ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តោតលើបញ្ហា​ទឹក​ស្អាត​…ព្រោះចែកចាយ​ប្រើ​ប្រាស់​មិន​​គ្រប់​គ្រាន់​

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

​​ខេត្តស្ទឹងត្រែង​ ៖​ អភិបាល​ខេត្តស្ទឹងត្រែង​ លោកម៉ុម សា​រឿ​ន បាន​លើក​ឡើងពី​សក្តានុពល​ក្នុង​ខេត្ត​ ដោយ​លោក​បាន​ផ្តោត​សំខាន់​លើ​បញ្ហា​ទឹក​ស្អាត​ ដែល​ចែកចាយ​ប្រើប្រាស់​មិន​បានគ្រប់គ្រាន់ ។ ថ្លែង​បែប​នេះ​…

​​ខេត្តស្ទឹងត្រែង​ ៖​ អភិបាល​ខេត្តស្ទឹងត្រែង​ លោកម៉ុម សា​រឿ​ន បាន​លើក​ឡើងពី​សក្តានុពល​ក្នុង​ខេត្ត​ ដោយ​លោក​បាន​ផ្តោត​សំខាន់​លើ​បញ្ហា​ទឹក​ស្អាត​ ដែល​ចែកចាយ​ប្រើប្រាស់​មិន​បានគ្រប់គ្រាន់ ។ ថ្លែង​បែប​នេះ​ នៅ​ក្នុង​ពិធី​សម្ពោធដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​កៅស៊ូ​ប្រភេទ​DBST​ នៅ​ក្នុង​សង្កាត់​ស្រះ​ប្ញស្សី ​ក្រុង​ស្ទឹង​ត្រែង ​។

ទាក់ទិន​បញ្ហា​ទឹក​ស្អាត​នៅ​ខេត្តស្ទឹងត្រែង ជា​រឿង​រាំ​ុ​រ៉ៃ​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ​ ដែល​ប្រជាពលរដ្ឋ​ជួប​ប្រទះ​ ហើយក​ក្តា​ទាំងនេះ​ដោយសារ​តែ​កំណើន​ប្រជា​ណ​ល​រដ្ឋ​កើនឡើងច្រើន​ ។ រីឯ​ប្រព័ន្ធ​ស្ថានីយ​រដ្ឋ​ករ​ទឹក​មាន​ទំហំ​ផ្តល់មិន​គ្រប់គ្រាន់ ​ហើយ​ឧបករណ៍​មួយ​ចំនួន​ខូច ។ ចំណែកឯ​ការ​ដេញថ្លៃ​មិន​ចេះ​ត្រូវ​ថ្លៃ​បរាជ័យ​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំ​ណាក់ ​។ ​

ប​ញ្ហាទាំងនេះ ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ប្រឈម​កង្វះ​ទឹក​ស្អាត ​ដើម្បី​ប្រើប្រាស់​ហើយ​ត្រូវ​បង្ខំ​ទិញ​ទឹក​តាម​រថយន្ត​របស់​ឯកជន​មាន​តម្លៃ​ថ្លៃ​ដែល​មិនបាន​ឆ្លងកាត់​ប្រព័ន្ធ​សម្លាប់​មេរោគ​ទទួល​នូវ​គុណភាព​នោះ​ឡើយ
​គឺ​ទឹក​ទាំងនោះ​ ពួក​គាត់បូម​ពី​ទន្លេ​លក់​ទៅ​ប្រជាពលរដ្ឋ​អ្នក​ដឺ​រេច​តែម្តង​។ លោក ម៉​ម សា​រឿ​ន បាន​លើក​ឡើង​ថា ខេត្តស្ទឹងត្រែង​មាន​ទាំង​ធនធានមនុស្ស​មានទង​ផ្លូវ​ស្ពាន​ថ្នល់ មាន​ទាំង​ភ្លើង​អគ្គី​ស​នី​កម្លាំង៤០០​ មេកា​វ៉ា​ត់​ម៉ោង តែ​បញ្ហា​តែ​រឿង​ទឹក​ស្អាត ។

លោក​បន្ត​ថា​ បច្ចុប្បន្ន​កំពុង​ដាក់​ដំណើរការ​អោយ​ដេញថ្លៃ​ដោយ​ថ្នាក់​ជាតិ​និង​អន្តរជាតិ​និង​ត្រូវ​បញ្ចប់​ការ​ដេញថ្លៃ​គម្រោង​នេះ​ចុងក្រោយ​ត្រឹម​ខែ​គុ​ម្ភះ​២០២០​ខាង​មុខ​។​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ដាក់​សម្ភោ​ធ​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ផ្លូវ​កៅស៊ូ​ប្រភេទ​DBST ផ្លូវ​លេខ​៥៤​ប្រវែង​២៦៧៥​ម៉ែត្រ​ទទឹង​៧​ម៉ែត្រ លូ​មុខ​១​​ម៉ែត្រ​ស្ថិត​នៅ​សង្កាត់​ព្រះបាទ​ក្រុង​ស្ទឹង​ត្រែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​សីហា​២០១៩​។

គួរ​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​២០១៧​ដល់​ដើមឆ្នាំ​២០១៨​ផ្លូវ​នេះ​គឺ​ខូចខាត​ទាំងស្រុង​ហើយ​ត្រូវ​បាន​ស្តា​ស្ថា​នា​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៤​កញ្ញា ឆ្នាំ​២០១៨​និង​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​៣១​ខែ ធ្នូ​ ឆ្នាំ​២០១៨​ ។ (សម្រួល​ដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ