ខេត្តព្រះវិហារ ៖ ក្រសួងបរិស្ថាន បានចាត់ឱ្យមន្ត្រីជំនាញក្រសួងបរិស្ថាន និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ចុះត្រួតពិនិត្យស្រាវជ្រាវ និងធ្វើការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់អូរស្កាច (តំបន់៩៤) នៃដែនជម្រកសត្វព្រៃឆែប-ព្រះរការ ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ចាប់ជនសង្ស័យប្រព្រឹត្តបទល្មើសកាប់ឈើ ចំនួន៣នាក់ រួមមាន ៖ ឈ្មោះ ១-នុត ជា ២-ខុន សាស និង៣-សាន វី និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ។ សាលាដំបូងខេត្តព្រះវិហារ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនទាំង៣ខាងលើ ដាក់ពន្ធនាគារខេត្តព្រះវិហារ ។
សូមបញ្ជាក់ថា ក្រុមការងារបាននិងកំពុងបន្តចាត់វិធានការច្បាប់តឹងរ៉ឹង ចុះស្រាវជ្រាវ ទប់ស្កាត់ និងរកជនប្រព្រឹត្តបទល្មើសពាក់ព័ន្ធបទល្មើសធនធានធម្មជាតិថែមទៀត ៕




ចែករំលែកព័តមាននេះ