ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ថយចុះ​​ជាង​៣%នៅ​​ក្នុង​រាជ​​ធានីភ្នំពេញ​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បរិមាណ​ភ្ញៀវទេសចរ​បរទេស​ដែលមក​កាន់រាជ​ធានី​ភ្នំពេញ​តាមច្រក​ព្រលាន​យន្តហោះ​អន្តរ​ជាតិ-ភ្នំពេញ​ក្នុង​ខែ​មករា ឆ្នាំ​២០១៤ នេះ មាន​ការ​ថយ​ចុះ​ប្រមាណ៣,៣៦% បើប្រៀប​ធៀប​ខែធ្នូ ឆ្នាំ២០១៣​កន្លងទៅ ។​

រាជ​ធានីភ្នំពេញ ៖ បរិមាណ​ភ្ញៀវទេសចរ​បរទេស​ដែលមក​កាន់រាជ​ធានី​ភ្នំពេញ​តាមច្រក​ព្រលាន​យន្តហោះ​អន្តរ​ជាតិ-ភ្នំពេញ​ក្នុង​ខែ​មករា ឆ្នាំ​២០១៤ នេះ មាន​ការ​ថយ​ចុះ​ប្រមាណ៣,៣៦% បើប្រៀប​ធៀប​ខែធ្នូ ឆ្នាំ២០១៣​កន្លងទៅ ។​

មន្ត្រី​មន្ទីរទេសចរណ៍​រាជធានីភ្នំពេញ​បានអះអាងថា ​មូលហេតុនៃការ​ថយចុះ​នោះ គឺបណ្តាល​មកពីពេល​វេលា​ដែលប្រជា​ពល​រដ្ឋ​តាម​បណ្តា​ប្រទេស​ចូលបំពេញ​ការងារវិញ បន្ទាប់ពីឈប់​សម្រាក ។ លោក​តាំង សុចិត្ត​គ្រឹស្នា ប្រធានមន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹងថា ក្នុងដែល​មករា ឆ្នាំ២០១៤នេះ​ ភ្ញៀវទេសចរ​បរទេសដែលចូល​មកកាន់​រាជធានី​ភ្នំពេញតាមច្រកព្រ​លាន​យន្តហោះ​អន្តរជាតិ-ភ្នំពេញ​មានចំនួន១០០.៨៧៤នាក់​ រួមមាន១៤៣​សញ្ជាតិ ​ហើយបើប្រៀបធៀបខែ​ធ្នូឆ្នាំ២០១៣​ដែលភ្ញៀវបរទេស​មាន​ចំនួន​១០៤.៣៨៣​នាក់ គឺមានការថយចុះ​ប្រមាណ៣,៣៦% ។

លោក​តាំង សុចិត្ត​គ្រឹស្នា បានបញ្ជាក់ថា ភ្ញៀវទេសចរ​បរទេសដែលចូល​មករាជធានី​ភ្នំពេញ ក្នុងគោល​បំណង​សម្រាក​លំហែ​កម្សាន្ត​ទេសចរណ៍ធុរកិ​ច្ច រួមទាំងពាណិជ្ជករ​គណៈប្រតិភូអន្តរ​ជាតិ និងជនជាតិខ្មែរ​រស់នៅបរ​ទេស ។ យ៉ាងណាក៏ដោយ ​លោកប្រធាន​មន្ទីរ​បានអះអាង​ថា​ ចំនួនភ្ញៀវទេសចរ​បរទេសដែលថយចុះនោះ​មិនមែន​មកពីហេតុផល​នយោបាយ ឬអ្វីផ្សេងទៀតនោះទេ​ ប៉ុន្តែជា​ពេល​វេលា​ដែលជន​បរទេសត្រូវត្រឡប់ចូល​ធ្វើការងារ​វិញ បន្ទាប់ពីឈប់សម្រាក​មួយរយៈមក​ ។