ខេត្តបាត់ដំបង ៖ សពយុវជនញៀនថ្នាំម្នាក់ ត្រូវបានគេប្រទះឃើញ ក្នុងស្ថានភាពហើមស្អុយរលួយ នៅខាងលិចមណ្ឌលកែប្រែគ្រឿងញៀន ក្នុងភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបរវេល កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៥ កុម្ភៈ ២០១៤ ។
បើតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា សពយុវជនខាងលើត្រូវបានគេស្គាល់ឈ្មោះ សុខ រចនា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ជាជនញៀនថ្នាំ ចូលមណ្ឌលកែប្រែជាង៣ខែកន្លងមកនេះ ហើយបានលួចរត់ជាមួយជនញៀនថ្នាំ១១នាក់ទៀត កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១៧ កុម្ភៈ ។
សេចក្តីរាយការណ៍បន្តថា គេមិនទាន់ដឹងពីមូលហេតុ ដែលជនខាងលើស្លាប់នៅឡើយទេ ដោយរង់ចាំមន្ត្រីបច្ចេកទេសខេត្ត និងស្រុកបរវិលចុះពិនិត្យ ៕
ចែករំលែកព័តមាននេះ