ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​គាត់​សម្រេច​បញ្ចប់វិបត្តិ​ទាំង​បែប​នេះ​…​គ្រួសារ​ស្លុត​និង​រន្ធត់​ចិត្ត​បំផុត

4 ឆ្នាំ មុន
  • បាត់ដំបង

​​ខេត្តបាត់ដំបង​ ៖ ដោយសារ​វិបត្តិ​ក្នុង​គ្រួសារ​បាន​បង្ខំ​ឱ្យ​បុរស​ម្នាក់ ​សម្រេចចិត្ត​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​ខ្លួនឯង ត្រឹម​តែ​មួយ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៦ សីហា នេះ ស្ថិត​ក្នុងភូមិ​កំពង់​សីមា សង្កាត់​វត្ត​គរ…

​​ខេត្តបាត់ដំបង​ ៖ ដោយសារ​វិបត្តិ​ក្នុង​គ្រួសារ​បាន​បង្ខំ​ឱ្យ​បុរស​ម្នាក់ ​សម្រេចចិត្ត​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​ខ្លួនឯង ត្រឹម​តែ​មួយ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៦ សីហា នេះ ស្ថិត​ក្នុងភូមិ​កំពង់​សីមា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ដោយ​ចង.ក​នៅ​លើ​ដើមឈើ​ខាងក្រោយ​ផ្ទះ ​។

បុរស​នោះ​ឈ្មោះ ស្រ៊​រ សម្បត្តិ ហៅ កុយ អាយុ​២៨​ឆ្នាំ មុខរបរ​បើកបរ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​។ គេ​មិន​ទាន់​ដឹង​ឲ្យ​លំអិត​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​ជន​រង​គ្រោះ​ចងក​សម្លាប់​ខ្លួនឯង​បែប​នេះ​ទេ​។ ប៉ុន្តែ​បើ​តាម​ព័ត៌មាន​នានា​ពី​ក្រុម​គ្រួសារ​ថា ជន​រង​គ្រោះ​ទំនងជា​មាន​វិបត្តិ​ក្នុង​គ្រួសារ ដែល​ស្មុគស្មាញបំផុត ​។

ទោះ​យ៉ាងណា រាល់​បញ្ហា​នានា ដែល​បាន​កើតឡើង ​គឺ​មាន​តែ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ប៉ុណ្ណោះ ដែល​ដឹង​រឿង​នេះ​ច្បាស់​។ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​សាកសព​និង​ទីតាំង​កើតហេតុ​ភ្លាម​ៗ​ដែរ ក្រោយ​ពី​ទ​ទូល​បាន​ដំណឹង​នេះ​។ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​មន្ត្រី​ជំនាញ ប្រគល់​ជួន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ក្រោយ​បញ្ចប់​ការ​ពិនិត្យ​និង​ធ្វើ​កំណត់ហេតុ​។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ