ប្រេត​លំអ​ដោយ​ផ្កាត្របែកព្រៃ


កាលនោះ​មាន​ព្រានព្រៃ​ម្នាក់​រស់នៅ​ក្នុង​នគរ​ពារាណសី ។ ព្រាន​នោះ​តែង​ត្រាច់​ទៅ​ព្រៃ​បរបាញ់​សត្វ​ម្រឹគ​បក្សី​បាន​ហើយ​ក៏​ឆ្អើរសាច់​ទុក​បរិភោគ ឯ​សាច់​ដែល​នៅ​សេសសល់​ពីរ​នោះ​គាត់​រែក​យក​ទៅ​លំនៅ​ឋាន ។ ចំណែ​ក​​ពួកក្មេង​ៗ បានឃើញ​គាត់​រែក​សាច់​មក​ដល់​មាត់ព្រៃ​ដូច្នោះ​ហើយ ម្នីម្នា​ប្រញាប់រ​ត់ទៅ​សុំ​សាច់​ពី​ព្រាន​នោះ គាត់​ក៏​ហុច​ឲ្យ​១​ដុំ​ៗ​ម្នាក់​ដោយ​ចិត្ត​បរិសុទ្ធ ។

ថ្ងៃមួយ​ព្រាន​នោះ​ទៅ​ព្រៃ​បាញ់​សត្វ​ពុំ​បាន​មួយ​ឡើយ ទើប​គាត់​បេះ​ផ្កាត្របែកព្រៃ​យក​មក​ប្រដាប់​អាត្មា រួច​បេះ​ផ្កា​ដាក់​អង្រែ​ករែក​វិល​មក​វិញ អស់​ពួកក្មេង​ៗ​រត់​ប្រ​ញៃ​ទៅ​សុំ​សាច់​ព្រាន​នោះ​ទៀត គាត់​ក៏​ឲ្យ​ផ្កាត្របែកព្រៃ​មួយ​ចង្កោម​ម្នាក់​ៗ ។

លុះ​ក្រោយមក​ព្រាន​នោះ​ស្លាប់​ទៅ​បាន​ទៅ​កើតជា​ប្រេត​មាន​រូបអាក្រក់​គួរ​ឲ្យ​ខ្លាច​ក្រៃពេក ប្រដាប់​ដោយ​ផ្កាត្របែកព្រៃ​នៅ​លើ​ក្បាល ហើយ​ចុះ​ក្នុង​ទឹកស្ទឹង​លុយ​បញ្ច្រាស​ទឹក​ឡើង​លើ ដោយ​គិត​ថា​នឹង​ទៅ​រក​ញាតកា​នៅ​ក្នុងស្រុក​ដែល​ខ្លួន​ធ្លាប់​រស់នៅ ។

គ្រានោះ​មាន​មហាមាត្យ​ម្នាក់​ឈ្មោះ​កាឡី ព្រះបាទ​ពិម្ពិសារ​ទ្រង់​ត្រាស់​បញ្ជា​ឲ្យ​ទៅ​បង្ក្រាបសត្រូវ​នៅ​ឯ​ជនបទ លុះ​បង្ក្រាបសត្រូវ​បាន​ស្រេច​ហើយ ក៏​ឲ្យ​ពល​សេះ រទេះ ថ្មើរជើង​វិល​ត្រឡប់​មក​តាម​ផ្លូវគោក​មក​វិញ ។

ចំណែក​អាមាត្យ​នោះ​ចុះទូក​មក​តាម​ទន្លេ បាន​ប្រទះ​ឃើញ​ប្រេត​នោះ​កំពុង​លុយ​ទឹក​មាន​រូប​កាយ​អាក្រក់ ទើប​សួរ​ថា នែ​! ព្រះស្តែង​មាន​រូបអាក្រក់​ប្រដាប់​ដោយ​ផ្កា​ព្រៃ​នៅ​លើ​ក្បាល លុយ​ទឹក​ទៅ​ឯណា​នុង ? តើ​មាន​ទីលំនៅ​ស្ថិត​នៅ​តំបន់​ណា? ចូរ​ព្រះស្តែង​ប្រាប់​យើង​ឲ្យ​បានដឹង​ផង​មក​មើល ។

ប្រេត​ស្តាប់​សំនួរ​មហាមាត្យ​សួរ​ដូច្នោះ​ហើយ ឆ្លើយ​ប្រាប់​ថា​ខ្ញុំ​ទៅ​រក​ញាតិ​នៅ​ក្នុងស្រុក​ចូ​លិ​ត​គ្រាម​ឯ​នគរ​ពារាណសី ដើម្បី​នឹង​រក​ភោជនាហារ ព្រោះ​ខ្ញុំ​ឃ្លាន​ណាស់ ។ មហាមាត្យ​ស្តាប់​ហើយ​មានចិត្ត​មេត្តាករុណា ទើប​និយាយ​ថា អាហារ​របស់​យើង​នៅ​មាន​ខ្លះ តើ​ធ្វើ​ដូច​ម្តេច​នឹង​បាន​ដល់​អ្នក ?

ទើប​ប្រេត​ឆ្លើយ​ថាបើ​លោក​មេត្តា​អាសូរ​ខ្ញុំ ក្រែង​មាន​អ្នក​ណា​ជា​ឧបាសក​រក្សា​គុណព្រះរតនត្រ័យ​តាំងនៅ​ក្នុង​ព្រះ​ត្រៃសរណគមន៍​មាននៅ​ក្នុង​ទូក​លោក សូម​លោក​ឲ្យ​ទៅ​អ្នក​នោះ​ចុះ ហើយ​ឧទ្ទិស​ចំណែក​បុណ្យ​ចំពោះ​មក​ខ្ញុំ​ៗ​នឹង​បាន​សេចក្តីសុខ​រួច​ចាក​ទុក្ខ​ផង​ទាំងពួង ។

គ្រានោះ​មាន​ជាងកាត់សក់​ម្នាក់​នៅ​ក្នុង​ទូក​នោះ ជា​ឧបាសក​ត្រេកអរ​ក្នុង​គុណព្រះពុទ្ធ ព្រះធម៌​ព្រះសង្ឃ ទើប​មហាមាត្យ​ឲ្យ​ឧបាសក​នោះ​ងូតទឹក​ស្លៀកដណ្តប់​សំពត់​រលោង​ដូច​សម្បុរ​មាស​ស្រេច​ហើយ​ឲ្យ​បរិភោគ​អាហារ​ភោជន រួច​ឧទ្ទិស​ចំណែក​បុណ្យ​ចំពោះ​ទៅ​ប្រេត​ថា ឥ​ទំ ទា​នំ​រី​ទាន​នេះ​ចូរ​សម្រេច​ដល់​ប្រេត​ហោង ។

ដោយ​ការ​ឧទ្ទិស​កុសល​នេះ ក៏​បាន​សម្រេច​ដល់​ប្រេត​នោះ​ឲ្យ​មាន​សំពត់​ស្លៀកដណ្តប់ មាន​អាហារ​បរិភោគ​ដ៏​ត្រកាល ឃើញ​ជាក់ច្បាស់​ទាន់ហន់​ក្នុង​ពេល​នោះ​ឯង ។

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ