ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​ភាពគួរ​ឱ្យ​ចាប់​អារម្ម​ណ៍​​នៅ​លើ​ពិភព​លោក​​

11 ឆ្នាំ មុន

១-រថយន្ត​​កក​ស្ទះ​​ដោយ​ព្រិ​ល​នៅ​អាមេរិក​
ប៉ូលិស​​ចរាចរណ៍​​ម្នាក់​ បាន​​ចូល​ទៅ​ជួយ​​អ្នក​បើក​បរ​​រថ​​យន្ត​​ ដែល​កក​ស្ទះ​​លើ​ដង​ផ្លូវ​​ ក្នុង​ទី​ក្រុង​រ៉ា​លី​ ​រដ្ឋ​ន័រ​​ការ៉ូ​ទ្បៃណា​ ​សហ​រដ្ឋ​អាមេរិក​ ​ដោយ​សារ​ព្យុះ​ព្រិល​គ្រប​ដណ្តប់​​ពេញ​​ដង​​ផ្លូវ​ ។

១-រថយន្ត​​កក​ស្ទះ​​ដោយ​ព្រិ​ល​នៅ​អាមេរិក​
ប៉ូលិស​​ចរាចរណ៍​​ម្នាក់​ បាន​​ចូល​ទៅ​ជួយ​​អ្នក​បើក​បរ​​រថ​​យន្ត​​ ដែល​កក​ស្ទះ​​លើ​ដង​ផ្លូវ​​ ក្នុង​ទី​ក្រុង​រ៉ា​លី​ ​រដ្ឋ​ន័រ​​ការ៉ូ​ទ្បៃណា​ ​សហ​រដ្ឋ​អាមេរិក​ ​ដោយ​សារ​ព្យុះ​ព្រិល​គ្រប​ដណ្តប់​​ពេញ​​ដង​​ផ្លូវ​ ។

២-​តុក្កតា​បាល់ទាត់​ពិភព​លោក​​នៅ​​ប្រេ​ស៊ីល​
ស្ត្រី​បុគ្គ​លិក​​ក្នុង​រោង​ចក្រ​​ម្នាក់​​ រៀប​​លម្អ​​ឈុត​​តុក្កតា​​ ក្នុង​​រោង​ច​ក្រ​​ផលិត​តុក្ក​តា​​​ធៀន​ឆាង​ ខេត្ត​​អាន​ហ៊ុុយ ​ប្រទេស​ចិន​ ។ នោះ​​ជា​​តុក្ក​តា​​ម៉ាស្កុត​និមិត្ត​​រូ​ប​នៃ​ការ​ប្រកួត​​បាល់​ទាត់​​ពិភព​លោក​ ២០១៤ ​ដែល​ប្រេស៊ីល​​ជា​ម្ចាស់​ផ្ទះ​​ ​ពី​ថ្ងៃទី​១២​ មិថុនា​ ដល់​ថ្ងៃ​ទី​​១៣​ កក្កដា​ ​ឆ្នាំ​២០១៤ ។

៣-​ផែន​ដី​ថ្មី​
រូប​គំនូរ​​យក​លំ​នាំ​តាម​ផ្កាយ​ KOI-314C ជា​ផ្កាយ​​ព្រះ​​គ្រោះ​​មាន​រាង​មូល​ ​និង​មាន​ទម្ងន់​​ស្មើ​​នឹង​ផែន​ដី​ ​ប៉ុន្តែ​ធំ​ជាង​​៤ដង​ ។ ​ផ្កាយ​​នោះ​​មាន​ស្រទាប់​​បរិយា​កាស​ក្រាស់ ខណៈ​​ពេល​អ្នក​​តារា​សាស្ត្រ​ហៅ​​វា​ថា «ស៊ុប​ពើអ៊ើត​» (Super Earth) ប្រទះ​ឃើញ​​នៅ​ក្រៅ​​ប្រព័ន្ធ​ ។ ​រូប​គំនូរ​​នោះ ដាក់​តាំង​បង្ហាញ​​ក្នុង​មជ្ឈ​មណ្ឌល​ «រូប​សាស្ត្រ​​អាកាស​ធាតុ​​ ហាវើត​ ស្មីតសូនៀន​» ។ ​

៤-ច្របាច់​​ដោះ​ចៀម​
​កសិករ​ចិញ្ចឹម​ចៀម​​ជន​ជាតិ​ឥណ្ឌា​​ បាន​យក​ចិត្ត​ទុក​ដាក់​ច្របាច់​​យក​ទឹក​ដោះ​​ចៀម​ នៅ​វាល​ស្មៅ​​ក​ណ្តាល​​ហ្វូង​ចៀម​​ ក្រោម​អាកាស​​ធាតុ​ដ៏​​ត្រជាក់ ​នា​ជាយ​ក្រុង​​ញូវ​ដេលី​ ។

៥-​ម៉ាស៊ីន​ថត 4G «Liquid Image Ego LS»
ម៉ាស៊ីន​ថត​ដ៏​តូច​​មាន​រូប​ភាព​ច្បាស់​​៨លាន​ភិច​ស៊ែល​ ដោយ​មាន​ Wi-Fi និង​ Bluetooth បញ្ជា​ដោយ​ប្រព័ន្ធ​​សំទ្បេង​​គ្មាន​ខែ្ស​ «4G LTE» បាន​បង្ហាញ​​ជា​លើក​ដំបូង​ក្នុង​ពិព័រ​ណ៍​ ក្នុង​ក្រុង​​ទ្បាសវ៉េ​ហ្គាស​ ​រដ្ឋ​​នេ​វ៉ា​ដា សហ​រដ្ឋ​អា​មេរិក​ ។ 

៦-​កាំ​ជ្រួច​​សប្បុរ​ស​ធម៌
ពល​រដ្ឋ​​បាន​ទស្សនា​​កាំ​ជ្រួច​​នៅ​បរិវេណ​​ខា​ង​មុខ​ ​ប្រាសាទ​​វប្ប​ធម៌​ និង​វិទ្យា​សាស្ត្រ​ ក្នុង​ទី​ក្រុ​ង​​វ៉ា​សូវី​ ​ប្រទេស​ប៉ូ​ទ្បូញ​​ នៅ​ក្នុង​ពិធី​សប្បុរស​ធម៌​​ ប្រមូល​​ទុន​ទិ​ញ​ឧបករណ៍​​វេជ្ជ​សាស្ត្រ​ កាល​ពី​ពេល​ ថ្មី​ៗ​កន្លង​ទៅ​ ។    

៧-​ឈុត​​ក្នុង​ច្នៃ​​ពី​មាស​
​​ហាង​លក់​មាស​ ក្នុង​ទីក្រុង​​អ៊ូ​ហាន​ ​ខេត្ត​​ហូ៊​ប៉ើយ​ ប្រទេស​ចិន​ ​បាន​រៀប​ចំ​​ពិធី​​ទាក់​ទាញ​​អតិថិ​ជន​ ​ដោយ​​ឱ្យ​តារា​​​បង្ហាញ​ម៉ូដ​ស្លៀក​ឈុត​ក្នុង​ច្នៃ​​ពី​មាស​​មាន​ទម្ងន់​​៣គីទ្បូ​ក្រាម​​ ​​តម្លៃ​​១,៨​សែន​ដុល្លារ​ ។

៨-​ជក់​​បច្ចេក​វិទ្យា​ទំនើប​
​ជក់​ «No Made Brush Flex» ជា​ផលិត​​ផល​ថ្មី​ស្រដៀង​​ជក់ធម្មតា​ ប៉ុន្តែ​វាអាច​​ប្រើ​​សម្រាប់​​គូរ​គំនូរ​នៅ​លើ​អេ​ក្រង់​ «iPad» បាន​ ។ វិចិត្រ​​ករ​រីក​ ហ្គ្រេ​ហេម ​អនុវត្ត​​គំរូពី​​របៀប​ប្រើ​​ក្នុង​​ពិព័រណ៍​​មួយ​នៅ​ទ្បាសវ៉េ​ហ្គាស​ ​សហ​រដ្ឋ​អាមេរិក​ ។ ជក់​នោះ​​មួ​យ​ដើម​​មាន​តម្លៃ​២៩​ដុល្លារ​ ។

៩​-អូ​ស្ត្រា​លី​លាត​ត្រដាង​​ការ​​សម្លាប់​ឆ្លាម​របស់​ជប៉ុន​
ខ្មោច​បាទ្បែន​​ពេជ្ឈ​ឃាត​​​ បាន​បង្ហាញ​​នៅ​លើ​ទីធ្លា​​របស់​នាវា​នេ​សាទ​​បាទ្បែនជប៉ុន​​ កាល​ពី​ពេល​ ថ្មី​​ៗ​កន្លង​មក​ ដោយ​បាន​​ថត​​ពី​ទី​ខ្ពស់​​របស់​​ក្រុម​អ្នក​​ការ​ពារ​​ដែន​សមុទ្រ​​ពី​អូស្ត្រា​លី​ និង​បាន​​ផ្សព្វ​ផ្សាយ​​ពី​ភាព​​ឃោ​រ​ឃៅ​នៃ​ការ​​សម្លាប់​​បា​ទ្បែន​របស់​ជប៉ុន​ ៕