ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​គាត់​ផង បន្ទុក​ត្រូវ​ធ្លាក់​លើ​ប្រពន្ធ​ចិញ្ចឹម​ម្តាយ​ជរា ប្តី​ពិការ ទាំង​វេទនា

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ ​ស្ត្រី​ម្នាក់​មាន​ជីវភាព​ក្រលំបាក​សុំ​ដី​សហគមន៍​រស់នៅ​ដើរ​ជីក​ត្រពាំង ​និង​ចាក់​អង្ក្រង​លក់​យក​លុយ​តិចតួច​ទិញ​អង្ក​ដាំបាយ​ហូប​ចិញ្ចឹម​ម្តាយ​ចាស់ជរា ប្តី​ពិការ​ជិះ​លើ​រទេះរុញ ថែម​ទាំង​ផ្គត់ផ្គង់​លុយកាក់​អោយ​កូនប្រុស​២​នាក់​រៀនបានដាច់​ចិត្ត​លើកដៃ​សំពះ​ក្រែង​មាន​សប្បុរសជន​ទាំង​ក្នុង ​និង​ក្រៅប្រទេស​ជួយជា​ពិសេស​កាកបាទក្រហមកម្ពុជា​ផង​ដែរ​ ។ រៀបរាប់​ប្រាប់​អ្នក​ព័ត៌មាន​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ថា ​អ្នកស្រី​មានឈ្មោះ​…

ខេត្តកំពង់ស្ពឺ ​៖ ​ស្ត្រី​ម្នាក់​មាន​ជីវភាព​ក្រលំបាក​សុំ​ដី​សហគមន៍​រស់នៅ​ដើរ​ជីក​ត្រពាំង ​និង​ចាក់​អង្ក្រង​លក់​យក​លុយ​តិចតួច​ទិញ​អង្ក​ដាំបាយ​ហូប​ចិញ្ចឹម​ម្តាយ​ចាស់ជរា ប្តី​ពិការ​ជិះ​លើ​រទេះរុញ ថែម​ទាំង​ផ្គត់ផ្គង់​លុយកាក់​អោយ​កូនប្រុស​២​នាក់​រៀនបានដាច់​ចិត្ត​លើកដៃ​សំពះ​ក្រែង​មាន​សប្បុរសជន​ទាំង​ក្នុង ​និង​ក្រៅប្រទេស​ជួយជា​ពិសេស​កាកបាទក្រហមកម្ពុជា​ផង​ដែរ​ ។

រៀបរាប់​ប្រាប់​អ្នក​ព័ត៌មាន​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ថា ​អ្នកស្រី​មានឈ្មោះ​ លុយ អាន អាយុ​៣៨​ឆ្នាំ មុខរបរ​ដើរ​ជីក​ត្រពាំង​ក្នុង​ព្រៃ​ និង​ដើរ​ចាក់​អង្ក្រងស្នាក់​នៅ​កន្លែង​តំបន់​តេ​ទឹក​ពុះ (​សុំ​ដី​សហគមន៍​ស្នាក់​នៅ​) ​ក្នុងភូមិ​ពុទ្រា ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ មាន​ប្តី​ឈ្មោះ ​មឹក ញ៉ា​ញ់ អាយុ​៣៦​ឆ្នាំ ពិការ​ជាង​២​ឆ្នាំ​មក​ហើយ មានកូន​ប្រុស​២​នាក់ កូន​បង​អាយុ​១៥​ឆ្នាំ ​និង​កូន​ប្អូន​អាយុ​១២​ឆ្នាំ ថែម​ទាំង​មើលថែ​ម្តាយ​ជរា​ម្នាក់​ទៀត​មានឈ្មោះ គាំ ឡា អាយុ​៨៦​ឆ្នាំ​ ។

អ្នកស្រី​បាន​បន្ត​ថា ​យប់​ម៉ោង​១០​ទៅ​ហើយ​ក្រុម​គ្រួសារ​គេ​ដទៃ​ចូល​សំរាក​អស់ហើយ ចំណែក​អ្នកស្រី​វិញ​នៅ​ចិត​ត្រពាំង​ទុក​សំរាប់​លក់​នៅ​ពេល​ព្រឹក ​ដោយ​រាល់ថ្ងៃ​អ្នកស្រី​ដើរ​ជីក​ត្រពាំង​ក្នុង​ព្រៃ​ និង​ចាក់​អង្ក្រង​បាន​ប្រាក់​តិចតួច​គ្រាន់​បាន​ទិញ​អង្ក​ដាំបាយ​ហូប​គ្រាន់​បាន​រស់នៅ​ដូច​គេឯង ក្នុង​មួយ​ថ្ងៃ​អ្នកស្រី​រក​ចំណូល​១​ម៉ឺន​ទៅ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ ជួនកាល​ថ្ងៃ​ខ្លះ​លក់​អត់​ដាច់​ក៏​មាន​ដេក​អត់បាយ​ទាំងអស់​គ្នា ហើយ​ខែ​នេះ​ជា​ខែវស្សា​ភ្លៀង​ខ្យល់ សាច​ទទឹក​ជោក​មិន​បាន​សំរាក​ទេ អ្នកស្រី​មានការ​អាណិត​ប្តី អាណិតម្តាយ​ចាស់ ​និង​កូនប្រុស​២​នាក់​ខ្លាំង​ណាស់ ​។

សម្រាប់​ការ​រស់នៅ​សព្វថ្ងៃ​មានការ​លំបាក​ខ្លាំង​ណាស់​បាន​ព្រឹក​ខ្វះ​ល្ងាច​ ប៉ុន្តែ​អ្នកស្រី​មិនតូច​ចិត្ត​ឡើយ​អោយ​តែ​បាន​រស់នៅ​ជួបជុំ​អ្នក​មានគុណ ប្តី​ពិការ​ជិះ​លើ​រទេះ​ និង​កូន​សំលាញ់​ទាំង​២​នាក់ អ្នកស្រី​សុខចិត្ត​ ។ ​ពេល​ព្រឹក​ឡើង​ត្រូវ​រុញ​ប្តី​ទៅ​ងូតទឹក មើលថែ​ទឹក​ត្រជាក់​ទឹក​ក្តៅ ណា​មើលថែ​ម្តាយ​ជរា រួច​ហើយ​បន្ត​ដើរទៅ​ជីក​ត្រពាំង​ និង​ចាក់​អង្ក្រង បាន​ត្រឡប់​មក​វិញ​ដាក់​លក់​នៅ​កន្លែង​ស្នាក់​នៅ នៅ​សល់​លក់​មិន​អស់ យប់​ឡើង​ឆ្លៀតពេល​ចិត​ត្រពាំង​ជ្រក់​លក់​បន្ត ។

ជួន​ពេល​ខ្លះ​ថ្ងៃ​ឈប់​សំរាក​កូន​ៗ​ទាំង​២​ជួយ​ដើរ​ជីក​ និង​ចាក់​អង្ក្រង​ដែរ ទោះជា​លំបាក​វេទនា​យ៉ាងណា​ក៏​ដោយ​អ្នក​ស្រី​មិន​បោះបង់​ប្តី​កំសត់ ម្តាយ​ជរា​ និង​កូន​ទាំង​២​នាក់​នេះ​ដែល ទើប​ដាច់​ចិត្ត​លើក​ម្រាមដៃ​១០​ក្រែង​មាន​សប្បុរសជន​ជួយ​ និង​ជា​ពិសេស​សម្តេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត ​ប៊ុ​ន រ៉ា​នី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ​ក្រែង​បាន​ជួយ​ក្រុម​គ្រួសារ​អ្នកស្រី​បាន​ធូរ បាន​ដី​ផ្ទះសម្បែង​នៅ​ដូច​គេឯង​ផង​ទាន ​។

ដោយឡែក​លោកយាយ ​គាំ ឡា អាយុ​៨៦​ឆ្នាំ រស់នៅ​ជាមួយ​កូន​កូនប្រសារ ​និង​ចៅ​កំសត់​ទាំង​២​នោះ​ថា គាត់​មក​រស់នៅ​ជាមួយ​កូន​គ្រាន់​ជួយ​ជំនួស​ដៃជើង​តិចតួច ណាមួយ​ខ្លួន​ចាស់ជរា​ហើយ​មាន​ជំងឺ​ថែម​ទៀត​ផង រាល់ថ្ងៃ​គាត់​អាណិត​កូនស្រី​ណាស់​ប្រឹងប្រែង​ដើរ​រក​លុយ​ចិញ្ចឹម​គាត់​ជា​ម្តាយ ចិញ្ចឹម​ប្តី​ពិការ​ជិះ​លើ​រទេះរុញ​ និង​ចៅ​ៗ​ទៀត​គាត់​មិនដឹង​ថា​ ជួយ​យ៉ាងណា​ទេ​ហើយ​មិន​ដែល​បាន​ហូប​ឆ្ងាញ់​ដូច​គេ​ឡើយ ចឹ​ង​មាន​តែ​សង្ឃឹមលើ​សប្បុរសជន​ដែល​នៅទីជិតទីឆ្ងាយតែងតែ​ធ្វើបុណ្យ​ទាន ណាមួយ​ជិត​ដល់​រដូវ​ភ្ជុំ​បិ​ណ្យ​ផង​ក្រែង​បាន​ហូប​ឆ្ងាញ់​នឹង​គេ​ម្តង ​៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ