ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​ចំនួន​១៤៧​ប្រទេស ​​ក្នុង​ទំហំ​ប្រមាណ​៦០%

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កម្ពុជា​ដែល​កាលពី​គ្រា​មុន​ជា​ប្រទេស​មួយ​ត្រូវ​ទទួល​រង​នូវ​ការ​ហ៊ុំ​ព័ទ្ធ និង​ឯកោ​ទាំង​ខាង​នយោបាយ​និង​សេដ្ឋកិច្ច ប៉ុន្តែ​បច្ចុប្បន្ន​កម្ពុជា​បាន​ក្លាយទៅជា​ប្រទេស​ដែល​កំពុង​ធ្វើ​សមារ​ហណកម្ម​ខ្លួន​យ៉ាង​សកម្ម​ចូល​ទៅ​ក្នុង​រចនាសម្ព័ន្ធ និង​និម្មាបនកម្ម​តំបន់ និង​ពិភពលោក នឹង​កំពុង​តែ​ដើរតួ​នាទី​យ៉ាង​សកម្ម​ដោយ​ស្មើ​សិទ្ធិ និង​ស្មើភាព​គ្នា​ក្នុង​គ្រប់​កិច្ចការ​តំបន់ និង​នៅ​លើ​ឆាក​អន្តរជាតិ​។ នេះ​បើ​តាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​ថ្លែង​ក្នុង​កម្មវិធី…

រាជធានី​ភ្នំពេញ​៖ កម្ពុជា​ដែល​កាលពី​គ្រា​មុន​ជា​ប្រទេស​មួយ​ត្រូវ​ទទួល​រង​នូវ​ការ​ហ៊ុំ​ព័ទ្ធ និង​ឯកោ​ទាំង​ខាង​នយោបាយ​និង​សេដ្ឋកិច្ច ប៉ុន្តែ​បច្ចុប្បន្ន​កម្ពុជា​បាន​ក្លាយទៅជា​ប្រទេស​ដែល​កំពុង​ធ្វើ​សមារ​ហណកម្ម​ខ្លួន​យ៉ាង​សកម្ម​ចូល​ទៅ​ក្នុង​រចនាសម្ព័ន្ធ និង​និម្មាបនកម្ម​តំបន់ និង​ពិភពលោក នឹង​កំពុង​តែ​ដើរតួ​នាទី​យ៉ាង​សកម្ម​ដោយ​ស្មើ​សិទ្ធិ និង​ស្មើភាព​គ្នា​ក្នុង​គ្រប់​កិច្ចការ​តំបន់ និង​នៅ​លើ​ឆាក​អន្តរជាតិ​។ នេះ​បើ​តាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​ថ្លែង​ក្នុង​កម្មវិធី ផ្គូរ​ផ្គង​អាជីវកម្ម សម្រាប់​សហគ្រាស​កែ​ច្នៃ​ម្ហូបអាហារ និង​ផលិតផល​កសិកម្ម ឆ្នាំ​២០១៩ កាលពី​ថ្ងៃ​ទី ១៦​សីហា​នេះ​។

​លោក​បណ្ឌិត សំ សិរី​រតន៍ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា ផ្អែក​លើ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល បាន​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​មានការ​វិវឌ្ឍន៍ ទៅ​មុខ​ប្រកបដោយ​ភាព​វិជ្ជមាន និង​ធន់​នឹង​វិបត្តិ ដែល​មាន​កំណើន​ប្រមាណ​ជាង ៧ ភាគរយ ក្នុង​មួយ​ឆ្នាំ​។

ជាក់ស្តែង កាលពី​ឆ្នាំ​២០១៨ កន្លង​ទៅ កម្ពុជា​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រង្វង់ ៧.៥ ភាគរយ ដែល​កំណើន នេះ​ទទួល​បាន​ពី​វិស័យ​កសិកម្ម សន្ទុះ​កើនឡើង​នៃ​វិស័យ ទេសចរណ៍ វិស័យ​កម្ម​មន្ត​សាល សំណង់ កំណើន​នៃ​ការ​លក់ដុំ​-​លក់រាយ វិស័យ​សេវាកម្ម វិស័យ​ដឹក​ជញ្ជូន និង​ទូរគមនាគមន៍ និង​វិស័យ បន្ទាប់​ស​បន្សំ​ផ្សេង​ទៀត​។

​លោក​បណ្ឌិត​បាន​គូសបញ្ជាក់​ថា «​ចំពោះ​វិស័យ​ពាណិជ្ជកម្ម​នេះ​វិញ កម្ពុជា​បាន​បើក​ទីផ្សារ​ទូលំទូលាយ និង​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​ចំនួន ១៤៧​ប្រទេស ក្នុង​ទំហំ​ប្រមាណ ៦០% នៃ ផ​.​ស​.​ស និង​នាំ​ចូល​ទំនិញ​មក​បម្រើ​ការ​ផលិត និង​ប្រើប្រាស់​ពី ១៣៥​ប្រទេស ក្នុង​ទំហំ​ប្រមាណ ៦៥% នៃ ផ​.​ស​.​ស​។

កាលពី​ឆ្នាំ​២០១៨ កន្លង​ទៅ កម្ពុជា​បាន​នាំ​ចេញ ទំនិញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ប្រមាណ ១៣.០៤៨ លាន​ដុល្លារ រីឯ​ការ​នាំ​ចូល​មក​វិញ​មាន​តម្លៃ ១៨.៥៩០ លាន​ដុល្លារ ដែល​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជ​កម្ម​អន្តរជាតិ សម្រេច​បាន​ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ ៣១.៦៣៨ លាន​ដុល្លារ​អា​មេ​រិ​ក ។ ហើយ​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ របស់​កម្ពុជា រួម​មានៈ សហរដ្ឋអាមេរិក ចិន ហុងកុង សិង្ហ​បូ​រី កា​ណា​ដា ថៃ​ឡង់​ដ៍ និង​វៀតណាម ជាដើម​»​។

​លោក​បណ្ឌិត​លើក​ឡើង​ថា ផ្អែក​លើ​ភាព​រីក​ចម្រើន​នេះ បាន​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា បាន​ឈាន​ដល់​តំណាក់​​កាល​ប្រែប្រួល ថ្មី​ដែល​ជា​ដំណាក់កាល​មួយ​ឆ្ពោះទៅ​រក​ការ​សម្រេច​បាន​នូវ​ឋានៈ​ជា​ប្រទេស ដែល​មាន​ប្រាក់​ចំណូល​មធ្យម កម្រិត​ទាប ហើយ​ក្នុង​កម្មវិធី​ន​យោ​បាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​នេះ ក៏​បាន​គូសបញ្ជាក់ យ៉ាង​ច្បាស់​ថា

អណ​ត្តិ​នេះ​សំដៅ​ឆ្លើយ​តប​ទៅ​នឹង​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជា​ជន​កម្ពុជា ព្រមទាំង សំដៅ​ដល់​ការ​កសាង​មូលដ្ឋាន​គ្រឹះ ចាំបាច់​ទាំងឡាយ​ឆ្ពោះទៅ​រក​គោលដៅ​នៃ​ចក្ខុវិស័យ​កម្ពុជា ជា​ប្រទេស ទទួល​បាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ក្នុង​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ក្នុង ឆ្នាំ​២០៥០ ខាង​មុខ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ