លេងល្បិច​ម៉ា​ស្អាត​… ៣​នាក់​ធ្វើ​ស៊ី​ម្នាក់ ផ្អើល​​កៀនស្វាយក្រៅ


ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ឆបោក​ម៉ូតូ​មួយ​គ្រឿង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ស្រុក​កៀនស្វាយ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ជា​ក្មេង​ស្រី និង​បន្ត​ស្រាវជ្រាវ​រកមុខ​ជនសង្ស័យ​ពីរ​នាក់​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន បន្ទាប់​ពី​ផ្សំ​គំនិត​ឆបោក​ម៉ូតូ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩ ចំណុច​រមណីយដ្ឋាន​កៀនស្វាយក្រៅ ស្ថិត​ក្នុងភូមិ​ភូមិធំ ឃុំ​ភូមិ​ឃុំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​មាន​៣​នាក់ ទី​១-​ឈ្មោះ ហង្ស សុខ​ចេ​ង ភេទ​ស្រី​អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ មុខរបរ​អ្នក​រាំ​អក​កា​ដង់​(​ឃាត់ខ្លួន​) ទី​២-​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ស្រី អាយុ​ប្រហែល​៣៦​ឆ្នាំ មិន​ស្គាល់​ទីលំនៅ (​គេចខ្លួន​) និង​ទី​៣-​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​៣២​ឆ្នាំ (​គេចខ្លួន​) ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ ហាន់ សូត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មុខរបរ​ជាង​ផ្សា​ដែក ។

បើ​តាម​នគរបាល​ស្រុក​កៀនស្វាយ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ម៉ោង​៤​ល្ងាច​ជនសង្ស័យ​ជា​ស្ត្រី​២​នាក់​បាន​បបួល​ជន​រង​គ្រោះ​មក​លេង​វត្ត​កៀនស្វាយក្រៅ ពេល​មក​ដល់​កៀនស្វាយ​ផ្លា​ហ្សា ក៏​នាំ​គ្នា​អង្គុយ​ហូប​ពោត​ស្ងោរ រួច​ជនសង្ស័យ​ទី​២ បាន​តេ​ទូរ​សព្ទ័​ហៅ​ជន សង្ស័យ​ទី​៣​ជា​មនុស្ស​ប្រុស​ឲ្យ​មក​លេង​ដែរ ។

ខណៈ​ពេល​ជនសង្ស័យ​ទី​៣​មក​ដល់ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ជន​រង​គ្រោះ (​ជិះ​ទាំង​៤​នាក់​) ទៅ​អង្គុយ​លេង​ផ្ទះទឹក​នៅ​រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ ពេល​ទៅ​ដល់​ជនសង្ស័យ​ជា​ស្ត្រី​២​នាក់​បាន​នាំ​គ្នា​ទៅ​ទិញ​ម្ហូប ។ ចំណែក​ជន​រង​គ្រោះ និង​ជនសង្ស័យ​ទី​៣ នៅ​ចាំ​រោង និង​ម៉ូតូ ខណៈ​ពេល​នោះ​ជនសង្ស័យ​ទី​៣ បាន​ខ្ចី​ម៉ូតូ​ជន​រង​គ្រោះ​ថា ទៅ​ឌុ​ប​មេ មក​លេង​ដែរ រួច​ក៏​ទៅ​បាត់​រហូត ។

នរ​គ​បាល​បន្ត​ទៀត​ថា ដោយ​ចាំ​យូរ​ពេក​ជន​រង​គ្រោះ និង​ជនសង្ស័យ​ជា​ស្ត្រី​២​នាក់ ក៏​តេ​ទូរស័ព្ទ​ទៅ​ជន​សង្ស័យ​ទី​៣ ហើយ​ជនសង្ស័យ​ទី​៣​ថា ឲ្យ​មក​យក​ម៉ូតូ​នៅ​គល់​ស្ពាន​ច្បារ​អំពៅ ខណៈ​ពេល​មក​ដល់​ច្បារ​អំពៅ​ថា ឲ្យ​ទៅ​យក​នៅ​រង្វង់​មូល​តា​ខ្មៅ ពេល​ទៅ​ដល់​តា​ខ្មៅ​ប្រាប់​ថា ឲ្យ​ទៅ​យក​នៅ​មុខ​បន្ទាយ​អង្គរក្ស លុះ​ពេល​ទៅ​ដល់​មុខ​បន្ទាយ ស្រាប់តែ​ជនសង្ស័យ​ជា​ស្ត្រី​ទី​២​នោះ បាន​ឲ្យ​ជន​រង​គ្រោះ និង​ជនសង្ស័យ​ឈ្មោះ ហង្ស សុខ​ចេ​ង ចុះ​ពីលើ​កង់​បី ដោយ​ប្រាប់​ថា ខ្លួន​ទៅ​យក​ម៉ូតូ​ឲ្យ រួច​ជនសង្ស័យ​ទី​២​ក៏​ទៅ​បាត់​។

ប្រភព​ដដែល​បន្ត​ថា ដោយ​ចាំ​យូរ​ពេក និង​ទាក់ទង​ទូរស័ព្ទ​លែង​បាន​ជន​រង​គ្រោះ​ក៏​បាន​តេ​ហៅ បងប្អូន​ឲ្យ​មក​យក និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហង្ស សុខ​ចេ​ង មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភូមិធំ ដើម្បី​សួរនាំ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ។

ក្រោយ​ជនសង្ស័យ​ឈ្មោះ ហង្ស សុខ​ចេ​ង បាន​ឆ្លើយ​មិនដឹង មិន​ស្គាល់​ជន​សង្ស័យ​​​ទាំង​ពីរ​នាក់​នោះ​ទេ គឺ​ស្គាល់​តាម​ទូរស័ព្ទ និង​ធ្លាប់​ទៅ​ហូប​មី​ហិ​រ​នៅ​ផ្សារ​សុ​វ​ណ្ណា​ម្តង ជាមួយ​ជន​រង​គ្រោះ កាលពី​ថ្ងៃ​ទី​១៧ សីហា ម៉ោង​៩​យប់ ។ ក្រោយ​ពេល​សាកសួរ​រួច​ហើយ ជនសង្ស័យ​ដែល​ឃាត់​ខ្លួន​បាន​នោះ ត្រូវ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ