ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ម្តាយ​ស្តី​ប្រដៅ​បន្តិច​បន្តួច​ពេលផឹ​ក​ស្រវឹង​បើក​រថ​យន្ត​រត់​ចេញ​ពី​ផ្ទះ​បាត់​ខ្លួន​ ៥​ថ្ងៃ ​មិន​ដឹង​ទៅ​ណា ​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ​៖ យុវជ​ន​ម្នាក់​តូច​ចិត្ត​នឹង​ម្តាយ​ស្តី​ប្រដៅ​បន្តិច​បន្តួច​ ខណៈ​ដែល​ផឹក​ស៊ី​ជា​មួយ​មិត្ត​ភក្តិ​ស្រវឹង​រឹង​ចចេស​បើក​រថ​យន្ត​រ​ត់ចេញ​ពី​ផ្ទះ​បាត់​ដំណឹង​អស់​រយៈ​ពេល ​៥​ថ្ងៃ ​ទើប​ឪពុក​ម្តាយ​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ​និង​ការ​ពារ​អនី​តិជន​ កាល​ពី​វេលា​ម៉ោង​ ៣ ​និង​ ១០​នាទី ​រសៀល​ថ្ងៃទី​២៦ ​កុម្ភៈ ​២០១៤។ ​

យុវជន​ដែល​រត់​ចេញ​ពី​ផ្ទះ​បាត់​ខ្លួន​ឈ្មោះ ​យីម ​ស៊ីថា ​ភេទ​ប្រុស​ អាយុ ​២៣​ឆ្នាំ​ មាន​ឪពុក​ឈ្មោះ ​តា ​អឿន ​អាយុ ​៥៨​ឆ្នាំ​ ម្តាយ​ឈ្មោះ ​សា ​ភ័ក្រ្ត​ អាយុ ​៥៦​ឆ្នាំ​ រស់​នៅ​ភូមិ​អូរ​ច្រា​កើត​ សង្កាត់​បរ​យ៉ា​ខា ​ក្រុង​ប៉ៃលិ​ន។ ​យុវ​ជ​នខាង​លើ​បាន​រត់​ចេញ​ពី​ផ្ទះ​កាលពី​យប់​ថ្ងៃទី២​១ ​កុម្ភៈ ​២០១៤ ​ព្រោះ​ខឹង​ម្តាយ​ស្តី​បន្ទោស​ពី​រឿង​នាំ​មិត្ត​ភក្តិ​ផឹក​ស្រា​ស្រវឹង​។

ឪពុក​យុវជ​ន​ខាង​លើបា​ន​និយាយ​ឲ្យដឹ​ង​ថា ​កូនគា​ត់​បាន​ដើរ​ជា​មួយនិ​ងយុ​វ​ជន​ម្នាក់​ ដែល​ត្រូវ​ឪពុក​ម្តាយ​គេ​កាត់​កាល​ចោល ​ឈ្មោះ ​ម៉ែន ​ពិសិដ្ឋ​ អាយុ ​២៥​ឆ្នាំ ​រស់​នៅ​ភូមិ​វាល​វង់​ សង្កាត់​បរ​យ៉ា​ខា ​ក្រុង​ប៉ៃ​លិន ​ដោយ​យុវជន​ម្នាក់​នោះ ​ជាម​នុស្ស​មិន​ល្អ ​មិន​ស្តាប់ប​ង្គាប់​ឪពុក​ម្តាយ​ ហើយ​ខណៈ​បាត់​កូន​ប្រុស​របស់​គាត់​ លុះ​ទៅ​សួរ​នាំ​ឪពុក​ម្តាយ​របស់​គេ​ ក៏​ប្រាប់​ថា ​បាត់​កូនរ​បស់​ខ្លួន​ដែរ។​

គាត់​ព្រួយ​បារម្ភ​ក្រែង​កូន​ប្រុសរ​បស់​គាត់​ត្រូវ​គេ​វាយ​ស្លាប់​យក​ទូរស័​ព្ទ​ដៃ ​១គ្រឿង ​ចិញ្ចៀន ​១វង់​ និង​ខ្សែ.ក​ ១ខ្សែ ​ទម្ងន់​ ២ជី ​ផង​ដែរ។​ ដូច្នេះ ​គាត់​សូមអំ​ពាវ​នាវ​ដល់​បង​ប្អូន​ណា ​ដែល​ឃើញ​កូន​ប្រុស​របស់​គាត់​ជួយ​ជូន​ដំណឹង​មក​គាត់​ផង​ ហើយ​បើ​សិន​ជា​កូន​គាត់​ទៅ​ដល់​ទីណា​សូម​ទាក់​ទង​តាម​ទូរស័ព្ទ​មក​ឪពុក​ម្តាយ​ដឹង​ដំណឹង​ផង​ ព្រោះ​ពួក​គាត់​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​៕