ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​បច្ចេកទេស CPP​ និង CNRP ​នឹងជួបគ្នាជាថ្មី​នៅព្រឹទ្ឋសភាថ្ងៃទី២៧ កុម្ភៈ

11 ឆ្នាំ មុន

រាជធានីភ្នំពេញៈ​​មន្រ្តីជាន់ខ្ពស់​គណបក្សប្រជាជនកម្ពុជា ​លោក ឈាង វុន ​បានមានប្រសាសន៏​បា្រប់ក្រុមអ្នករាយការណ៏​ព័ត៌មាននៅព្រឹកថ្ងៃទី២៥ ​កុម្ភៈ ​២០១៤នេះថា គណបក្សប្រជាជន​កម្ពុជា​បានយល់ព្រមតាមសំណើ​របស់គណបក្ស​សង្គ្រោះជាតិ​ក្នុងសុំជួបគ្នា​ជាថ្មីនៅថ្ងៃទី២៧ កុម្ភៈ ​។

រាជធានីភ្នំពេញៈ​​មន្រ្តីជាន់ខ្ពស់​គណបក្សប្រជាជនកម្ពុជា ​លោក ឈាង វុន ​បានមានប្រសាសន៏​បា្រប់ក្រុមអ្នករាយការណ៏​ព័ត៌មាននៅព្រឹកថ្ងៃទី២៥ ​កុម្ភៈ ​២០១៤នេះថា គណបក្សប្រជាជន​កម្ពុជា​បានយល់ព្រមតាមសំណើ​របស់គណបក្ស​សង្គ្រោះជាតិ​ក្នុងសុំជួបគ្នា​ជាថ្មីនៅថ្ងៃទី២៧ កុម្ភៈ  ​។

បើតាមលោក ​ឈាង វុន ​ជំនួបរវាងក្រុមការងារ​បច្ចេកទេសនៃគណបក្សទំាងពីរ​នឹងបា្ររព្ឋធ្វើនៅមន្ទីរព្រឹទ្ឋសភា ​ប៉ុន្តែមិនបានបញ្ជាក់​ពីពេលវេលាជាក់លាក់នោះទេ ។ 

កាលពីថ្ងៃទី២២ ​​​កុម្ភៈ ២០១៤ ​ក្រុមបច្ចេកទេសរបស់​គណប​ក្ស​ស​ង្គ្រោះ​ជា​តិ​ ​បា​​ន​ដា​ក់​លិ​ខិ​ត​ជាផ្លូវ​ការ​ស្នើ​​សុំ​ទៅក្រុមប​ច្ចេកទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​បន្ត​ជួបចរចាគ្នាជាថ្មី​​​​ដោយកំណត់យកថ្ងៃទី២៧​កុម្ភៈ​ ប៉ុន្តែភ្លាមៗមិនទាន់មាន​ការឆ្លើយតបពីគណបក្ស​ប្រជាជនកម្ពុជា​នៅនោះទេ ។            

គួររំលឹកថា​កាល​ពី​ថ្ងៃ​ទី១៨​កុម្ភៈ២០១៤កន្លងមកនៅវិមានព្រឹទ្ឋសភាក្រុមកាងារបច្ចេកទេស​បក្សនយោបា​យទាំងពី​រ​ ​បា​​ន​ជួ​ប​ប្រ​ជុំ​ពិ​ភាក្សា​គ្នាម្តងហើយ​​ និងបាន​ឯកភាព​​​​ព្រម​ព្រៀង​គ្នា​៣ចំណុចរួមមាន៖

ទី១‑ស្នើ​ឲ្យបង្កើត​​គណៈកម្មាធិការចម្រុះ​មួយដោយមានសមាសភាព​ស្មើគ្នាមក​ពី​គ​ណ​ប​ក្ស​ដែល​មានអាសនៈក្នុងរដ្ឋសភា ​​ដើម្បីសិក្សានិង​រៀបចំ​កំណែទម្រង់​ការ​បោះ​ឆ្នោត​​នា​​​​ពេ​​ល​ខាងមុខ​ស្របតាម​គោលការណ៍​​នៃលទ្ធិប្រជាធិបតេយ្យ​​ និង ​នីតិរដ្ឋសំដៅដល់ការ​ធា​នា​ឲ្យ​កា​របោះឆ្នោត​ប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ​និង​យុត្តិធម៌។

ទី២‑ ​ដើម្បីរៀបចំក្របខណ្ឌ​​ ​កំណែទម្រង់ការបោះឆ្នោតនេះ​ ​គណៈកម្មការចម្រុះត្រូវរៀបចំ​ឲ្យមានសិក្ខាសាលាជាតិមួយ​​ ដើម្បីបើកទូលាយ​ឲ្យមាន​ការចូលរួម​ផ្តល់​យោបល់ ​និង​អនុសាសន៍នានា​ពី​សំណាក់មជ្ឍដ្ឋានជាតិ​ ​និងអន្តរជាតិ ​​រួមទំាងដៃគូអភិវឌ្ឍន៍ ​គ​​ណ​ប​ក្សនយោបាយ​ដែល​បានចុះបញ្ជី ​សង្គមស៊ីវិល​ ​ដែលមានជំនាញ​លើ​ការ​បោះឆ្នោត ​​ព្រ​ម​ទាំ​ង​​តួ​អង្គពាក់ព័ន្ធ ​។​ ទន្ទឹមនេះត្រូវតែ​បង្ក​លក្ខណៈ​ ឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ​ ​ក្នុងកាផ្ត​ល់មតិយោបល់​សម្រាប់ការកែទម្រង់កា​រ​បោះឆ្នោត​​ ជាអាទិ៍តាមរយៈ​​វេទិការ​សាធារណៈ។

ទី៣‑ ក្នុងកិច្ចដំណើរ​ការ​នៃកំណែទម្រង់ការ​បោះឆ្នោតនេះ​​ ត្រូវបង្កលក្ខណៈ​ឲ្យ​មានការគំាទ្របច្ចេកទេស ​​និងហិរញ្ញវត្ថុពី​ដៃគូរអភិវឌ្ឍន៍ ​​និងអង្កការជាតិ​​ និងអន្តរជាតិ ។

ហើយក្រុមការងារលើកឡើងទៀតថា ​​ក្រុមការងារទំាងពីរ​ ​នឹងរាយការ​ណ៍​អំ​ពី​​​ល​ទ្ធ​​ផ​លនៃកិច្ចប្រជុំនេះ​ ​ជូនថ្នាក់ដឹកនំា​គណបក្សរៀងៗខ្លួន​ ​ហើយបានឯកភា​ព​​គ្នា​ប​ន្ត​ ជួ​ប​​គ្នា​​​លើ​កក្រោយទៀត​ ដើម្បីឈានដល់ជំនួប​កំពូល​រវាងមេដឹកនំា​​គណបក្សទំាងពីរ ៕