ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើប្រណីត​ត្រូវគេដឹកចេញ​ពេលយប់តាមច្រក១៩ ​ក្បែរច្រកទ្វារអន្តរជាតិ​អូយ៉ាដាវ​ ដូចហែកឋិន

11 ឆ្នាំ មុន

ខេត្តរតនគិរី៖​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​ដែលស្រង់សម្តីប្រជាពលរដ្ឋឲ្យដឹងថា​ ឈើប្រណីតប្រភេទធ្នង់ ​បេង ​និង នាងនួន ​ត្រូវបានក្រុមឈ្មួញដឹក​ចេញតាមច្រក១៩ ​ស្ថិតក្នុង​ភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ​ ស្រុកអូរយ៉ាដាវ ​ក្បែរច្រកទ្វារ​អន្តរជាតិអូរយ៉ាដាវ ​ក្នុងមួយយប់ៗពី​១០ទៅ២០រថយន្ត ​ដូចហែកឋិន ​ដោយពុំមានសមត្ថកិច្ច​ជំនាញខាងណា​ឃាត់សួរនំា​ ឬ ចាប់ឡើយ ។

សេចក្តីរាយការណ៏បានបន្តថា ​ឈើប្រណីតដែល​ត្រូវគេដឹកតាមផ្លូវជាតិលេខ៧៨​ ចេញពីស្រុកតាវែង​ វ៉ឺនសៃ​ និង ​ស្រុកកូនមុំ ​ដោយរថយន្តប្រភេទតាកូម៉ា​ វីហ្គោ​ ធូនដ្រា ​Luxus , ​Sangyuongនិងប្រភេទ Landcruiser​ ត្រូវបានក្រុមឈ្មួញបង់ឲ្យប្រធានច្រក១៩ ​ក្នុងមួយរថយន្តចាប់ពី៥០​ ទៅ១០០ដុល្លារ​ ។

ប្រភពបានបញ្ជាក់ឲ្យដឹងទៀតថា ​នៅពេលដែលឮថា ​មន្រ្តីមកពីថ្នាក់​ក្រសួងណាមួយចុះមកពិនិត្យ ​ក្រុមមន្រ្តីច្រកបានផ្តល់ព័ត៌មាន​ឲ្យក្រុមឈ្មួញផ្អាក​ការដឹកឈើនោះថែមទៀត ។

យ៉ាងណាក៏ដោយ​ នៅរសៀលថ្ងៃទី២៤​ កុម្ភៈ ២០១៤​ កោះសន្តិភាព​នៅមិនទាន់អាចរក​សុំការបំភ្លឺបានភ្លាមៗ​នៅឡើយទេ ពីមន្រ្តីច្រក១៩​ ជុំវិញការចោទប្រកាន់​​ពីសំណាក់ប្រជាពលរដ្ឋ​ខាងលើនេះ ៕