មណ្ឌលប្រឡង២០២នឹងបើកនៅថ្ងៃស្អែកហើយ មានបេក្ខជនសរុបជិត១២ម៉ឺននាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ថ្ងៃស្អែកនេះ មណ្ឌលប្រឡងបាក់ឌុបនឹងបើកទាំងអស់នៅទូទៅប្រទេស ដោយមានបេក្ខជនមានជាង១២ម៉ឺននាក់។ នេះបើយោងតាមក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី១៨ ខែសីហា បានបង្ហាញទិដ្ឋភាពទូទៅនៃការបិទបញ្ជីឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡង ៖ ថ្ងៃទី១៩ សីហា ២០១៩ បញ្ជីឈ្មោះ លេខតុ លេខបន្ទប់បេក្ខជន តារាងប្រព្រឹត្តទៅនៃវិញ្ញាសា បទប្បញ្ញត្តិប្រឡង និងប្លង់បន្ទប់ ត្រូវបានបិទនៅតាមគ្រប់មណ្ឌលប្រឡងប្រឡងទូទាំង២៥រាជធានី-ខេត្តនៅទូទាំងប្រទេស។

ក្រសួងបានឲ្យដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប ២០២ មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧ មណ្ឌលមាន៤៧២៥ បន្ទប់

ដោយមានបេក្ខជនប្រឡងសរុបចំនួន១១៧.០២៤ នាក់ ស្រី៦០.៤២១នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤៤៦៨៣នាក់ ស្រី២៥២៨៥នាក់ មាន១៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៧២៣៤១នាក់ ស្រី៣៥១៣៦នាក់ មាន២៩១៥បន្ទប់។

សូមជម្រាបថា តាមការសង្កេតមុនពេលប្រឡងបេក្ខមួយចំនួនបានទៅបន់ស្រន់នៅកន្លែងដែលពួកគេបានការជឿងជាក់ ដើម្បីឲ្យប្រឡងជាប់ផងដែរ តាមបណ្តារាជធានី-ខេត្តនៅទូទៅប្រទេស៕ (កែសម្រួលដោយ ៖ បុប្ផា)




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ