ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់ CPP ៖ លទ្ធិប្រជាធិបតេយ្យ​មិន​ស្លា.ប់​ទេ​នៅ​កម្ពុជា ស្លា.ប់​តែ​អតីត​បក្ស​ប្រឆាំងប៉ុណ្ណោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​អះអាង​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ស្លាប់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​អតីត​គណបក្សប្រឆាំង…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​អះអាង​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ស្លាប់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​អតីត​គណបក្សប្រឆាំង គឺជា​អ្នក​ស្លាប់​នៅ​កម្ពុជា ។ ការ​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ក្រុមប្រឆាំង ពិសេស​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី បាន​អះអាង​ថា លិទ្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​តែ​ជាប់​គាំង ដោយសារ​គ្មាន​បក្ស​ប្រឆាំង ។ ជាង​នេះ​កំពុង​តែ​ដើរ​ថយក្រោយ​ថែម​ទៀត​ផង ។

យ៉ាងណា​ក្តី​លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ សីហា​ថា រាជរដ្ឋាភិបាល​បាន​កំពុង​ខិតខំ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​មិន​ដូច​ការ​លើក​ឡើង​របស់​ក្រុមប្រឆាំង​នោះ​ទេ ។ លោក​ដាក់​សំណួរ​ថា តើ​ការ​ខិតខំ​កសាង និង​អភិ​វ​ឌ្ឈ​ន៍​ប្រទេស​ឲ្យ​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃជា​ការ​បម្រើ​ចិន​យួន​ដូច​ពួក​ប្រឆាំង​ថា ប្ញ​ទេ ? មិនមែន​ទេ គឺ​ពិតជា​បម្រើ​ផលប្រយោជន៍ ខ្មែរ​យ៉ាង​ច្បាស់​ដែល​ប្រជាជន​កម្ពុជា​គ្រប់​រូប​រួម​ទាំង​អ្នកគាំទ្រ​អតីត​បក្ស​ប្រឆាំង​ផង​ក៏​បាន​ទទួលផល​ប្រយោជន៍​គ្រប់​គ្នា ។

លោក​បន្ត​ថា មេ​ឧទ្ទាម​ក្រៅច្បាប់​សម រ​ង្ស៊ី ថា ចូល​ទៅ​ក្នុងស្រុក​ដើម្បី​ស្តា​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​នោះ​មិន​អាច​នោះ​ទេ ព្រោះថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ដែល​បាត់បង់​ពី​កាលណា​បានជា​ទៅ​ស្តា​នោះ ។ លោក​បាន​បញ្ជាក់​ថា ៖«​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​ស្លាប់​ទេ គឺ​អតីត​បក្ស​ប្រឆាំង​ទេ ដែល​បាន​ងាប់​បាត់​ពី​សង្គម​កម្ពុជា តាំងពី​ឆ្នាំ​២០១៧​មក​ម្លេះ ។ ការ​បោះ​ឆ្នោត​មាន​កំណត់​ជាក់លាក់​ក្នុង​រដ្ឋធម្មនុញ្ញ​រួច​ហើយ ទោះបី​មាន ឬ​គ្មាន​ការ​យល់ព្រម​ពី​គណបក្ស​ណា​ក៏​ការ​បោះ​ឆ្នោត​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​កាលកំណត់​ដដែល​» ។ លោក​បន្ថែម​ថា រាជ រដ្ឋាភិបាល​កម្ពុជា​មាន​ជំហរ​ក​ភាព និង​ស៊ីសង្វាក់​គ្នា​ជា​ប្រព័ន្ធ ឯ​មជ្ឈដ្ឋាន​ប្រឆាំង​ក៏​មាន​ជំហរ​មួលបង្កាច់​សភាពការណ៍​ស៊ីសង្វាក់​គ្នា​ជា​ប្រព័ន្ធ​ដែរ ដែល​ចំណុច​នេះ​ផ្ទុយ​គ្នា ។

លោក​បន្ថែម​ថា ប្រទេស​កម្ពុជា​ត្រូវការ​សង្គ្រោះ​នៅ​ឆ្នាំ​១៩៧៩ នៅ​ពេល​នេះ​ដែល​កម្ពុជា​មាន​សន្តិភាព កម្ពុជា​មិន​ត្រូវការ​សង្គ្រោះ​អី​ទេ គឺ​ត្រូវការ​កសាង និង​អភិ​វ​ឌ្ឈ​ន៍ ។ ក្រោយ​ការ​បោះ​ឆ្នោត​ចប់​សព្វគ្រប់​ហើយ​គណបក្ស​ឈ្នះ​ឆ្នោត​គ្មាន​អ្វី​ត្រូវ​និយាយ​ជាមួយ​គណបក្ស​ដែល​ត្រូវ​ច្បាប់​រំលាយ​ចោល​រួច​ហើយ​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​ចំអក​ទៅ​កាន់​ក្រុមប្រឆាំង​ពិសេស​នោះ គឺ​លោក​សម រ​ង្ស៊ី ថា យ៉ាង​ដូច្នេះ​ថា អ្នក​ណា​ដែល​រាជរដ្ឋាភិបាល​កំពុងទឹក​ដល់​ច្រមុះ​នោះ​មិន​ពិត​ទេ គឺ​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រៅច្បាប់​និរទ្ទេស​ខ្លួន​នៅ​ក្រៅ​ស្រុក​ទេ ឬ​ដែល​កំពុងទឹក​ដល់​ច្រមុះ​នោះ ។សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ ខណៈ​ដែល លោក​សម រ​ង្ស៊ី បាន​កំពុង​តែ​បង្ហាញ​វត្ត​មាននៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​ជួប​ជាមួយ​អ្នកគាំទ្រ​ខ្លួន ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ