ឆ្នាំនេះ មានបេក្ខជនប្រឡងបាក់ឌុប សរុប 117,02​4នាក់…តែគ្មានវត្តមានACUទេ


រាជធានី​ភ្នំពេញ ​៖ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ថា ​ការ​ប្រឡង​ចាប់ផ្តើម​ដោយ​បរិយាកាស​ល្អ​នៅ​ទូ​ទាំង​ប្រទេស​២៥​រាជធានី-ខេត្ត ​គ្មាន​ភ្លៀង​និង​ព្យុះ​នោះ​ទេ​។ ​តែ​មិន​មាន​វត្តមាន​អ្នក​សង្កេតការណ៍​ មក​ពី​អង្គភាព​ACU​ទេ តែ​កិច្ចសហការ​រវាង​ក្រសួង​អប់រំ​ និង​អង្គភាព​ACU​នៅ​ដដែល តែ​មាន​តំណាង​ពី​ACU​ចូលរួម​ពិនិត្យ​នៅ​តាម​មណ្ឌល​ប្រឡង​ដែរ​ ។

ការ​ថ្លែង​របស់​លោក​រដ្ឋមន្ត្រី​ ពេ​លអញ្ជើញ​បើក​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) នៅ​មណ្ឌល​ប្រឡង​ក្នុង​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ​សីហា ។​ លោក​ថា ​ឆ្នាំ​២០១៩​អង្គភាព​ACU​ គ្រប់គ្រង​អ្នក​សង្កេតការណ៍​ទៀត​ទេ ដោយ​ផ្តល់​អាទិភាព​ដល់​ក្រសួង​អប់រំ​ជ្រើសរើស​គរុ​សិស្ស​ជាង​២០០០​នាក់ ជា​ជំនួយការ​អប្ប​មាត​តែ​គ្មាន​សិទ្ធិ​ចាប់​សំណៅ​ឯកសារ​ទេ​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​នៅ​ពេល​មាន​អំពើ​ពុក​រលួយ​កើតឡើង​គរុ​សិស្ស​ជាង​២០០០​នាក់ ជា​ជំនួយការ​អប្ប មារ​រាយការណ៍​ដល់​អប្ប​មាត ហើយ​អង្គភាព​ACU​នឹង​សហការ​ ។​ ជាង​នេះ​ទៅ​ទៀត​នៅ​តាម​មណ្ឌល​ប្រឡង​មាន​ក្រុម​ពេទ្យ​ប្រចាំការ​សម្រាប់​ជួយ​សង្គ្រោះ​។ បើ​តាម​អ្នកនាំពាក្យ​ក្រសួង​អប់លោក រស់ សុ​វាចា បាន​បញ្ជាក់​ទៀត​ថា លោក សាយ សំ​អាល់ អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តំណាង លោក ហ៊ុន មា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏​បាន​អញ្ជើញ​ចូលរួម​បើក​វិញ្ញាសារ​ប្រឡង​នេះ​ផង​ដែរ​។

​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ថ្ងៃ​ទី​១៩-២០ ​សីហា​ នេះ មាន​មណ្ឌល​ប្រឡង​សរុប ២០២​មណ្ឌល ថ្នាក់​វិទ្យាសាស្ត្រ ៧៥​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ១២៧​មណ្ឌល មាន ៤,៧២៥​បន្ទប់ ​។ មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១១៧,០២៤​នាក់ ស្រី​៦០,៤២១​នាក់​។ គួរ​បញ្ជាក់​ថា​លទ្ធផល​ប្រឡង​សញ្​បត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​៖ ២០ សីហា ២០១៨​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២០-២១ ខែសីហា ឆ្នាំ​២០១៨ មាន​មណ្ឌល​ប្រឡង​នៅ​គ្រប់​រាជធានី ខេត្ត សរុប១៩៦​មណ្ឌល បន្ទប់​ប្រឡង​៤ ៦៥៥​បន្ទប់ និង​បេក្ខជន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​សរុប ១១៥២៦៤​នាក់ ដែល​ក្នុង​នោះ ៩០ ១២០​នាក់​ជា បេ​ក្ខ ជន​ចំណេះ​ទូទៅ ១៧ ០៣១​នាក់​ជា​បេក្ខជនស្វៃរិន ៤ ៤២៥​នាក់​ជា​បេក្ខជន បំពេញវិជ្ជា និង​៣ ៦៩២ នាក់​ជា​បេក្ខជនស្វៃរិន​បំពេញវិជ្ជា ។ បេក្ខជន​អវត្តមាន មាន​ចំនួន​១​.៩០៣​នាក់ ។ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ