តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីស្ត្រីមានបានលោតសម្លាប់ខ្លួនពីលើជាន់ទី៥កន្លែងផ្ងើឡាននៃអគារផ្សារទំនើប Aeon Mall ខណ្ឌសែនសុខ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ។

ស្ត្រីដែលលោតសម្លាប់ខ្លួននោះត្រូវបានគេស្គាល់ឈ្មោះថា សុខ អេង អាយុ៣២ឆ្នាំ មានលំនៅផ្ទះលេខ18A ភូមិក្រុងថ្មី សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ ។


តាមសេចក្តីរាយការណ៍បន្តថា មុនពេលកើតហេតុស្ត្រីខាងលើបានឡើងទៅជាន់ទី៥នៃអគារផ្សារទំនើប Aeon Mall ហើយលោតសម្លាប់ខ្លួនតែម្តង ។ ក្នុងនោះផងដែរបើតាមក្រុមគ្រួសារស្ត្រីដែលលោតធ្វើអត្តឃាតនេះបានឱ្យដឹងថា គាត់មានជំងឺសរសៃប្រសាទប្រមាណជាង១ឆ្នាំមកហើយ ដោយមុនពេលធ្វើសកម្មភាពស្ត្រីខាងលើក៏បានផ្ងើសារ (Chat) ទៅកាន់ប្តីរបស់ខ្លួនផងដែរថា «លាហើយ !» រួចក៏លោតធ្វើអត្តឃាតតែម្តង ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ