មនុស្សភាគច្រើនជឿថា ទ្វារមាសនឹងទៅជាធូរលុងក្រោយពីសម្រាលកូនរួច ឬរួមភេទច្រើនដឹងរួច។ ខណៈពេលដែលរឿងនេះទំនងជាខុសឆ្ងាយនោះ មានផលិតផលជាច្រើន ហើយក៏មានវិធីផ្សេងទៀតដែលអាចជួយឲ្យទ្វារមាសទៅជាតឹងណែនវិញដែរដូចជា ៖
១-ការធ្វើលំហាត់ប្រាណកម្រាលអាងត្រគាកឬ Kegel
ការធ្វើលំហាត់ប្រាណប្រភេទនេះនឹងជួយបន្តឹង និងផ្តល់ភាពរឹងមាំដល់សាច់ដុំរបស់កម្រាលអាងត្រគាកបាន។ វាមិនត្រឹមតែជួយឲ្យទ្វារមាសតឹងជាងមុនទេ តែក៏ជួយទប់ស្កាត់បញ្ហាទល់លាមក និងការលេចនោមដោយមិនដឹងខ្លួនដែរ។ ដើម្បីធ្វើលំហាត់ប្រាណនេះ ព្យាយាមទាញសាច់ដុំនៅកំប៉េះគូថចូលក្នុង ឬជាសកម្មភាពដូចការខ្ជឹបទឹកនោមដែលកំពុងតែនោមអញ្ជឹង។ ដូច្នេះចូរព្យាយាមខ្ជឹបទឹកនោមឲ្យបាន៣វិនាទី ហើយប្រលែងវិញ ចំនួន ៥ដង។
២-ការវះកាត់
បច្ចុប្បន្ននេះ ការវះកាត់គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការជួយឲ្យទ្វារមាសទៅជាតឹងវិញបាន។ មានការវះកាត់បន្តឹងទ្វារមាសច្រើនប្រភេទណាស់ ហើយក៏ខុសៗគ្នាដែរ។ ការវះកាត់កែសម្រួលទ្វារមាស ឬហៅថា Vaginoplasty គឺជាជម្រើសវះកាត់កែសម្ផស្សទ្វារមាសដ៏ញឹកញាប់បំផុតដែលគេធ្វើទៅលើជញ្ជាំងរបស់ទ្វារមាស។ ការវះកាត់ផ្សេងមួយទៀតគឺការប្រើកាំរស្មីបាញ់បន្តឹងទ្វារមាសតែម្តង (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ