មិនធម្មតា ! លោកយាយ​អាយុ​៧១​ឆ្នាំ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ថ្មី​១


អ្នក​រត់​ម៉ា​រ៉ា​តុង​ម្នាក់​ដែល​មាន​អាយុ ៧១ ឆ្នាំ​បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​បន្ទាប់​ពី​ការ​ចូលរួម​ដ៏​អស្ចារ្យ​នៅ​ក្នុង​កម្មវិធី Akron Half Marathon ថ្មី​ៗ​មកនេះ ។

លោកយាយ​ឈ្មោះ ជេ​ន្នី រាយ​ស៍ (Jeannie Rice) មក​ពី Mentor រដ្ឋ Ohio ទីបំផុត​បាន​បង្កើត​កំណត់​ត្រា​ពិភពលោក​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​ថ្មី កាលពី​ថ្ងៃ​ទី ១០ ខែសីហា​នេះ​បន្ទាប់​ពី​មានការ​ប៉ុនប៉ង​ជា​ច្រើន​លើក​កន្លង​មក ។

សម្រាប់​ចម្ងាយ​ផ្លូវ ១៣,១ ម៉ា​យល៍​លោកយាយ រាយ​ស៍ ប្រើ​រយៈពេល​តែ ១:៣៧:០៧ ប៉ុណ្ណោះ ដោយ​បាន​បំបែក​កំណត់​ត្រា​ពិភពលោក ៣០ វិនាទី​លឿន​ជាង​លោកយាយ​ជនជាតិ​អូស្ត្រាលី​អាយុ ៧០ ឆ្នាំ​ឈ្មោះ ឡា​វី​ណា ប៉េ​ទ្រី (Lavinia Petrie) ដែល​ប្រើ​រយៈពេល​ដល់​ទៅ ១ម៉ោង៣៧នាទី៣៨វិនាទី កាលពី​ឆ្នាំ ២០១៤ ។

លោកយាយ រាយ​ស៍ ត្រូវ​បាន​គេ​ស្រង់​សម្តី​ថា «​ខ្ញុំ​មាន​អារម្មណ៍ល្អ​ហើយ​ខ្ញុំ​បាន​ធ្វើ​វា ។ វា​អស្ចារ្យ​ណាស់ ! ខ្ញុំ​មាន​អារម្មណ៍​រំភើប​ណាស់​» ។ «​ខ្ញុំ​មាន​កំណត់​ត្រា​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​» ។

លោកយាយ រាយ​ស៍ ដែល​បាន​រត់​ម៉ា​រ៉ា​តុង​អស់​រយៈពេល ៣៥ ឆ្នាំ​មក​ហើយ​នោះ​ក៏​បាន​បង្កើត​ឯតទគ្គ​កម្ម​ពិភពលោក Age-group សម្រាប់​ការ​រត់​ម៉ា​រ៉ា​តុង​ពេញ​ជាមួយនឹង​ពេលវេលា ៣:៧៧:៥០ កាលពី​ឆ្នាំ​មុន ។ លោកយាយ​បាន​ប្រាប់ Fox8 ថា «​កាលពី​ឆ្នាំ​មុន​ខ្ញុំ​បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​នៅ Chicago Marathon ក្នុង​ពេលវេលា ៣:២៧ ម៉ោង ។

ទោះបីជា​លោកយាយ​មាន​អាយុ​ច្រើន​យ៉ាងណា​ក៏​ដោយ​ក៏​មិន​ដែល​រង​របួស​អ្វី​ដែរ​នៅ​ក្នុង​ការ​ប្រកួត​ម្តង​ៗ​រហូត​ដល់​បញ្ចប់ ។ រាយ​ស៍ ចាត់​ទុក​ជោគជ័យ​នេះ​ថា​មានសំណាង និង​ប្រទាន​ពរ​ក្នុង​ការ​ជៀសវាង​ពី​ការ​រង​របួស ។ ក្នុង​ការ​រៀបចំ​សម្រាប់​ការ​រត់​ម៉ា​រ៉ា​តុង (Akron marathon) ពេញ​ក្នុង​ខែកញ្ញា​ខាង​មុខ លោកយាយ​កំពុង​រត់​ចម្ងាយ ៦០ ម៉ា​យល៍​ក្នុង​មួ​យស​ប្តា​ហ៍ ។

ជា​អ្នក​ប្រកប​របរ​រកស៊ី​ដោយ​វិជ្ជាជីវ​ម្នាក់ ដំបូង​ឡើយ​លោកយាយ​បាន​ចាប់ផ្តើម​រត់​តាំងពី​អាយុ ៣៥ ឆ្នាំ​ក្នុង​គោលបំណង​សម្រក​ទម្ងន់ ។ ជាមួយនឹង​កំណត់​ត្រា​ពិភពលោក​ពីរ​ក្រោម​ឈ្មោះ​របស់​លោកយាយ លោកយាយ​មាន​បំណង​បន្ត​ទៅ​មុខ​ទៀត​ហើយ​ព្យាយាម​បំបែក​កំណត់​ត្រា​ថែម​ទៀត ។ លោកយាយ រ៉ា​យស៍ នឹង​ធ្វើ​ឱ្យ​ការ​ប៉ុនប៉ង​លើក​ទី ១ របស់​លោកយាយ​ចុះ​កំណត់​ត្រា​ពិភពលោក​សម្រាប់​ក្រុម​អ្នក​ដែល​មាន​អាយុ​ក្រោម​លោកយាយ​ក្នុង​ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង Berlin Marathon ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៩ ខែកញ្ញា ។

លោកយាយ រាយ​ស៍ ឱ្យ​ដឹង​ថា «​ខ្ញុំ​នឹង​ទៅ​ទីក្រុង​ប៊ែ​រ​ឡាំង​សម្រាប់​ការ​រត់​ម៉ា​រ៉ា​តុង ។ ប្រសិនបើ​ខ្ញុំ​អាច​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​របស់ខ្ញុំ វា​ពិតជា​អស្ចារ្យ​ណាស់​សូ​ម្បី​តែ​មួយ​នាទី ឬ​កន្លះ​នាទី​ក៏​ដោយ ។ ខ្ញុំ​បាន​កំណត់​គោលដៅ ដូច្នេះ​ខ្ញុំ​មិន​ចុះចាញ់​ទេ ខ្ញុំ​អាច​បន្ដ​ហ្វឹកហាត់​យ៉ាង​ស្វិតស្វាញ​»​។ ជាង​នេះ​ទៅ​ទៀត​នោះ គឺ​លោកយាយ​ក៏​កំពុង​ផ្តោត​លើ​ការ​រត់​ម៉ា​រ៉ា​តុង​នៅ​ប្រទេស​ថៃ​សម្រាប់​ចុងឆ្នាំ​នេះ ហើយ​បន្ទាប់​មក​ទីក្រុង​តូ​ក្យូ និង Boston Marathons នៅ​ឆ្នាំ ២០២០ ៕

ប្រភព​៖ nextshark , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ