ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​អ្នក​​​បោច​រោម​​​មាន់​​ ជាប់​ចោទ​ពី​បទ​​​​ចាប់​​រំ​លោភ នារី​​អ្នកលក់​​​​មាន់​​ តែ​​បដិ​សេធ​

11 ឆ្នាំ មុន

ខេត្ត​​បាត់ដំបង​ ៖​​​ ​ជន​ជាប់​ចោទ​ម្នាក់​ដែល​មាន​មុខ​របរ​បោច​មាន់​លក់​​ ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​កាន់​តុលា​ការ​ កាល​ពី​​ព្រឹក​ថ្ងៃទី២៤​ កុម្ភៈ​ ក្រោយ​ពី​សង្ស័យ​ថា​​ ជន​នេះ​បាន​ចាប់​នារី​ដែល​មាន​រប​​​រលក់​មាន់​បោច​ម្នាក់​រំលោ.ភ​សេព​សន្ថវៈ​ កាល​ពី​ចុង​សប្ដាហ៍​មុន​នៅ​​​​​​​​​​​​ឃុំ​គោក​ឃ្មុំ​ ស្រុក​ថ្ម​គោល ​។

ខេត្ត​​បាត់ដំបង​ ៖​​​ ​ជន​ជាប់​ចោទ​ម្នាក់​ដែល​មាន​មុខ​របរ​បោច​មាន់​លក់​​ ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​កាន់​តុលា​ការ​ កាល​ពី​​ព្រឹក​ថ្ងៃទី២៤​ កុម្ភៈ​ ក្រោយ​ពី​សង្ស័យ​ថា​​ ជន​នេះ​បាន​ចាប់​នារី​ដែល​មាន​រប​​​រលក់​មាន់​បោច​ម្នាក់​រំលោភ​សេព​សន្ថវៈ​ កាល​ពី​ចុង​សប្ដាហ៍​មុន​នៅ​​​​​​​​​​​​ឃុំ​គោក​ឃ្មុំ​ ស្រុក​ថ្ម​គោល ​។ មន្រ្តី​នគរ​បាល​​​ការិ​យា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ជន​សង្ស័​យ​ឈ្មោះ​តាន់​ សារ៉ាត់​ អាយុ​៣៤​ឆ្នាំ​ ​​មាន​​​ប្រពន្ធ​និង​កូន​២​នាក់​ក្នុង​បន្ទុក​ ​​​រីឯ​ស្រ្តីរ​ង​គ្រោ​ះ​អាយុ​៣២​ឆ្នាំ ​​​ត្រូវ​ជា​ម៉ូយ​របស់​ជនស​ង្ស័យ​ដែរ ​។​

មន្រ្តីដ​ដែល​​បន្ត​ថា ​មុន​ពេល​កើត​​ហេតុ​​​​ ជន​ជា​ប់​ចោទ ​និង​នារី​រង​គ្រោះ​បាន​ផឹក​​ស៊ី​​ជុំ​គ​្នា​នៅ​ផ្ទះ​ស្រ្តី​មេម៉ាយ​ម្នាក់​ឈ្មោះ​នាង​ អាយុ​​៤៥​ឆ្នាំ​ នៅ​រសៀល​ថ្ងៃទី​២១​ កុម្ភៈ ។​ ​លុះ​ពេល​​ស្រវឹង​​ និង​ខណៈ​ស្រ្តីម្ចាស់​ផ្ទះ​ចេញ​​ទៅ​ទិញ​​ស្រាបៀរ​​មក​ផឹក​បន្ត​ក៏​មាន​រឿង​នេះ​​​កើត​ឡើង ។​​ ​ជនជាប់​ចោទ​​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​នៅ​ល្ងាច​​ថ្ងៃទី​២២ ​កុម្ភៈ​ ​ក្រោយ​ពី​ស្រ្តីរ​ង​គ្រោះ​ដាក់​ពាក្យ​ប្ដឹង​​បុរស​នោះ​ ។ ​ទោះ​​ជា​យ៉ាង​ណា ជន​ជាប់​ចោទ​ឈ្មោ​ះ​តាន់​ សារ៉ាត់​​ បាន​បដិ​សេធ​ការ​ប្ដឹង​ចោទ​ប្រកាន់​នេះ​ប៉ុន្តែ​បាន​សារ​ភាពថា​ ខ្លួ​ន​​បាន​​ចាប់​​សម្រាត​​សម្លៀក​ប​ំពាក​់​នាង​​និ​ង​​សម្លៀក​បំពាក់​ខ្លួន​ឯង​ដែរ​​ តែ​មិន​បាន​ចាប់រំលោភ​ទេ​ ។​ ជន​នេះ​បញ្ជាក់​ថា​ ខ្លួន​បាន​ត្រឹម​តែ​ឱប​ថើប​បបោស​អង្អែល​នាង​ប៉ុណ្ណោះ​ មិន​បាន​រំលោភ​ឲ្យ​ស៊ី​ជម្រៅ​ឡើយ​ ។​ ​ជន​ឈ្មោះ​តាន់​ សារ៉ាត់​ ​និយាយ​ថា ​ខ្លួន​និង​នារី​លក់​​មាន់​រួម​ទាំង​ស្រ្តីម្ចាស់​ផ្ទះ​ឈ្មោះ​​នាង ​បាន​ណាត់​ផឹក​ស៊ីជុំគ្នា​នៅ​រសៀល​ថ្ងៃ​កើត​ហេតុ ​ហើយ​គ្រា​នោះ​ស្រ្តីម​្ចាស់​ផ្ទះ​បាន​​​​ទៅ​រក​ទិញ​ស្រា​បៀរ​មក​​ផឹក​បន្ត​​​​ដែល​បាន​ឱកាស​ខ្លួន​ក៏​​ឱប​ថើប​នាង​​​ដែល​មាន​ការ​ពេញ​ច​ិត្ត​ពេញ​ថ្លើម​ពី​នាង​ដែរ​ ​។ លុះ​ពេល​​កំពុង​ប្រតិ​បត្តិ​ការ​នៅ​លើ​គ្រែ​ស្រាប់​តែ​ស្រ្តី​ម្ចាស់​ផ្ទះម​ក​ដល់ ​​ពួក​ខ្លួន​ក៏​បញ្ឈប់​សកម្ម​ភាព​ទៅ​ ។

បើ​ទោះ​ជា​ជន​សង្ស័យ​បាន​បដិ​សេធ​មិន​ទទួល​​​ខុស​ត្រូវ​ក្ដី ​តែ​នារី​រងគ្រោះ​​បាន​ប្រាប់​សមត្ថ​​​​កិច្ច​ថា​ ឈ្មោះតាន់ ​សារ៉ាត់​ ពិត​ជា​​​ចាប់​នាង​​រំលោភ​លើ​គ្រែ​នៅ​ក្នុង​ផ្ទះ​រហូត​បាន​សម្រេច​មែន​ពេល​នាង​ស្រវឹង​ ​និង​ឆក់​ឱកាស​ពេល​ដែល​ស្រ្តី​ម្ចាស់​ផ្ទះ​ចេញ​ទៅ​ទិញ​ស្រាបៀរ​បន្ថែម​ ។​ ក្រោយ​​ពី​រំលោភ​នាង​បាន​សម្រេច ​​ម្ចាស់​ផ្ទះ​ឈ្មោះ​​នាង​ ក៏​បាន​មក​ទាន់​ភ្លាមៗ​ដែរ​ ។ ជុំវិញ​បញ្ហា​នេះ ​ស្រ្តី​ម្ចាស់​ផ្ទះ​ឈ្មោះ​នាង ​ដែល​ជា​សាក្សី​សំខាន់​បាន​បញ្ជាក់​ប្រាប​់សមត្ថ​កិច្ច​ដែរ​ថា​ ពេល​ខ្លួន​ត្រឡប់​មក​ពី​ទិញ​ស្រាបៀរ​វិញ​ខ្លួន​បាន​ឃើញ​ភាគី​ទាំង​២​នៅ​ជាមួយ​គ្នា​ក្នុង​សភាព​​អាក្រាត​​​កាយ​តែមិន​ដឹងថា​ ពួក​គេ​បាន​ធ្វើ​អ្វីខ​្លះ​នោះ​ទេ​ ។​ សាក្សី​រូប​នេះ​បញ្ជាក់​ទៀត​ថា​​ ពេល​កំពុង​ផឹក​ស៊ី​ពួក​គេ​បាន​ប្រឡែង​គ្នា​លេង​យ៉ាង​​ល្អូក​ល្អឺន​ គ្រា​នោះ​ដោយ​សារ​អស់​ស្រា​បៀរ​ផង​ ​ខ្លួន​ក៏​​ទៅរ​កទិញ​ស្រា​បៀរ​មក​ផឹក​បន្ត​ លុះ​ត្រឡប់​មក​វិញ​ក៏​ប្រទះ​ឃើញ​ពួក​គេ​កំពុង​សម្ដែង​ឈុត​ឆាក​ក្ដៅ​សាច់​តែមិន​ដឹង​​ថា​​ ពួក​គេ​សម្ដែង​ដល់​ត្រឹម​ណា​ទេ ។ ទោះ​​ជាយ៉ាង​ណា​ បើតាម​សមត្ថ​កិច្ច​ថា​ ស្រ្តី​រង​គ្រោះ​បាន​ទារ​ប្រាក់​ពី​ជន​សង្ស័យ​ចំនួន​២.០០០​ដុល្លារ​ធ្វើ​ទុនរក​ស៊ី​ក្រោយ​ពី​សម្ដែង​រឿង​ក្ដៅ​សាច់​នេះ​ចប់​​ តែ​ភាគី​​ខា​ងប្រុស​ប្រាប់​ថា ​មិន​ទាន់​មាន ។​

លុះ​នៅល្ងាច​ថ្ងៃទី​២២​កុម្ភ​ៈ​ពេល​ដែល​ឈ្មោះ​តាន់ សារ៉ាត់​ ជិះ​ម៉ូតូ​ទៅ​រក​ទិញ​ទា​​អាំង​​ក៏​ត្រូវ​សមត្ថ​កិច្ច​ស្រុក​ថ្ម​គោល​ឃាត់​ខ្លួន​តែ​ម្ដង​​ដោយ​យោង​លើ​បណ្ដឹង​របស់​ស្រ្តី​លក់​មាន់​បោច​​ដែល​បាន​ប្ដឹង​ចោ​ទ​ថៅ​កែ​បោច​មាន់​ថា​បាន​ចាប់​រំលោភ​នាង​ ។​ ជន​សង្ស័យ ​ត្រូវ​​បាន​សមត្ថ​កិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​សាលា​ដំបូងខេត្ត​​​ដើម្បី​​ចាត់​​ការ​តាម​ផ្លូវ​ច្បាប់​ហើយ​ ៕