រាជធានីភ្នំពេញ៖ យុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ មានវ័យប្រមាណ២០ឆ្នាំ មុខរបរជាអ្នកដើររើសកាកសំណល់ (អេតចាយ) បានត្រូវក្រុមក្មេងស្ទាវមួយក្រុមព្រួតគ្នាវាយរហូតសន្លប់ ដោយមិនដឹងមូលហេតុ ។
ហេតុការណ៏នេះបានកើតឡើងនៅម៉ោងជាង៩ព្រឹកថ្ងៃទី២៤ កុម្ភៈ ២០១៤ នៅខាងមុខនាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងទៀតថា មកដល់ម៉ោង១០ព្រឹកថ្ងៃចន្ទដដែលនេះ យុវជនដែលមានរបួសក្បាលធ្ងន់ធ្ងរមិនទាន់ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅម្ទីរពេទ្យនៅឡើយទេ ។
នៅពេលនេះដែរ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនដៃដល់ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ