ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគួច ចំរើន ណែនាំកងកម្លាំង និងអាជ្ញាធរត្រូវយកចិត្តទុកដាក់សម្រួលចរាចរណ៍សណ្ដាប់ ធ្នាប់ របៀបរៀបរយក្នុងអាកាសយានដ្ឋានតេជោ

1 នាទី មុន

ខេត្តកណ្តាល ៖ លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល បាន​ណែនាំ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់…

ខេត្តកណ្តាល ៖ លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល បាន​ណែនាំ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ ។ នេះ​បើ​តាម​ក្រសួងមហាផ្ទៃ​បាន​ប្រកាស នា​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ ។

បន្ទាប់​ពី​បាន​ដាក់​ដំណើរការ​នូវ​អាកាសយានដ្ឋាន​តេ​ជោ មាន​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ទាំងអស់ អញ្ជើញ​ទស្សនា នៅ​ព្រ​លាន​យន្តហោះ​ប្រវត្តិសាស្ត្រ​នេះ ដែល​នាំ​ឱ្យ​មានការ​កក់ស្ទះ​ចរាចរណ៍ បាត់បង់​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ ។

លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល បាន​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ ដែល​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី នាយក​រដ្ឋបាល​សាលាខេត្ត មន្ទីរ​អង្គភាព​ពាក់ព័ន្ធ កងកម្លាំង​ទាំង​បី និង​មន្ត្រីរាជការ​ជា​ច្រើន​រូប​ផង​ដែរ ។

កិច្ចប្រជុំ​នេះ​ដែរ ឯកឧត្តម គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាល​ខេត្តកណ្តាល បាន​មាន​ប្រសាសន៍​ថា ៖ បន្ទាប់​ពី​បើក​ដំណើរការ​ជា​ផ្លូវការ​អាកាសយានដ្ឋាន​តេ​ជោ មាន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​មក​ទស្សនា​នូវ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​នេះ ដែល​នាំ​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍ បាត់បង់​សណ្ដាប់ធ្នាប់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដូច្នេះ​កងកម្លាំង​មាន​សមត្ថកិច្ច និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​សម្រួល​ចរាចរណ៍​រៀបចំ​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​ឱ្យ​បាន​ល្អ បញ្ជៀ​សការ​កកស្ទះ​ចរាចរណ៍ ធ្វើ​យ៉ាងណា​មិន​ត្រូវ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ