ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង សោ​ភ័​ណ្ឌ សង្ឃឹម​ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ទី​1 ​ក្នុង​ជំនួប​ជាមួយ​កីឡាករ​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

​ រាជធានី​ភ្នំពេញ ៖ រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ សង្ឃឹម​ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ទី​១​ក្នុង​ជំនួប​ជាមួយ​កីឡាករ​ថៃ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍​ទី​១៧ សីហា ឆ្នាំ២០១៩​។…

រាជធានី​ភ្នំពេញ ៖ រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ សង្ឃឹម​ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ទី​១​ក្នុង​ជំនួប​ជាមួយ​កីឡាករ​ថៃ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍​ទី​១៧ សីហា ឆ្នាំ២០១៩​។

នៅ​ថ្ងៃ​បើក​ឆាក​ដំបូង​នេះ រឿង សោ​ភ័​ណ្ឌ ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​រូប​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ កង​ថៃ​លែ​ន កៀត​ណា​វី ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​រូប​ដែរ​ធ្វើ​ឱ្យ​គេ រំពឹង​ថា ការ​ប្រកួត​របស់​ពួក​គេ​នឹង​ល្អមើល​មិន​ខាន ព្រោះ​ជា​ជំនួប​រវាង​ជើង​ខ្លាំង​ប៉ះ​ជើង​ខ្លាំង ។ អ្នក និយម​ទស្សនាការ​ប្រដាល់​កំពុង​ផ្ដោត​ការ​ចាប់អារម្មណ៍​ចំពោះ​មួយគូ​នេះ​យ៉ាង​ខ្លាំង​ដោយសារ កីឡាករ​ទាំង​ពីរ​បាន​បង្ហាញ​នូវ​ការ​តាំង​ខ្ពស់​ក្នុង​ការ​យកឈ្នះ​លើ​គូប្រកួត​រៀងខ្លួន​ក្នុង​ពេល​ពួក​គេ​ប៉ះ​គ្នា​ជា​លើក​ដំបូង ។ ចាំ​មើល​អ្នក​ណា​ទៅ​ដែល​មាន​សមត្ថភាព​ច្បាម​យក​កៅអី​ប្រកួត​នៅ​វគ្គ​បន្ត ។

គួរ​រំលឹក​ផង​ដែរ​ថា ការ​ប្រកួត​នេះ​គឺជា​ការ​ប្រកួត​រវាង​ម្ចាស់​ខ្សែក្រវាត់​និង​ម្ចាស់​ខ្សែក្រវាត់​ដែល​មាន​កីឡាករ​កម្ពុជា​២​រូប​និង​កីឡាករ​ថៃ​២​រូប ។ ម្ចាស់​ខ្សែក្រវាត់​ទាំង​៤​រូប​នឹង​ឡើង​ប្រកួត​គ្នា​ដណ្ដើម​យក​ប្រាក់​រង្វាន់​ចំនួន​៤០០០​ដុល្លារ​ដោយ​ត្រូវ​ចំណាយពេល​ត្រឹមតែ​៣​ស​ប្ដា​ហ៍​ប៉ុណ្ណោះ​ហើយ​អ្នក​ដែល​ឈ្នះ​នៅ​វគ្គ​ចុង​ក្រោយ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ដូច​រៀបរាប់​ខាងលើ​។

ក្រៅពី​គូ​ដណ្ដើម​ប្រាក់​រង្វាន់​ខាងលើ​ក៏​នៅ​មាន​គូប្រកួត​មិត្តភាព​ជាតិ​និង​អន្តរជាតិ​ចំនួន​៣​គូ​ទៀត​ដែរ​ដូច​ជា​កីឡាករ ផា​ន់ គ្រាន់ មក​ពី ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ប្រកួត​ជាមួយ កីឡាករ​ថៃ យ៉​ត​ធួន​ថង ប្រាណ​សង​ហុ​ក ក្នុង ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។

កីឡាករ ថា សា​រុន ជា​សិស្ស​រួម​ក្លិប​ជាមួយ​ផា​ន់ គ្រាន់ ប្រកួត​​ជាមួយ​កីឡាករ​អុ​ី​រ៉​ង់ Ghodratisraskan ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម និង​កីឡាករ សេក គឹ​ម​អាន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ​កីឡាករ រឿ​ន ទិ​ត្យ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ