ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​មុខ​ស្ថានទូត​ឥណ្ឌូ​នេ​ស៊ី ក្រោយ​ប្រទះ​ឃើញ​រថយន្ត​មិន​ស្គាល់​ម្ចាស់ (​វី​ដេ​អូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ត្រូវ​ជន​មិន​ស្គាល់​មុខ​បើក​យក​មក​ចត​ទុក​ចោល​នៅ​ខាង​មុខ​ស្ថានទូត​ឥណ្ឌូ​នេ​ស៊ី តាំងពី​ប្រមាណ​ជា​ជាង​១១​យប់​ថ្ងៃ​ទី​១៧ សីហា​មក​ម្ល៉េះ លុះដល់​ព្រឹក​ឡើង​នៅ​តែ​មិនឃើញ​មាន​អ្នក​ណា​ម្នាក់​មក​យក​ទៅ​វិញ ទើប​បុគ្គលិក​ស្ថានទូត​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​មក​មើល​ពិនិត្យ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ត្រូវ​ជន​មិន​ស្គាល់​មុខ​បើក​យក​មក​ចត​ទុក​ចោល​នៅ​ខាង​មុខ​ស្ថានទូត​ឥណ្ឌូ​នេ​ស៊ី តាំងពី​ប្រមាណ​ជា​ជាង​១១​យប់​ថ្ងៃ​ទី​១៧ សីហា​មក​ម្ល៉េះ លុះដល់​ព្រឹក​ឡើង​នៅ​តែ​មិនឃើញ​មាន​អ្នក​ណា​ម្នាក់​មក​យក​ទៅ​វិញ ទើប​បុគ្គលិក​ស្ថានទូត​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​មក​មើល​ពិនិត្យ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ចំ​ចត​រថយន្ត​ខាង​មុខ​ស្ថានទូត ឥណ្ឌូ​នេ​ស៊ី ផ្លូវ​លេខ​៤៦៦ (​ខាងជើង​របង​ក្រសួងមហាផ្ទៃ​) ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ដែល​គេ​បើក​យក​មក​ចត​ទុក​ចោល​នេះ គឺ​ម៉ាក​ព្រុស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AD-៥៣៩០ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បើក​យក​មក​ចត​ទុក​ចោល​នៅ​ក្នុង​ចំណតរថយន្ត​របស់​ស្ថានទូត តាំងពី​ម៉ោង​ប្រមាណ​ជា​១១​យប់ ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៩​មក​ម្លេះ​។

ប្រភព​ដដែល​បន្ត​ថា មុន​កើតហេតុ ក្រុម​សន្តិសុខ​យាម​នៅ​ស្ថានទូត​បាន​នាំ​គ្នា​ដេក​លក់​មួយភាំង លុះ​ដឹងខ្លួន​ឡើង​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​រថយន្ត​ម៉ាក​ព្រុស​មួយ​គ្រឿង​ចត​ទុក​ចោល​នៅ​ក្នុង​ចំណតរថយន្ត​មួយ​កន្លែង​នៅ​ខាង​មុខ​ស្ថានទូត​បាត់​ទៅ​ហើយ ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា ជា​របស់​អ្នក​ណា​ម្នាក់​ឡើយ​។ លុះ​រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ សីហា​នេះ នៅ​តែ​មិន​ទាន់​ឃើញ​ម្ចាស់​មក​បើក​យក​រថយន្ត​មួយ​គ្រឿង​នេះ​យក​ទៅ​វិញ​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយមក​ទើប​បុគ្គលិក​របស់​ស្ថានទូត​ឥណ្ឌូ​នេ​ស៊ី បាន​រាយការណ៍​ទៅ​ប្រាប់​កម្លាំង​​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​បានដឹង​ពី​រឿង​នេះ ដើម្បី​ចុះ​អន្តរាគមន៍​ធ្វើការ​ត្រួតពិនិត្យ ព្រោះ​ក្រែងលោ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ល្មើស​អ្វីមួយ​។ ក្នុង​ពេល​នោះ​ដែរ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ​មើល​ទៅ​ខាងក្នុង​រថយន្ត​នោះ មាន​ដែកកេះ និង​បារី​ជា​ច្រើន​សុង ដោយ​នាំ​គ្នា​សង្ស័យ​ថា «​រថយន្ត​១​គ្រឿង​​ខាងលើ​នេះ ទំនងជា​របស់​ជនជាតិ​ចិន​» ហើយ​ក៏​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា បើក​មក​ពី​ទីណា និង​យក​មក​ចត​ទុក​ចោល​នៅ​ក្នុង​ចំណតរថយន្ត​ខាង​មុខ​ស្ថានទូត​នេះ​តាំងពី​ពេល​ណា​ន​នោះ​ដែរ?

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌចំការមន ក៏​បាន​ចុះ​មក​ដល់​ខាង​មុខ​ស្ថានទូត​ឥណ្ឌូ​នេ​ស៊ី​ខាងលើ ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​រថយន្ត​ម៉ាក​ព្រុស​មួយ​គ្រឿង​នោះ ដោយ​ឃើញ​មាន​តែ​ដេក​កេះ និង​បារី​ជា​ច្រើន​សុង​នៅ​ខាងក្នុង​រថយន្ត​នោះ ក៏​បាន​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​មួយ​គ្រឿង​នេះ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ខណ្ឌចំការមន និង​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់ ដើម្បី​សួរនាំ​ឱ្យ​ដឹង​រឿង​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ