ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌ​ដូន​ពេញ ក្របួច​​បាន​ជន​សង្ស័យ​ជំនាញ​ខាង​​ឆក់​​០២នាក់​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​០២នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុ​​ស្តិ៍​រដ្ឋ​បាល​ផ្សារ​ថ្មី​១​ សហ​ការ​ជាមួយ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដូនពេញ​ ឃាត់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់ ​​​នៅ​ក្បែរ​ស្ថានី​យ៍​លក់​ហ្គាស​​​​​ទាន់​សម័យ​ ផ្លូវ​លេខ​១៥៤​ ក្រោយពីពួក​គេ​​ជិះ​ម៉ូ​​តូ​ធ្វើ​សកម្ម​ភាព​ឆក់​ទូរ​ស័ព្ទ​ដៃ​មិន​បាន​សំរេច​​ពី​​​ជន​បរទេស​ដែល​កំពុង​ជិះ​រ៉ឺម៉ក់​ម៉ូ​​​​តូ នៅចំ​ណុច​កែង​ផ្លូវ​លេខ៦​៣និ​ង១៥៤​ ស្ថិត​ក្នុង​សង្កាត់​ផ្សារថ្មី១ ​​

រាជធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​០២នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុ​​ស្តិ៍​រដ្ឋ​បាល​ផ្សារ​ថ្មី​១​ សហ​ការ​ជាមួយ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដូនពេញ​ ឃាត់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់ ​​​នៅ​ក្បែរ​ស្ថានី​យ៍​លក់​ហ្គាស​​​​​ទាន់​សម័យ​ ផ្លូវ​លេខ​១៥៤​ ក្រោយពីពួក​គេ​​ជិះ​ម៉ូ​​តូ​ធ្វើ​សកម្ម​ភាព​ឆក់​ទូរ​ស័ព្ទ​ដៃ​មិន​បាន​សំរេច​​ពី​​​ជន​បរទេស​ដែល​កំពុង​ជិះ​រ៉ឺម៉ក់​ម៉ូ​​​​តូ នៅចំ​ណុច​កែង​ផ្លូវ​លេខ៦​៣និ​ង១៥៤​ ស្ថិត​ក្នុង​សង្កាត់​ផ្សារថ្មី១ ​​ខណ្ឌ​ដូន​ពេញ​​ កាលពី​វេលាម៉ោ​​ង១០​និង១០​នាទី​ព្រឹ​កថ្ងៃទី​២៧ កុម្ភៈ ឆ្នាំ២០​១៤​​ ។

មន្ត្រី​នគរ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃអធិកា​រ​​​​ដ្ឋាន​នគរ​​បាល​ខណ្ឌ​ដូន​ពេញ បា​ន​ឲ្យដឹ​ងថា ​​យោង​តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍​ស្នងការនគរ​បាលរាជ​ធានីភ្នំពេញ​ និង​តាម​ការចង្អុល​បង្ហាញ​ពីលោកអ​ធិការ​នគរបាលខ​ណ្ឌដូន​ពេញ​ ក៏ដូច​ជាផែនកា​រអនុវត្តគោ​លន​យោបាយភូមិ-សង្កាត់​មាន​សុវត្ថិភា​ព ​កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដូនពេញ​បាន​ជិះ​ម៉ូ​តូ​ល្បាត​​ ។ លុះ​មកដ​ល់ចំណុច​កែងផ្លូវលេ​១៥៤និង៦៣ ​ស្ថិតក្នុង​សង្កាត់​ផ្សារថ្មី១​​ ក៏​បាន​ប្រទះឃើ​ញជ​នស​ង្ស័យ​០២​នាក់​ជិះ​ម៉ូ​តូ​ម៉ា​​កឌ្រីម​​​សេ១​២៥ ​ពណ៌​ខ្មៅ សេ​រី២០១​៤ ​​គ្មាន​ស្លាក​លេខ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​​ដៃពី​ជន​បរទេស​ម្នាក់​ដែល​រ៉ឺ​ម៉ក់​ម៉ូ​តូ​​ ហើយ​កំពុង​និយាយ​ទូរស័ព្ទ​តែមិនបាន​សំរេចនោះ​​ទេ ស្រប​ពេល​ជនរង​គ្រោះ​ស្រែក​ឆោ​​​ឡោ​​​​ឡើង​ដើម្បី​ឲ្យសម​​ត្ថកិច្ចជួ​យអន្តរាគមន៍​ចាប់ជនស​ង្ស័យ។ ​​ភ្លាមៗ​នោះ​ជន​សង្ស័យ​ម្នាក់​ត្រូវសមត្ថកិច្ច​ឃាត់នៅ​ចំណុចខាង​លើ​ និងជន​សង្ស័យ​ម្នាក់​ទៀត​បាន​ព្យាយា​មរត់​តាម​ផ្លូវលេខ​១៥៤​ឆ្ពោះទៅ​ទិសខាង​លិច​លុះដ​ល់ស្ថានីយ៍​លក់ហ្គាសទាន់​សម័យ​ ​​ស្ថិត​​​​​ក្នុង​សង្កាត់​បឹង​រាំង​ ក៏រត់ចូ​លពួន​តែត្រូវស​មត្ថកិច្ចតា​មទាន់ហើ​យបញ្ជូនទៅ​អធិការដ្ឋាននគ​របាលខណ្ឌដូនពេញដើ​ម្បីសាក​សួរ ។

មន្ត្រី​នគរ​បា​លដដែ​លបានឲ្យ​ដឹងថា​ ជនសង្ស័យ​ម្នាក់​​​​ឈ្មោះ​ កន ជីវ័​ន្ត ភេ​ទប្រុស ​អាយុ២០​ឆ្នាំ ​ស្នាក់​នៅផ្ទះលេ​ខ១០​៦ ផ្លូវលេ​ខ៨០ ​សង្កាត់​ស្រះ​ច​ក ​ខណ្ឌ​ដូន​ពេ​ញ ​ជន​នេះជាអ្នកបើ​កម៉ូ​​​តូ​ហើ​យទើប​តែចេញពីព​ន្ធនាគារនិង​ឈ្មោះប៉ិ​​​ច លាភ ​ភេទ​រុស អាយុ​២២ឆ្នាំ ​​ស្នាក់​នៅផ្ទះលេ​ខ១៤៣​ ផ្លូវលេខ៧ ​ភូមិដើមមាន ស​ង្កាត់ច្បារអំ​ពៅ២ ​​ខណ្ឌ​មានជ័យ​(ជន​នេះជាអ្​នកឆក់​)​​​​ ៕