រាជធានីភ្នំពេញ ៖ មន្ទីរពេទ្យវែលឃែ ភ្នំពេញ ដែលគ្រប់គ្រងដោយក្រុមហ៊ុនហុងកុង បានបើកនូវផ្នែករោគស្ត្រីផ្នែកគ្មានកូន ពិនិត្យសុដន់ ផ្នែកឬសដូងបាត រោគបុរស វះកាត់ទូទៅ និងត្រចៀកច្រមុះ បំពង់.ក ក្នុងគោលបំណង ដើម្បីកាត់បន្ថយការឈឺចាប់របស់ប្រជាជនកម្ពុជា តាមរយៈការដឹកនាំ ការស្រាវជ្រាវ មន្ទីរពេទ្យបានសម្រេចថា ចាប់ពីថ្ងៃទី២៤ កុម្ភៈ ២០១៤ ដល់ថ្ងៃទី៣១ មីនា ២០១៤ នឹងធ្វើការពិនិត្យ និងចែកជូនថ្នាំដោយឥតគិតថ្លៃ ។ ហើយសេវាដែលឥតគិតថ្លៃមានដូចជា រោគវិនិច្ឆ័យ ការស្នាក់នៅមន្ទីរពេទ្យ រោគស្ត្រី ពិនិត្យអេកូ និងកាមេរ៉ាស្បូន ជំងឺអារ (ជំងឺអត់កូន) ពិនិត្យអេកូសុដន់ ផ្នែកឬសដូងបាត ពិនិត្យកាមេរ៉ាទ្វារធំ ផ្នែកវះកាត់ទូទៅ ពិនិត្យអេកូផ្នែកត្រចៀក ច្រមុះ បំពង់.ក ពិនិត្យកាមេរ៉ាឆ្លុះខាងក្នុង ហើយក្នុងនោះថ្នាំដែលគិតថ្លៃមានថ្នាំការពារមូសខាំ ព្យាបាលជំងឺទឹកនោមផ្អែម ជំងឺក្រពះ បន្ថែមវីតាមីនបីប្រភេទ ដោយកំណត់ត្រឹមតែ៥០នាក់ក្នុងមួយថ្ងៃ ។ ហើយក្នុងឱកាសនេះដែរ ការពិនិត្យជំងឺក្រៅពីនេះ និងការវះកាត់ ព្រមទាំងការព្យាបាលមានការបញ្ចុះតម្លៃ៥០% ផងដែរ ។
លោកស្រីវេជ្ជបណ្ឌិត អ៊ឹង អ៊ីម ប្រធានមន្ទីរពេទ្យ វែលឃែរ បានមានប្រសាសន៍ក្នុងសន្និសីទមួយ កាលពីព្រឹកថ្ងៃទី ២៤ កុម្ភៈ នេះ ថា សកម្មភាពជំនួយដែលរៀបចំដោយមន្ទីរពេទ្យនេះ គឺដើម្បីពង្រឹងការយកចិត្តទុកដាក់របស់ប្រជាជនលើការយល់ដឹងអំពីបញ្ហាសុខភាព និងបង្កើនចំណេះដឹងក្នុងការបង្ការជំងឺ ។ ជាមួយនេះផងដែរ ក៏មានការចែកជូនថ្នាំមួយចំនួន ដោយមិនគិតថ្លៃ ហើយចំនួនមានកំនត់ ។
ចែករំលែកព័តមាននេះ