ខេត្តសៀមរាប ៖ សិក្ខាសាលាស្តីពីផែនទីបង្ហាញផ្លូវស្តុកទុកសន្និធិប្រេងលើកទី២ និងវេទិកាសន្តិសុខថាមពលលើកទី១១ត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៥ និង២៦ កុម្ភៈ ២០១៤ នៅសណ្ឋាគារសុខាល័យអង្គរក្រុងសៀមរាប។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលកម្ពុជា ដោយមានអញ្ជើញចូលរួមពីលោកវ៉ិចទ័រ ហ្សូណា អគ្គនាយកស្តីទីអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល និងជាមន្ត្រីផ្នែកឋាមពលតំណាងឱ្យកម្ពុជា ឧត្តមមន្ត្រីផ្នែកថាមពលនៃបណ្តាប្រទេសដែលជាសមាជិកអាស៊ាន និងប្រទេសជាដៃគូចំនួន៣ទៀត រួមមានសាធារណរដ្ឋប្រជាមានិតចិន ព្រះរាជាណាចក្រជប៉ុន និងសាធារណរដ្ឋកូរ៉េ ព្រមទាំងនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលថាមពលអាស៊ាន ថ្នាក់ដឹកនាំមកពីវេទិកាធ្យូងថ្មអាស៊ាន ប្រធានអាជ្ញាធរអគ្គិសនីអាស៊ាន ក្រុមប្រឹក្សាធុរកិច្ចប្រេងកាតអាស៊ាន ភ្នាក់ងារថាមពលអន្តរជាតិ និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា។
វេទិកានេះពិភាក្សាអំពីបញ្ហាប្រឈមទៅនឹងឥទ្ធិពលនៃការផ្លាស់ប្តូរតម្លៃប្រេងក្នុងទីផ្សារថាមពលសាកល។ ចំពោះទិដ្ឋភាពសេដ្ឋកិច្ចសាកលវិញថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ថាមពលអាស៊ាន និង៣ប្រទេសទៀតបានបង្ហាញពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការផ្នែកផែនទីបង្ហាញផ្លូវស្តុកទុកសន្និធិប្រេង និងថាមពលដើម្បីពង្រឹងសន្តិសុខថាមពលនៅក្នុងតំបន់៕
ចែករំលែកព័តមាននេះ