ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​មត្ថ​កិច្ច​​ចម្រុះ​​​បង្ក្រា​ប​រ​ថ​​យ​ន្ត​​​ធុ​ន​​ធំ​ដឹ​ក​ទំ​​និញ​​ ​លួ​ច​បង្ក​ប់ឈើ​ប្រណី​តពី​​ក្រោម​

11 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែ​ង ៖ រថ​យន្ត​ខ្នាត​យក្ស​មួយ​គ្រឿង​ត្រូវ​បាន​កម្លាំង​ជំ​នា​ញ​រដ្ឋ​បាល​ព្រៃ​ឈើ​​ ស​ហ​ការ​ជា​មួយ​អាវុធ​ហត្ថ​ស្នាក់​ការ​៧​២២​ភ្នំ​ក្រ​ហម​ និង​នគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ខេត្ត​ ស្ទាក់​ចាប់​បាន​កាល​ពីវេលា​ម៉ោង​៩និង​៣០នាទី​យប់​ថ្ងៃទី​២២​ កុម្ភៈ​ ២០១៤​ នៅ​ចំ​ណុច​ផ្លូវ​លេខ​៧អា​ ព្រំ​ប្រទ​ល់ខេត្ត​ស្ទឹង​ត្រែង​និង​ខេត្ត​ក្រ​ចេះ ​ស្ថិត​ក្នុងភូ​មិ​អូរ​ច្រ​ឡ​ង់

ខេត្ត​ស្ទឹង​ត្រែ​ង ៖ រថ​យន្ត​ខ្នាត​យក្ស​មួយ​គ្រឿង​ត្រូវ​បាន​កម្លាំង​ជំ​នា​ញ​រដ្ឋ​បាល​ព្រៃ​ឈើ​​ ស​ហ​ការ​ជា​មួយ​អាវុធ​ហត្ថ​ស្នាក់​ការ​៧​២២​ភ្នំ​ក្រ​ហម​ និង​នគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ខេត្ត​ ស្ទាក់​ចាប់​បាន​កាល​ពីវេលា​ម៉ោង​៩និង​៣០នាទី​យប់​ថ្ងៃទី​២២​ កុម្ភៈ​ ២០១៤​ នៅ​ចំ​ណុច​ផ្លូវ​លេខ​៧អា​ ព្រំ​ប្រទ​ល់ខេត្ត​ស្ទឹង​ត្រែង​និង​ខេត្ត​ក្រ​ចេះ ​ស្ថិត​ក្នុងភូ​មិ​អូរ​ច្រ​ឡ​ង់ ​ឃុំអូ​រឫស្សី​កណ្តាល​ ស្រុក​សៀម​បូក​ ខណៈ​​​ដឹក​​ទំនិញពី​​ខេត្ត​ស្ទឹង​ត្រែ​ង​ទៅ​ភ្នំពេ​​ញ ។

មន្ត្រី​​ជំ​នាញ​​​រដ្ឋ​​បា​​ល​ព្រៃ​​ឈើ​​​បាន​ឱ្យ​​​ដឹង​​​​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កុ​​ម្ភៈ​ ថា​ នៅ​ក្នុង​រថយន្ត​យី​ឌុប​​នេះ​បាន​បន្លំ​ដាក់​ឈើ​ប្រ​ណី​ត​ចំនួន​១៥​សន្លឹក​ មាន​ឈើ​ប្រភេ​ទនា​ងនួន​ចំនួន​៣ស​ន្លឹក​ ​និ​ង​ឈើ​ធ្នង់ចំ​នួន​១២​សន្លឹក ​​នៅ​ចន្លោះ​ក្រោយ​​កាបី​ន​​​រថយន្ត​​។

មន្ត្រី​រដ្ឋ​បាល​​ព្រៃ​​ឈើ​ដ​ដែ​ល​បា​ន​បន្ថែម​ឲ្យ​ដឹងថា រថ​យន្ត​យី​ឌុប​ដែលស​មត្ថកិច្ច​​ធ្វើកា​របង្ក្រាប​នេះ ​​មាន​ទ្រុង​និង​ក្បាល​ពណ៌​​​ខៀ​វ ​គ្មាន​ស្លា​កលេខ​ ជាកម្ម​សិទ្ធរប​ស់ឈ្មោះ​ ជា ​គឹម​ស្រី​រដ្ឋ ហៅជ្រូក អាយុ​ប្រហែ​លជាង៣​០ឆ្នាំ ​​មាន​ទី​លំ​នៅ​ក្នុង​ភូមិ​ស្ពាន​ថ្ម​ ​ស​ង្កាត់ស្ទឹង​​ត្រែង ក្រុង​​ស្ទឹងត្រែង ៕​