ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គ​លិក​ភោជនីយ​ដ្ឋាន និង​សណ្ឋាគារ​មីនជូ ធ្វើ​កូដ​កម្ម​ឈប់​ធ្វើការ​ទាំងយប់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ភោជ​នីយដ្ឋាន និង​សណ្ឋា​គារមីនជូ ដែល​មាន​ថៅកែ​ជា​ជនជាតិចិ​ន​ តែងតែ​បង្ខំឱ្យ​កម្មករ​ធ្វើការ​លើស​ម៉ោង​ ទាំង​ឱ្យ​ហូប​អាហារ​ដែលនៅ​សល់​ពី​ភ្ញៀវទៀត ទើបបុគ្គលិកទ្រាំ​ទ្រ​មិន​បាន​​នាំគ្នា​ធ្វើ​កូដ​កម្ម​ជញ្ជូន​អីវ៉ាន់​ទៅ​ដាក់​នៅក្នុង​ហាង​ ហើយនាំគ្នា​សុំ​បើក​ប្រាក់​ខែ​ឈប់​ធ្វើការ ។

ហេតុ​ការណ៍នេះ​កើតឡើង​កាល​ពី​វេលាម៉ោង៩​ និង៥នាទី​យប់ថ្ងៃ​ទី២៥ កុម្ភៈ ២០១៤ ​តាម​មហា​វិថីសហព័ន្ធរុស្ស៊ី ភូមិព្រៃទា សង្កាត់​ចោម​​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុគ្គលិកភោជនីយដ្ឋាន និងសណ្ឋាគារមីនជូ​ចំនួន១១នាក់ ស្រី៩នាក់ ប្រុស២នាក់ បានឲ្យដឹង​ថា ហាង​ខាងលើ​នេះ មានថៅកែ​ជាជនជាតិ​ចិន​ជាអ្នក​គ្រប់​គ្រង​ដោយ​សន្យាថា ឱ្យ​បុគ្គ​​លិក​ស្នាក់នៅ ​និង​ហូប​ចុកគ្រប់​គ្រាន់​នៅ​ក្នុង​ហាង​តែម្តង គឺចូលធ្វើការ​ពេលព្រឹក​ពីម៉ោង៨ ដល់ម៉ោង២​រសៀល ចំណែកពេល​ល្ងាចចូលធ្វើការ​ពីម៉ោង៤ល្ងាច ដល់ម៉ោង៩យប់ ប៉ុន្តែថៅ​កែ​មិន​បាន​អនុវត្តតាមម៉ោងពេល​ខាងលើទេ ​បែរ​ជាប​ង្ខំឱ្យ​បុគ្គលិកចូលធ្វើការ​មុនម៉ោងកំណត់ ហើយ​ចេញពីធ្វើការ​លើសម៉ោង​ទៀត។

ចំពោះការ​ហូបចុក​វិញ ថៅកែមិនដែលរៀបចំឱ្យ​បានត្រឹម​ត្រូវទេ គឺឱ្យ​បុគ្គលិកហូបចុក​តែអាហារ​ដែលនៅ​សល់​ពីភ្ញៀវ​ជាជន​ជាតិចិន​ដែលចូល​ស្នាក់នៅ ទុកឲ្យបុគ្គលិកជារៀងរាល់ថ្ងៃ ទើបបុគ្គលិកអត់ទ្រាំមិ​នបាន នាំគ្នាជញ្ជូនអីវ៉ាន់យកទៅដាក់នៅ​ខាងមុខ​ហាង​ហើយសុំថៅកែបើកប្រាក់ខែ ដើម្បីលាឈប់​ពីការងារ ។