ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​បំបែក​ខ្លួន​ភាគ​ខាងត្បូង ​យេ​ម៉ែ​ន​ដក​ចេញពី​ទីតាំង​ខ្លះ

4 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ សមាជិក​ម្នាក់​នៃ​រដ្ឋាភិបាល​យេ​ម៉ែ​ន​ប្រកាស​នា​ថ្ងៃ​ទី​១៧​សីហា​ថា កងកម្លាំង​បំបែក​ខ្លួន​និយម​នៃ​ក្រុមប្រឹក្សា​បណ្ដោះអាសន្ន​ភាគ​ខាងត្បូង​យេ​ម៉ែ​ន បាន​ដក​ចេញពី​អគារ​សាធារណៈ​ជា​ច្រើន ដែល​ពួក​គេ​ដណ្ដើម​កាន់កាប់​នៅ​ក្រុង​អា​ដេ​ន នា​ពេល​ថ្មី​ៗ​នេះ​ពី​កងកម្លាំង​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​ហើយ​។ វិមាន​រដ្ឋាភិបាល​ក៏​ដូច​ជាទី​តាំងរបស់​ក្រុមប្រឹក្សាតុលាការ​កំពូល ព្រមទាំង​ទីតាំង​ធនាគារកណ្ដាល​រួម​ទាំង​មន្ទីរពេទ្យ​ក្រុង​អា​ដេ​ន ត្រូវ​បាន​កងកម្លាំង​បំបែក​ខ្លួន​ដក​ចេញ​។…

ប្រទេស​យេ​ម៉ែ​ន ៖ សមាជិក​ម្នាក់​នៃ​រដ្ឋាភិបាល​យេ​ម៉ែ​ន​ប្រកាស​នា​ថ្ងៃ​ទី​១៧​សីហា​ថា កងកម្លាំង​បំបែក​ខ្លួន​និយម​នៃ​ក្រុមប្រឹក្សា​បណ្ដោះអាសន្ន​ភាគ​ខាងត្បូង​យេ​ម៉ែ​ន បាន​ដក​ចេញពី​អគារ​សាធារណៈ​ជា​ច្រើន ដែល​ពួក​គេ​ដណ្ដើម​កាន់កាប់​នៅ​ក្រុង​អា​ដេ​ន នា​ពេល​ថ្មី​ៗ​នេះ​ពី​កងកម្លាំង​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​ហើយ​។

វិមាន​រដ្ឋាភិបាល​ក៏​ដូច​ជាទី​តាំងរបស់​ក្រុមប្រឹក្សាតុលាការ​កំពូល ព្រមទាំង​ទីតាំង​ធនាគារកណ្ដាល​រួម​ទាំង​មន្ទីរពេទ្យ​ក្រុង​អា​ដេ​ន ត្រូវ​បាន​កងកម្លាំង​បំបែក​ខ្លួន​ដក​ចេញ​។ ការ​ដក​នោះ​ត្រូវ​បាន​ប្រកាស​នា​ពេល​មុន​នេះ ក្នុង​សេចក្ដី​ប្រកាស​មួយ របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ធ្វើ​អន្តរាគមន៍​នៅ​យេ​ម៉ែ​ន​ចាប់តាំងពី​ឆ្នាំ​២០១៥​មក ប្រឆាំង​ពួក​ឧទ្ទាម​ហ៊ូ​ធី​គាំទ្រ​ដោយ​អុីរ៉​ង់​។

ពួក​បំបែក​ខ្លួន​ក៏​រៀបចំ​ដក​ចេញពី​ក្រសួងមហាផ្ទៃ​និង​រោងចក្រ​ចម្រាញ់​ប្រេងកាត​ក្រុង​អា​ដេ​ន​ដែរ​។ គេ​ឃើញ​កង​យោធា​អា​រ៉ា​ប៊ី​សា​អូឌីត​និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ការពារ​វិមាន​រដ្ឋាភិបាល និង​ទីតាំង​ក្រុម​ប្រឹក្សា​តុលាការ​កំពូល​និង​ធនាគារកណ្ដាល ខណៈ​កងកម្លាំង​បំបែក​ខ្លួន​និយម​នៅ​កាន់កាប់​បណ្ដា​ទីតាំង​ដែល​នៅ​ក្បែរ​។ វិមាន​ប្រធានាធិបតី​ក៏​ស្ថិត​ក្រោម​កិច្ច​ការពារ​របស់​កងកម្លាំង​អា​រ៉ា​ប៊ី​សា​អូឌីត​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ