ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ៊ុន ម៉ាណែត អញ្ជើញ​ក្នុងពិធី​បិទ​វគ្គ​ពល​ទាហាន​ថ្មី​ និង​ពិធី​សម្ពោធ​សាល​ប្រជុំ​កង​ពលតូច​អន្តរាគមន៍​លេខ​​១៤​ ខេត្តពោធិ៍សាត់​

11 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ កាលពីព្រឹកថ្ងៃទី២៣ កុម្ភៈ ​២០១៤ មាន​រៀបចំ​ពិធីបិទ​វគ្គ​ហ្វឹក​ហ្វឺន​​ពល​ទាហានថ្មីចំនួន៣០០នាក់ ​របស់​កងពល​តូច​អន្តរា​គមន៍​​លេខ១៤ ​ដែល​មាន​ទីតាំងនៅភ្នំបាយឃ្លះ ឃុំត្នោត​ជុំ ស្រុកក្រគរ ​​ក្រោម​អធិបតីភាព​លោក​ឧត្តម​សេនីយ៍​ ហ៊ុន ម៉ាណែត នាយ​រងសេនាធិការ​ចម្រុះ​អគ្គបញ្ជារការ និងជាមេបញ្ជារការរងកងទ័ពជើងគោកនៃកង​យោធពល​ខេមរភូមិ។

ក្នុងឱ​កាសនោះ ក៏​មានការអញ្ជើញ​ចូលរួមពី​លោក​គង់ វិបុល​ ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នាយក​ដ្ឋាន​ពន្ធ​ដា​ក្រសួងសេ​ដ្ឋកិច្ច និងហិរ​ញ្ញវត្ថុ លោក​ខូយ សុខា អភិបាល​នៃគណៈអភិបាល​ខេត្តពោធិ៍​សាត់ ព្រមទាំង​ថ្នាក់​ឧត្តម​សេនីយ៍ វរ​សេនីយ៍ ភាគី​សម្ព័ន្ធ​មេត្រីភាព​មាន​រ៉ែថាម​ពល អគ្គិសនីកម្ពុជា និងធនាគារ​កាណាឌីយ៉ា​ផងដែរ។

ដោយឡែកអគារសាល​ប្រជុំ ក៏​ត្រូវបាន​​សម្ភោធ​ក្នុងពេល​ជាមួយគ្នានេះផង​ដែរ មាន​ទំហំ​១២ម៉ែត្រ ​គុណ៣៥​ម៉ែត្រ​ស្មើនិង​៤២០​ម៉ែត្រ​ការ៉េ​អស់​ថវិកា​៥៧.០០០ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះលោក​រដ្ឋមន្ត្រី​ស៊ុយ សែម បាន​ចូលរួមជាថវិកា​ចំនួន​​១៤.០០០ដុល្លារ, លោក​ឧត្តម​សេ​នីយ៍​ហ៊ុន ម៉ាណែត ចំនួន១២.០០០ដុល្លារ លោក​កែវ រតនៈ ចំនួន៣.០០០ដុល្លា ថវិកាសន្សំរបស់កងពលចំនួន​២៤.០០០ ដុល្លារ និងសប្បុរសជន​មួយចំនួន​ទៀត។