ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

[​លម្អិត​] ឃាតករ​លាក់​មុខ​ឆក់​យក​ជីវិត​មន្ត្រី​អន្តោប្រវេសន៍​៤​រូប

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ ២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ កំពត​-​កំពង់ត្រាច ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤ និង​លេខ​៥…

ខេត្តកំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ ២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ កំពត​-​កំពង់ត្រាច ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤ និង​លេខ​៥ ស្ថិត​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត បង្ក​ឡើង​រវាង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​សន្តោង​រ៉ឺ​ម៉ក និង​រថយន្ត​ម៉ាក​Highlander បុក​គ្នា​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​លិចទៅ​កើត ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុ​ការ​នេះ​បណ្តាល​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត Highlander ដែល​ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ៍​ព្រែក​ចាក​ចំនួន​៥​នាក់​ស្លាប់​៣​នាក់​នៅ​កន្លែង​កើតហេតុ និង​ស្លាប់​១​នាក់​ទៀត​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ រង​របួសស្រាល​ម្នាក់ ។

ប្រភព​ដដែល​បន្ត​ថា រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ស៊ីម៉ង់ត៍​ក្បាល​ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 3A-1861 បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​លុះដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​រថយន្ត​ម៉ាក Highlander បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​ដាច់​ផ្លា​ក​លេខ​រថយន្ត​ខាង​មុខ​បាត់ រួច​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដែល​បើកបរ​ពីមុខ​ត្រូវ​គេ​បុក​នោះ​បាន​អូស​ជា​ច្រើន​រយ​ម៉ែត្រ​ពី​កន្លែង​បុក​ទើប​ឈប់ ហើយ​អ្នកបើកបរ​ឃើញ​ហេតុ​ការ​ដូច្នេះ​ក៏​ចុះ​រត់គេច​ខ្លួន​បាត់ ។

រថយន្ត​ដែល​បុក​គូថ​គេ​ពីក្រោយ​ម៉ាក Highlander ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2Z-0241 បើកបរ​ដោយ​ឈ្មោះ ងួ​ន សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខ​របប​ប៉ូលិស​អន្តោប្រវេសន៍ នៅ​ព្រែក​ចាក ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ និង​មាន​អ្នក​រួម​ដំណើរ​៤​នាក់​ទៀត​មាន​ទី​១-​ឈ្មោះ ញឹ​ប ភី​រក្ស ភេទ​ប្រុស មាន​ទីលំនៅ​នៅ​ភ្នំពេញ មុខរបរ​មន្ត្រី​អន្តោប្រវេសន៍​មាន​ឋានន្តរ​សក្តិ​ជា​វីរ​សេនីយ៍​ឯក​, ទី​២-​ឈ្មោះ តាន់ ផេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភ្នំពេញ ជា​មន្ត្រី​ប៉ុស្តិ៍​អន្តោប្រវេសន៍ មាន​ឋានន្តរសក្តិ​វីរ​សេនីយ​ទោ​, ទី​៣-​ឈ្មោះ ឃី ឡុ​ក ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខ​របប​មន្ត្រី​អន្តោប្រវេសន៍​មាន​ឋានន្តរសក្តិ​វីរ​សេនីយ​ទោ អ្នក​ទាំង​បី​ស្លាប់​នៅ​ក្នុង​រថយន្ដ​នោះ​តែ​ម្ដង ។ ទី​៤-​ឈ្មោះ ថៃ វីរ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មន្ត្រី​អន្តោប្រវេសន៍​មាន​ឋានន្តរសក្តិ​អនុសេនីយ៍ឯក រង​របួសស្រាល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត ។

ក្រោយ​កើតហេតុ​យានយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ