាចរាលដាល និងឆ្លងចូលស្បែកនៅពេលមានការដាច់ដោចស្បែក។ ដូច្នេះដើម្បីបំបាត់ការលូតលាស់របស់ឬសនេះ អ្នកអាចប្រើវិធីព្យាបាលដោយប្រើ Salicylic Acid ដូចខាងក្រោមនេះ៖
១- ជ្រលួកដៃ ឬជើងដែលកើតឬនោះក្នុងទឹកប្រមាណ ១០ ទៅ ១៥នាទី
២- ក្រោយពីជ្រលួកហើយ អ្នកអាចប្រើថ្មដុសដើម្បីខាត់ស្បែកដែលងាប់ៗចេញ
៣- ចូរលាបថ្នាំ Salicylic Acid នៅលើកន្លែងដែលកើតឬស
៤- ចូរធ្វើវាម្តង ឬពីរដងក្នុងមួយថ្ងៃរយៈពេល ១២សប្តាហ៍ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ