ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​ដែល Messi បាត់​មុខ​មិន​ចូល​ប្រកួត​ឱ្យ Barcelona ហើយ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កា​ពី​ទែន​អា​ហ្ស​ង់​ទី​ន Lionel Messi មិន​បាន​ទៅ​ប្រកួត tour នៅ​អា​មេ​រិ​ក និងការ​ប្រកួត​មិត្តភាព​ពីរ​ប្រកួត​ជាមួយនឹង…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កា​ពី​ទែន​អា​ហ្ស​ង់​ទី​ន Lionel Messi មិន​បាន​ទៅ​ប្រកួត tour នៅ​អា​មេ​រិ​ក និងការ​ប្រកួត​មិត្តភាព​ពីរ​ប្រកួត​ជាមួយនឹង Napoli កាលពី​ស​ប្តា​ហ៍​មុន ព្រោះតែ​នៅ​បន្ត​សម្រាក​ព្យាបាល​របួស​កំភួនជើង​។

Lionel Messi នឹង​បន្ត​មិន​បាន​ទៅ​ប្រកួត​បើក​ឆាក​រដូវ​កាល​ថ្មី​ជាមួយនឹង Barcelona តទល់​នឹង Athletic Bilbao នៅ​ថ្ងៃ​សុក្រ​នេះ ក្រោយ​ពី​គ្រូបង្វឹក Ernesto Valverde ប្រកាស​ថា​នឹង​មិន​យក​កីឡាករ​រូប​នេះ​ទៅ​ប្រថុយប្រថាន​ទេ​។

Messi នៅ​ហ្វឹកហាត់​ដាច់​ដោយឡែក​ពី​មិត្ត​រួម​ក្រុម​កាលពី​ថ្ងៃ​ពុធ ដោយសារ​តែ​ត្រូវ​បន្ត​សម្រាក​ឱ្យ​របួស​កំភួនជើង​ជា​សិន ដែល​មាន​របួស​ក្នុង​ការ​ហ្វឹកហាត់​កាលពី​ស​ប្តា​ហ៍​មុន​។ នៅ​ក្នុង​កិច្ច​សម្ភាសន៍ លោក Valverde បាន​ប្រកាស​ថា លោក​នឹង​មិន​យក Messi ទៅ​ប្រថុយ​ទេ​។

លោក​បាន​និយាយ​ថា​៖«​ពួក​យើង​នឹង​មិន​យក​កីឡាករ​ណា​ម្នាក់​ទៅ​ប្រថុយ​ទេ ជា​ពិសេស​គឺ Messi​។ បើ​ទោះបីជា​របួស​របស់​គេ​បាន​ធូរ​លឿន​ល្អ​ក៏​ដោយ ក៏​យើង​ត្រូវ​តែ​ចាំ​រហូត​ដល់​រដូវ​កាល​នៃ​ការ​ហ្វឹកហាត់​ដែរ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពេល​កំណត់​នៃ​ការ​ចូល​លេង​របស់ Messi នៅ​ពេល​ខាង​មុខ យើង​មិន​ទាន់​បានដឹង​នៅឡើយ​ទេ​៕

ប្រភព ៖ goal , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ