​មេឃុំ​រាំង​កេ​សី​ បណ្តោយ​ឱ្យ​គេកាយ​​បំផ្លាញ​​ប្រព័ន្ធ​មេ​ប្រឡាយ​«​ទំនប់​ក​ង្ហ​ត​»​


ខេត្តបាត់ដំបង​ ៖ មេឃុំ​រាំង​កេ​សី ស្រុក​សង្កែ ​លោក​ប៉ិ​ញ ភឿ​ត ត្រូវ​បាន​មន្ត្រី​ជំនាញ និង​ប្រជា​កសិករ​មួយ​ចំនួនស្ដីបន្ទោស​ថា បាន​បណ្ដែតបណ្ដោយ​ឲ្យ​មានការ​ជីក​កកាយ និងចោះ​ទម្លុះ​បំផ្លាញ​ប្រព័ន្ធ​ប្រឡាយ​មេ​បង្ហូរ​ទឹក​ស្រោច​ស្រព​ជា​ច្រើន​ខ្សែ និង​ច្រើន​កន្លែង ​ដែល​ត​ភ្ជាប់​ពី​ទំនប់​«​ក​ង្ហ​ត​» ក្នុងស្រុក​បាណ​ន់ ដើម្បី​បង្ហូរ​ទឹក​ចូល​ស្រែ​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខ្លួន ដែល​នាំ​ឲ្យ​មានការ​ខូចខាត​ប្រពន្ធ​ប្រឡាយ​ទាំងនោះ​យ៉ាង ដំណំ​ដោយសារ​ទឹក​ហូរ​ច្រោះ​ដាច់​ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ពី​មន្ត្រី​នានា និង​ប្រជា​សហ​គមន៍​ផង ដែល​បាន​ចុះ​ពិនិត្យ​ទីតាំង​ប្រឡាយ​មេ ​ដែល​រង​ការ​ខូចខាត​នោះ​។

មន្ត្រី​ស្រុក​សង្កែបាន​និយាយ​ថា លោក​ប៉ិ​ញ ភឿ​ត មេឃុំ​រាំង​កេ​សី បាន​អត្តនោម័តិម្នាក់ឯង ដោយ​អនុញាត​ឱ្យ​ពល​រដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​មួយ​ចំនួន​ជីក​កកាយ និងចោះ​ទម្លុះ​ដាក់​លូ​​បង្ហូរ​យក​ទឹក​ពី​ប្រឡាយ​មេ​រាប់​សិប​កន្លែង លើ​ប្រឡាយ​មេ​ជា​ច្រើន​ខ្សែ បញ្ចូល​ក្នុង​ស្រែ​បែប​អាត្មា​និយម ដោយ​មិន​គិត​គូរដល់​ប្រជា​កសិ ករ​រាប់​ពាន់​គ្រួសារ ដែល​មាន​ដំណាំ​ស្រូវ​នៅ​ប៉ែក​ខាងក្រោម​ៗ​រាប់​ពាន់​ហិច​តា កំពុង​ជួប​គ្រោះ​រាំង​ស្ងួត​ដូច​គ្នា​ឡើយ​ ។

មិនតែប៉ុណ្ណោះ ការ​សម្រេច​ដោយ​ឯក​ឆ​ន្ទ​របស់​លោក​មេឃុំ​រាំង​កេ​សីរូប​នេះ មិន​បាន​ស្នើ​សុំ​យោបល់​មួយ​ម៉ាត់​ទៅ​ខាង​មន្ទីរ​ធនធានទឹក​​ និង​ឧតុនិយម​ខេត្ត​ជា​មុន​ទៀត​ផង ​។ ដែល​ទ​ង្វើ​នេះ ​ហាក់​បាន​និង​កំពុង​បំភ្លេច​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​សំខាន់​ៗ​នានា ដែល​បាន​ត​ភ្ជាប់​ពី​ទំនប់​«​ក​ង្ហ​ត​»​ដងស្ទឹង​សង្កែ នៅ​ក្នុងស្រុក​បាណ​ន់ ។

បើ​តាម​សេចក្ដី​រាយ​ការ​ណ៍ពី​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ទីតាំង​ដែល​លោក​ប៉ិ​ញ ភឿ​ត មេឃុំ​រាំង​កេ​សីអនុ ញាត​ឲ្យ​ពលរដ្ឋ​ខ្លួន​ជីក​កកាយ​ និង​ចោះ​ទម្លុះ​ដាក់​លូ​បង្ហូ​ទឹក​នោះ មាននៅ​​ខ្សែ​ប្រឡាយ​លេខ​១ ត្រង់​ចំណុច​ទួល​ម្ទេស ដល់​ចំណុច​រាំង​ក្រោលចំនូ​ន​១២​កន្លែង​(​លូ​) ខ្សែ​ប្រឡាយ​លេខ​២ ត្រង់​ចំណុច​គោក​ពូន ដល់​ចំណុច​ព្រំប្រទល់​ឃុំ​អូរ​ដំបង​២ មាន​ចំនួន​៥​កន្លែង​(​លូ​) ខ្សែ​ប្រឡាយ​លេខ​៣ ត្រង់​ចំណុច​ទូល​ម្ទេស ដល់​ភូមិ​ព្រៃ​ស្វាយ មាន​ចំនួន​៣​កន្លែង​(​លូ​) និងខ្សែ​ប្រឡាយ​លេខ​៧ ត្រង់​ចំណុច​ពី​ព្រិល​និល ឆ្លងផ្លូវ​ជាតិ​លេខ​៥ ដល់​ទឹកដី​ឃុំ​ព្រៃតូច ស្រុក​មោង​ប្ញ​ស្សី មាន​ចំនួន​៧​កន្លែង​(​លូ​)​។​ល​។

មន្ត្រី​ដដែល​នេះ​បាន​បញ្ជាក់​ថា រាល់​ការ​ជីក​ទម្លុះ​ប្រព័ន្ធ​ប្រឡាយ​មេ​ទាំងនេះ គឺ​ត្រូវ​បាន​គេ​ធ្វើ​តាម​ទំនើងចិត្ត ហើយ​មាន​កន្លែង​ខ្លះ​ត្រូវ​បាន​គេ​ធ្វើ​ទំនប់​ទប់​ស្ទាក់​ទឹក​ជាប់​មិន​ឲ្យ​ហូរ​ទម្លាក់​ទៅ​ខាងក្រោម ដើម្បី​ឲ្យ​កសិករ​នៅ​ខាងក្រោម​ៗ បាន​ប្រើប្រាស​់ផង​ទេ ​។ បើ​តាម​ប្រភព​ដទៃ​ទៀត​ក៏​បាន​បញ្ជាក់​ដែរ​ថា លោក​មេឃុំ​រាំង​កេ​សី ធ្វើ​បែប​នេះ គឺ​ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​គាត់​ចំណាយ​ថវិកា​ទិញ​ប្រេង​ចាក់​ម៉ាស៊ីនបូមទឹក ​។ ប៉ុន្តែ​គាត់​មិន​បាន​គិត​គូរ​ពី​ផល​ប៉ះពាល់ ទាំង​ការ​ខូចខាត​ប្រព័ន្ធ​ធារាសាស្ត្រ និង​ប៉ះពាល់​ដំណាំ​ស្រូវ​របស់​កសិករ​រាប់​ពាន់​ហិច​តា​ដែល​កំពុង​រង​ចាំ​ទឹក​ដែរ នៅ​ប៉ែក​ខាងក្រោម​ៗ​ឡើយ​។

ជុំវិញ​ការ​ចោទប្រកាន់​នេះ កោះសន្តិភាព​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក​ប៉ិ​ញ ភឿ​ត មេឃុំ​រាំង​កេ​សី តែ​មិន​អាច​ទំនាក់ទំនង​បាន​ឡើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ សីហា​ ។ ប៉ុន្តែ​បើ​តាម​មន្ត្រី​រដ្ឋបាល​ស្រុក ដែល​បាន​ស្រង់​សំដី​លោក​មេឃុំ​រូប​នេះ ដែល​លោក​បាន​ពន្យល់​អំពី​រឿង​នេះ នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ កាលពី​រសៀល​ថ្ងៃ​ទី​១៤ សីហា លោក​ប៉ិ​ញ ភឿ​ត បាន​ទ​ទូល​ស្គាល់​ថា រូប​លោក​ពិតជា​បាន​អនុញ្ញាតឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជីក​កាយ​ ឬទម្លុះ​ប្រព័ន្ធ​ប្រឡាយ​បេតុង ​នៅ​ចំណុច​ខាងលើ​នេះ ដាក់​លូ​ដើម្បី​បង្ហូ​រទឹក​បញ្ចូល​ស្រែ​មែន ដោយ​​សារ​ពលរដ្ឋ​ត្រូវការ​ទឹក​ដាក់​ស្រែ​ ។ ដូច​ការ​បំភ្លឺ​របស់​លោក​មេឃុំ​រូប​នេះ​ដែរ ប្រជា​កសិករ​ដែល​បាន​ជីក​កកាយ​ទម្លុះទម្លាយ​បំផ្លាញ​ប្រឡាយ​បេតុង​ខាងលើ​នេះ ក៏​បាន​និយាយ​ដែរ​ថា ពួក​គាត់​បាន​កាយ​ឬ​ចោះ​ទម្លុះ​ប្រឡាយ​ដាក់​លូរ​បង្ហូ​ទឹកជា​ច្រើន​កន្លែង​ខាងលើ​នេះ គឺ​ដោយសារ​មានការ​អនុញាត​ពី​លោក​មេឃុំ​រាំង​កេ​សី​ផង​ដែរ​។

មន្ត្រី​ធនធានទឹក​និង​ឧតុនិយម ដែល​បាន​ចុះ​ពិនិត្យ​ទីកន្លែង​ចោះ​ទម្លុះ​ប្រឡាយ​ដាក់​លូ​បង្ហូ​រទឹក​ខាងលើ​នេះ បាន​ហៅ​សកម្មភាព​ជីក​ទម្លុះ​ដាក់​លូ​របស់​លោក​មេឃុំ​រាំង​កេ​សី​នេះ​ថា ជា​ការ​បំភ្លេច​បំផ្លាញ​សម្បត្តិ​សា​ធា​រណៈ​របស់​រដ្ឋ ដែល​ផ្ទុយ​នឹង​ច្បាប់​។ មន្ត្រី​ដដែល​បាន​និយាយ​ថា បើ​និយាយ​ពី​ភូមិសាស្ត្រ នៅ​ក្នុង​ឃុំ​រាំង​កេ​សី គឺ​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ខ្វាត់ខ្វែង​ច្រើន​ជាងគេ បើ​ប្រៀបធៀប​ទៅ​នឹង​ឃុំ​នានា នៅ​ក្នុងស្រុក​សង្កែ​។

ប៉ុន្តែ​អាជ្ញាធរ​និង​ឃុំ​មួយ​នេះ ហាក់​មិន​បាន​គិត​គួ​ចែករំលែក​ទឹក​ស្រោច​ស្រប ដល់​ពលរដ្ឋ​ដែល​មាន​ដីស្រែ​នៅ​ប៉ែក​ខាងក្រោម​ៗ​ទេ​។ មួយ​រយៈកន្លង​ទៅ​នេះ​ គ្រោះ​រាំង​ស្ងួត​បាន​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​ពលរដ្ឋ​រាប់​ពាន់​ហិច​តា​ប្រឈម​នឹង​ការ​ខូចខាត​ដោយសារ​ខ្វះ​ទឹក​ស្រោច​ស្រប ហើយ​រហូត​ដល់​ពេល​នេះ ក៏​នៅ​តែ​ប្រឈម​ដដែល បើ​ទោះជា​ទឹកស្ទឹង​សង្កែ នា​ប៉ុន្មាន​ថ្ងៃមុន​នេះ​បាន​ឡើង​កំពស់​ដល់​កំរិត​ប្រកាស​អាសន្ន​ក្ដី​ ។

មន្ត្រី​សាលាស្រុក​សង្កែ បាន​បញ្ជាក់​ថា មិនមែន​ទើបតែ​កាយ​ទម្លុះទម្លាយ​ចោះ​ដាក់​លូ​នា​ពេល​នេះ​ទេ គឺ​រឿង​នេះ​បាន​កើតឡើង​ច្រើន​ឆ្នាំ​ហើយ​។ កន្លង​ទៅ​ខាង​មន្ត្រី​ជំនាញ និង​ប្រជា​សហ​គម​ន៏ ធ្លាប់​បាន​ចុះ​អន្តរា​គម​ន៏​បិត​កន្លង​ជីក​ទម្លុះ​ទាំងនោះ​ផង​ដែរ តែ​មិន​អាច​រារាំង​លោក​មេឃុំ​រាំង​កេ​សី បាន​ឡើយ​។ លោក​មេឃុំ​រូប​នេះ នៅ​តែ​បន្ត​ញាក់ភ្នែក​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ជីក​កកាយ​ទម្លុះ​ប្រព័ន្ធ​មេ​ប្រឡាយ​ទឹក​ខាងលើ​នេះ​ដាក់​លូ​បង្ហូ​ទឹក​ចូល​ស្រែ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ដដែល​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃនេះ​កន្លង​ទៅ​នេះ គេ​ឃើញ​មន្ត្រី​ជំនាញ និង មន្ត្រី​នានា រួម​ទាំង​ប្រជា​សហ​គម​ន៏​ផង បាន​ចុះ​ពិនិត្យ​នៅ​តាម​ទីតាំង​កាយ​ទម្លាយ​ប្រព័ន្ធ​ធារាសាស្ត្រ​ទាំងនោះ​។ ប៉ុន្តែ​គិត​ត្រិ​ម​ព្រឹក​ថ្ងៃ​ទី​១៨ សីហា នេះ​គេ​មិន​ទាន់​ឃើញ​មន្ត្រី​ជំនាញ ឬ អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​អន្តរា​គម​ន៏​បិត​មុខ​លូ​ដែល​រង​ការ​ខូ​ខ​ខាត​ទាំងនោះ​នៅឡើយ​ទេ រីឯ​សកម្មភាព​គាស់​ទម្លុះទម្លាយ​ប្រឡាយ​ទឹក​ក៏​ហាក់ដូចជា​ផ្អាក់​ហើយ​ដែរ​៕ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ