ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​២​នាក់​បង​ប្អូនដែល​ត្រូវ​មន្ត្រី​បរិស្ថាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ដាក់​គុក​ជាង​១ខែ ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​ ៖ យុវ​ជន​២​នាក់​បង​ប្អូន​ដែល​ត្រូវ​មន្ត្រី​បរិ​ស្ថាន​ប្រចាំ​តំបន់​ភ្នំ​ដំបង​មាន​គ្នា​១០​នាក់​ដឹក​នាំ​ដោយ​ឈ្មោះ​ស្រី រ៉ា ជា​មន្ត្រី​អនុ​រក្ស​ឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៣ មករា ២០១៤ រួច​បញ្ជូន​ទៅ​តុលាការ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង​១ខែ​ ដោយ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទធន​ធាន​ថ្នាក់​ទី​៤ កា.ប់​គាស់​រុក​រាន​ដី​ព្រៃ​ ឆ្ការ​ដុត​ និង​ឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​នោះ ត្រូវចៅ​ក្រម​សាលា​ដំបូង​ខេត្ត​ប៉ៃ​លិន​ដោះ​លែង​​ឱ្យមាន​សេរី​ភាព​វិញកាល​ពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៤

ខេត្ត​ប៉ៃ​លិន​ ៖ យុវ​ជន​២​នាក់​បង​ប្អូន​ដែល​ត្រូវ​មន្ត្រី​បរិ​ស្ថាន​ប្រចាំ​តំបន់​ភ្នំ​ដំបង​មាន​គ្នា​១០​នាក់​ដឹក​នាំ​ដោយ​ឈ្មោះ​ស្រី រ៉ា ជា​មន្ត្រី​អនុ​រក្ស​ឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៣ មករា ២០១៤ រួច​បញ្ជូន​ទៅ​តុលាការ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង​១ខែ​ ដោយ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទធន​ធាន​ថ្នាក់​ទី​៤ កាប់​គាស់​រុក​រាន​ដី​ព្រៃ​ ឆ្ការ​ដុត​ និង​ឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​នោះ ត្រូវចៅ​ក្រម​សាលា​ដំបូង​ខេត្ត​ប៉ៃ​លិន​ដោះ​លែង​​ឱ្យមាន​សេរី​ភាព​វិញកាល​ពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៤ បន្ទាប់​ពី​មាន​ការ​ចេញ​ផ្សាយ​​ពី​ករណី​ចាប់​ឃាត់ខ្លួន​នេះ​​នៅ​លើ​គេហ​​ទំព័រ​កោះ​​សន្តិ​ភាព​​រួច​មក​។

​យុវ​ជន​ទាំង​​​២នាក់​បង​​ប្អូន​ ម្នាក់​ឈ្មោះ​​ឈូម ចេក ​អាយុ​២៦​​ឆ្នាំ និង​ម្នាក់​​ទៀត​​ឈ្មោះ​​ឈូម ចិត្ត​ អាយុ​​២៤​ឆ្នាំ រស់​​នៅ​ភូមិ​​ក្រចាប់​ សង្កាត់​​អូរ​តា​​វ៉ៅ ក្រុង​​ប៉ៃ​លិន​​។

សូម​​បញ្ជាក់​​ថា យុវ​ជន​​ទាំង​២នាក់​​បង​ប្អូន​នេះ​​ត្រូវ​មន្ត្រី​បរិស្ថាន​​ប្រចាំ​​តំបន់​ភ្នំ​​ដំបង​ឃាត់​ខ្លួន ខណៈ​​ពេល​ពួក​​គេ​យក​​ម៉ាស៊ីន​​ទៅកាត់ស្មៅ​​នៅ​ក្នុង​ចម្ការ​​ក្បែរ​ជើង​​ភ្នំ​ជាង​​កន្លះ​ហិក​តា​​​ដែល​ខ្លួនធ្លាប់​​ដាំ​ពោត​​​​​អស់​រយៈ​​ពេល​៣​​ទៅ​៤​ឆ្នាំ​កន្លង​មក​​ហើយ​ ៕