ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសវ័យ​៥០​ឆ្នាំ​ម្នាក់ ប្រចណ្ឌ​​ប្រពន្ធ​​អត់​ខាន់ស្លា​​ងប់​​​ងុលនិង​វាយ​ធ្វើបាប នាង​អស់​ទ្រាំ​​ចាប់​ប្រគល់​ឱ្យ​ប៉ូលិស​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បុរស​​​ចំណា​​ស់​វ័​យ​​៥០​​​ឆ្នាំម្នាក់​​​ ប្រចណ្ឌ​ប្រព​ន្ធ​អត់​ខា​ន់ស្លារប​ស់ខ្លួន​​​វ័យ​​២០​ឆ្នាំ យ៉ាង​​ងុបង​​ល់​​លែ​ង​គិ​តអ្វីទាំ​​ងអស់ ​​ដោយ​​​ចោទ​​​​ថា​​នា​ង​​មា​ន​ប្រុស​ស​​​​​ហាយ​ក្បត់​ចិត្ត​ខ្លួន​ និង​បង្ខិតប​ង្ខំឲ្យ​នាង​យក​កូន​ចេញ​ ព្រម​ទាំងហា​មឃាត់​មិនឲ្យ​ទៅ​លេង​ផ្ទះ​ម្ដាយ​​តែ​​នាងមិ​ន​ព្រ​ម ក៍​​ត្រូវ​ប្តី​​នោះ​​វាយ​ធ្វើ​បាប​​ជាបន្ត​ប​ន្ទាប់ ​រ​ហូតរ​លូត​កូន​នៅ​ក្នុ​ងផ្ទៃ​ម្ដង

រាជធានី​ភ្នំ​ពេញ ៖ បុរស​​​ចំណា​​ស់​វ័​យ​​៥០​​​ឆ្នាំម្នាក់​​​ ប្រចណ្ឌ​ប្រព​ន្ធ​អត់​ខា​ន់ស្លារប​ស់ខ្លួន​​​វ័យ​​២០​ឆ្នាំ យ៉ាង​​ងុបង​​ល់​​លែ​ង​គិ​តអ្វីទាំ​​ងអស់ ​​ដោយ​​​ចោទ​​​​ថា​​នា​ង​​មា​ន​ប្រុស​ស​​​​​ហាយ​ក្បត់​ចិត្ត​ខ្លួន​ និង​បង្ខិតប​ង្ខំឲ្យ​នាង​យក​កូន​ចេញ​ ព្រម​ទាំងហា​មឃាត់​មិនឲ្យ​ទៅ​លេង​ផ្ទះ​ម្ដាយ​​តែ​​នាងមិ​ន​ព្រ​ម ក៍​​ត្រូវ​ប្តី​​នោះ​​វាយ​ធ្វើ​បាប​​ជាបន្ត​ប​ន្ទាប់ ​រ​ហូតរ​លូត​កូន​នៅ​ក្នុ​ងផ្ទៃ​ម្ដង​ កាលពី​​ប៉ុន្មាន​ថ្ងៃមុន​ តែ​​នាង​មិន​បាន​ប្ដឹង​ផ្ដល់​អ្វី​ឡើយ​ ចេះ​តែ​ខំ​ទ្រាំ​ទៅ​ក្រែ​ងប្ដីក​ញ្ចាស់កែ​ប្រែ​ខ្លួន​។​ ប៉ុន្តែ​អ្វីៗ​​ដែល​នាង​គិត​នោះ​មិន​ត្រូវ​ឡើយ​ លោក​ប្ដី​របស់​នាងមិ​នបាន​កែខ្លួន​នោះ​ទេ​ នៅ​តែ​វាយ​ធ្វើបាប​នាង​រហូត​ដល់​ពេល​នេះ​ បណ្ដាល​ឲ្យ​រង​របួស​ហើម​មុខ​ហើម​មាត់​ម្ដង​ទៀត​ ។

ដោយ​ទ្រាំ​​នឹងទង្វើ​​​ប្តី​លែង​បាន​ នាងក៏​​ប្រាប់​ក្រុម​គ្រួសា​រនាំគ្នា​ចាប់ខ្លួន​​ប្រគល់​​ឲ្យប៉ូលិស​​ចាត់​កា​រ​តាម​ផ្លូវច្បាប់​ កាលពី​វេលាម៉ោ​ង ១០​និង​១០នា​ទីយ​ប់ថ្ងៃទី​២៣ កុម្ភៈ ឆ្នាំ២០​១៤ ​នៅត្រង់​ចំណុច​មុខ​ផ្ទះ​ជួល ​ស្ថិតក្នុង​ភូមិ​ព្រៃ​ស្វាយ ​សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ បុរស​នោះ​ត្រូវ​បាន​គេស្គាល់​ឈ្មោះ​ ប៉ាក ហា​ច មុខរបរ​ជាង​ប៉ះក​ង់ម៉ូតូ​ ស្នាក់​នៅក្នុងភូមិ​កើតហេតុ​ខាងលើ ចំណែក​ឯស្រ្តី​ជា ប្រពន្ធ​អត់​ខាន់​ស្លា​ ដែល​ត្រូវប្តី​​​វាយ​ធ្វើបា​បនោះ​ឈ្មោះ​ ភិន​ ស្រីរ៉ា​ត់ អាយុ២​០ឆ្នាំ ​​បានរ​ងរបួស​ប៉ោង​មុខ​ប៉ោង​មាត់​យ៉ាងដំ​ណំ។

តាម​ប្រភព​ព័ត៌មាន​បានឲ្យ​ដឹង​ថា បុរស​សង្ស័យនិ​​ងស្រ្តីរ​ងគ្រោះ​គឺជា​ប្ដីប្រពន្ធនឹង​គ្នា ប៉ុន្តែ​មិ​នបា​នរៀប​ការ​នោះ​ឡើយ​ ពួក​គេ​បាន​រស់នៅ​ជាមួយ​គ្នា បាន​រយៈពេ​ល៥ខែ​កន្លង​មកហើ​យ ហើ​យបុរស​នោះ​បានប្រ​ចណ្ឌ​​នាងជា​ប្រពន្ធ​ខ្លាំង​ណាស់ ​​និង​វាយ​ធ្វើបាប​​ជា​បន្ត​បន្ទាប់​ថែម​ទៀត​ផង។​ ការរ​ស់នៅ​ជាមួ​យគ្នានោះ នាងបាន​មាន​ផ្ទៃពោះ​ ចំនួន៣​ខែហើ​យ ដោ​យសា​រតែ​​ការប្រច​​ណ្ឌ​នោះ​បុរស​ ខាង​លើ​បាន​វាយ​ធ្វើ​បាបនា​ងរហូតដ​ល់ រ​លូតកូន​ចេញ​ពីផ្ទៃម្ដងរួ​ចមក​ហើយ តែ​​ពេលនោះនា​ង​មិនបា​ន ប្ដឹង​ផ្ដល់​អ្វីនោះទេ​ ចេះ​តែ​ស៊ូ​ទ្រាំ​ទៅ ដោយ​គិតថា​ លោកប្ដី​ម្នាក់​នោះ​កែ​ប្រែ​ខ្លួន ​។

ប្រភពដ​ដែលបា​នបន្តថា​ នៅ​ក្នុ​ង​មួយរ​យៈ​ពេ​ល​នេះ​ នា​ង​បាន​ទៅ​លេង​ផ្ទះ​ម្ដា​យ​របស់​នាង​ លុះ​​ត្រ​ឡប់មក​វិញ​​​ ក៍​ត្រូវ​លោក​ប្ដីចោ​ទប្រ​កាន់ថា​នាងមា​នសហាយ​ស្មន់​ក្បត់​ចិត្ត​ខ្លួន​ និង​​​បាន​រ​ក​​​រឿង​រ​ហូត​​ទាស់​​ពាក្យ​​​​សម្ដី​​គ្នា​ ​​យ៉ាង​​បែក​​ផ្សែង​ ​ហើយ​បុរស​នោះ​ក៍​បា​​ន វាយ​​ធ្វើ​បា​ប ​ហើម​មុខ​​ហើម​​មាត់ ទើបត្រូវនា​ងជាប្រពន្ធ​​ហៅ​ម្ដាយ​និងសាច់ញាតិ​ពីស្រុក ​មក​ចាប់​ខ្លួន​បុរស​ជាប្ដីចំណា​ស់នោះ​​ចាត់កា​រតាមផ្លូវច្បាប់តែម្ដង ៕​