លោក គួ​ច ចំរើន ឲ្យ​អាជីវករ​នៅ​អូ​ឈើទាល​ប្រញាប់​សង់​តូប​ថ្មី​ទទួល​ភ្លៀវ​ទៅ​លេង​ខេត្ត​ព្រះ​សីហ​នុ


ខេត្តព្រះសីហនុ ៖ លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ជំរុញ​ឲ្យ​អាជីវករ​នៅ​អូ​ឈើទាល​ប្រញាប់​សាងសង់​តូប​ថ្មី ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​ខេត្ត​ព្រះ​សីហ​នុ ។ ការ​ជំរុញ​របស់​អភិបាលខេត្ត​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​បង្ហាញ​ប្លង់​តូប​គំរូ​ថ្មី​ដល់​អាជីវករ​លក់ដូរ​នៅ​ឆ្នេរ​អូរ​ឈើទាល​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​១៥ ខែសីហា​នេះ ។ នេះ​បើ​តាម​បណ្តាញ​សង្គម​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ។

លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ជួប​ប្រជុំ​ជា​លើក​ទី​២ ជាមួយ​បងប្អូន​អាជីវករ​លក់ដូរ​នៅ​ឆ្នេរ​អូរ​ឈើទាល​ចំនួន​៤៤​តូប ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ដាក់​បង្ហាញ​ប្លង់​សាងសង់​តូប​គំរូ​ថ្មី របស់​គណៈកម្មការ​ឆ្នេរ​កម្ពុជា ។ តាម​ការ​បង្ហាញ​របស់​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ថា តាម​ប្លង់​សាងសង់​តូប​គំរូ​ថ្មី​នៅ​ឆ្នេរ​អូរ​ឈើទាល​មាន​២​ប្រភេទ គឺ​តូប​ទោល និង​តូប​ភ្លោះ​ដែល​គណកម្មការ​បាន​ចុះ​វាស់​កំណត់​និយាម​ការ​បោះតម្រុយ​ព្រំ​ដោយ​មាន​ទំហំ​តូប​គំរូ​ឯកភាព​គ្នា​តាម​បទដ្ឋាន​បច្ចេកទេស​គតិយុត្តិ ។

លោក គួ​ច ចំរើន បាន​សំណេះសំណាល​ជាមួយ​អាជីវករ​លក់ដូរ​នៅ​ឆ្នេរ​អូរ​ឈើទាល​ថា តាម​ការ​ឯកភាព​របស់​គណៈកម្មការ​ឆ្នេរ​បាន​រៀបចំ​គំរូ​ប្លង់​តូប ដើម្បី​ឱ្យ​បងប្អូន​យក​ទៅ​សាងសង់​តាម​គំរូ​ថ្មី​មាន​រចនា​បទ​សោភ័ណ​ភាព​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ ដូច្នេះ​ពេល​បញ្ចប់​កិច្ចប្រជុំ​នេះ បងប្អូន​អាច​រក​ជាង​សាងសង់​ដោយ​ខ្លួនឯង​បាន ហើយ​មន្ត្រី​ជំនាញ​របស់​យើង​នៅ​រង់ចាំ​ជួយ​សម្របសម្រួល ដើម្បី​ឱ្យ​ការ​សាងសង់​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ។ លោក​បាន​បញ្ជាក់​ថា ការ​សាងសង់​នៅ​ពេល​នេះ​មាន​លក្ខណៈ​សម​ស្រប ព្រោះ​ជា​រដូវភ្លៀង​មិនសូវ​មាន​ភ្ញៀវ​ទេសចរ ហើយ​នូវ​រដូវប្រាំង​ខាង​មុខ ភ្ញៀវ​ទេសចរ​នឹង​មក​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ច្រើន ដូច្នេះ​បងប្អូន​ត្រូវ​ជម្រុញ​ការ​សាងសង់​ឱ្យ​បាន​លឿន ដើម្បី​ត្រៀម​រៀបចំ​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​រដ្ឋបាល​ខេត្ត និង​យក​តំបន់ឆ្នេរ​អូរ​ឈើទាល​នេះ​ជា​កន្លែង​បុណ្យ​ឆ្លង​ឆ្នាំ​សកល ទន្ទឹម និង​ដំណើរការ​សាងសង់​តូប​ត្រូវ​ចូលរួម​ផល​ប៉ះពាល់​អនាម័យ​បរិស្ថាន ។

ថ្វី​ត្បិត​យើង​បាន​តូប​គំរូ​ល្អ យើង​ក៏​ត្រូវ​រៀបចំ​ប្រព័ន្ធ​ទឹក​កខ្វក់​បន្ត​ទៀត ដើម្បី​ឱ្យ​តំបន់ឆ្នេរ​អូរ​ឈើទាល​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​ជាងគេ​ក្នុង​ចំណោម​តំបន់ឆ្នេរ​ផ្សេង​ៗ​ទៀត​ក្នុង​ក្រុងព្រះសីហនុ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ