ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pompeii (មានវីដេអូឃ្លីប)

11 ឆ្នាំ មុន

បាន​ចាប់ផ្តើម​ចាក់​បញ្ចាំង​ពីថ្ងៃនេះ​តទៅហើយ នៅតាម​រោងភាពយន្ត​លំដាប់​អន្ត​រ​ជាតិ ។ ខ្សែ​ភាពយន្តនេះ​ផងដែរ គឺបរិ​យាយ ពី​អ្នក​ប្រយុទ្ធ​ទាសករ​ម្នាក់ ដែល​ស្វែងយល់ពីខ្លួនឯង​ក្នុងការប្រយុទ្ធ​ប្រឆាំងនឹង​ពេលវេលា ដើម្បីសង្រ្គោះស្នេហ៍​ពិត​របស់​គាត់ ដែលត្រូវ​បាន​ភ្ជាប់​ពាក្យជាមួយ​សមាជិកព្រឹទ្ធ​សភារ៉ូ​មានដែល​ពុក​រលួយម្នាក់។

Pompeii គឺជា​ភាពយន្ត​ហូលីវូដ​បែប​ស្នេហា មនោ​សញ្ចេត​នា វាយ​ប្រហារ​ប្រយុទ្ធ​ស​ងសឹក ដែល​ល្បី​បំផុត​ប្រចាំ​ឆ្នាំ2014 នេះ នឹង​​បាន​ចាប់ផ្តើម​ចាក់​បញ្ចាំង​ពីថ្ងៃនេះ​តទៅហើយ នៅតាម​រោងភាពយន្ត​លំដាប់​អន្ត​រ​ជាតិ ។ ខ្សែ​ភាពយន្តនេះ​ផងដែរ គឺបរិ​យាយ ពី​អ្នក​ប្រយុទ្ធ​ទាសករ​ម្នាក់ ដែល​ស្វែងយល់ពីខ្លួនឯង​ក្នុងការប្រយុទ្ធ​ប្រឆាំងនឹង​ពេលវេលា ដើម្បីសង្រ្គោះស្នេហ៍​ពិត​របស់​គាត់ ដែលត្រូវ​បាន​ភ្ជាប់​ពាក្យជាមួយ​សមាជិកព្រឹទ្ធ​សភារ៉ូ​មានដែល​ពុក​រលួយម្នាក់។

ដូច​ភ្នំ Vesuvius ផ្ទុះឡើង​គាត់​នៅតែប្តេជ្ញាថា ត្រូវតែប្រយុទ្ធសង្គ្រោះ​មនុស្សដែលគាត់​ស្រលាញ់ ក៏ទោះជាពុះ​បំបែកក្រុង  Pompeiiទំាងមូលក៏​ដោយ ។ ចង់ដឹងថា តើអ្នក​ប្រយុទ្ធទាស​ករម្នាក់​នោះ ដែលបានប្តេជ្ញាថា ត្រូវតែប្រយុទ្ធសង្គ្រោះ​មនុស្សដែលគាត់ស្រលាញ់ ក៏ទោះជា​ពុះបំបែក​ក្រុង Pompeii ជួប​ហ្នឹងឧបសគ្គអ្វីខ្លះនោះ មានតែចូលរួមតាមដានទស្សនា​ទាំងអស់គ្នា​នៅរោងភាព​យន្ត Legend។

ខ្សែ​ភាពយន្តនេះ​ផងដែរ នឹង​ចាក់បញ្ចាំង​ចាប់ពីថ្ងៃទី​27 កុម្ភ: 2014 នេះត​ទៅ នៅរោង​ភាពយន្ត​លីជេន (Legend Cinema) ទូរស័ព្ទទំនាក់​ទំនង 078 300 400 ។